ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on ឯកឧត្តម នាយឧត្តសេនីយ៍ នេត​ សាវឿនអគ្គ ស្នងការន​គរបាល ជាតិគួរមានវិធាន ការ​ចំពោះ លោក ហែម ​សុមុនី( ហៅម៉ៅ)ដែល យកតួរនាទីសមត្ថកិច្ច ទៅកាងឈ្មួញនិ​ង​ដឹក ជញ្ជូន​​ឈើខុសច្បាប់​!

ឯកឧត្តម នាយឧត្តសេនីយ៍ នេត​ សាវឿនអគ្គ ស្នងការន​គរបាល ជាតិគួរមានវិធាន ការ​ចំពោះ លោក ហែម ​សុមុនី( ហៅម៉ៅ)ដែល យកតួរនាទីសមត្ថកិច្ច ទៅកាងឈ្មួញនិ​ង​ដឹក ជញ្ជូន​​ឈើខុសច្បាប់​!

 

maxresdefault-1ប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថាអភិបាលខេត្តស្ទឹងត្រែងលោកម៉ុមសារឿនក៏ដូចជា​ស្នងការនគរបាលខេត្តស្ទឹងត្រែងលោកម៉ៅតារាមិនហ៊ានប៉ះពាល់​លោក ហែម សុ​មុនី (ហៅ​ម៉ៅ )ដែលបាន​កំពុង ​ធ្វើ​សកម្មភាព​ដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងនិងកាងក្រុមឈ្មួញយ៉ាងគឃ្លើន​នោះ។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហែម សុ​មុនី (ហៅ​ម៉ៅ) បានបង្ហើបឲ្យដឹងថាការដែលលោកម៉ៅអាចធ្វើអ្វីៗតាមអំពើចិត្តគឺ​លោកម៉ៅចេះបែងចែកផលប្រយោជន៍ទៅឲ្យមន្ត្រីធំៗក្នុងខេត្តស្ទឹង ត្រែង ទើប​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។ប្រភពដដែលបានឲ្យដឹងថាលោកម៉ៅមានតួនាទីជាសមត្ថកិច្ចបង្ក្រាប​បទល្មើសសេដ្ឋកិច្ចដូចជាបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញខុស ច្បាប់និងដឹកជញ្ជូនឈើខុសច្បាប់ដែលច្បាប់ហាមខាត់ប៉ុន្តែឥឡូវនេះ​លោក ហែម សុ​មុនី( ហៅ​ម៉ៅ) បែរជា​យកតួនាទី​និងអំណាច សមត្ថកិច្ចដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​តែម្តង​។ មិនតែប៉ុណ្ណោះលោកហែមសុមុនីហៅម៉ៅគឺជាអ្នកចេញមុខកាងក្រុម​ឈ្មួញខ្មែរនិងឈ្មួញយួនច្រើននាក់ដែលកំពុងប្រមូលទិញឈើនិង​ដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងយ៉ាងរលូនគ្មានអ្នកណាហ៊ាន បង្រ្កាបនោះឡើយម្យ៉ាងទៀតគាត់ចេះចែកលាភសក្ការះថ្នាក់លើទាំងអស់នោះ។
ប្រភពពីមន្ត្រីរាជការនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែងបាន​បង្ហើបឲ្យ​ដឹងថា មកដល់ពេលនេះ​លោក ហែម សុ​មុនី (ហៅ​ម៉ៅ)ជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែល​ឈរជើងក្នុងខេត្តស្ទឹងត្រែងនៅតែប្រើអំណាចនិងតួនាទីដើម្បីកាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យ៉ាង​គឃ្លើន​ដដែល​។ ហេតុនេះហើយទើបមានការសំណូមពរឲ្យនាយឧត្តមសេនីយ៍នេត សាវឿនអគ្គស្នងការនគរបាលជាតិចាត់វិធានការទប់ស្កាត់សកម្មភាព​របស់លោកហែមសុមុនីដើម្បីកុំឲ្យមន្ត្រីនគរបាលរូបនោះធ្វើអ្វីៗស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ប្រភពខ្លះបានឲ្យដឹងថាលោកហែមសុមុនី (ហៅ​ម៉ៅ) មិន​ត្រឹម  តែជាអ្នកកាងក្រុមឈ្មួញនោះទេថែមដឹកជញ្ជូនឈើចេញពីខេត្តស្ទឹង ត្រែងយ៉ាងក្រអឺតក្រទមប៉ុណ្ណោះទេតែគេថែមទាំងធ្វើសកម្មភាព​ដឹកជញ្ជូនឈើខុសច្បាប់ព្រោះអាងមានខ្នងបង្អែករឹងមាំម្នាក់នៅក្នុង​ក្រសួងមហាផ្ទៃ​។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងបានឲ្យដឹងថាមួយរយៈចុងក្រោយនេះលោកហែមសុ​មុនី (ហៅ​ម៉ៅ) ដែលមាន​តួនាទីក្នុងការបង្ក្រាបបទល្មើស សេដ្ឋកិច្ចបែរជាធ្វើទៅសកម្មភាពដឹកជញ្ជូនឈើពីស្រុកសៀមប៉ាង មកស្តុកទុកក្នុងចម្ការដូងប្រេងក្បែរស្ពានស្រែពកក្រុងស្ទឹងសែនសម្រាប់​ដឹកជញ្ជូនបន្តទៅស្រុកយួនដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងមួយ ចំនួនបានឲ្យដឹងថាកាលពីរំលងអធ្រាត្រថ្ងៃទី២២ខែមិថុនាកន្លងទៅ​ថ្មីៗ​នេះ​មាន​ក្បួន​រថយន្ត​របស់លោក ហែម សុ​មុនី (ហៅ​ម៉ៅ ) ជិត៣០គ្រឿងរួមមានរថយន្តម៉ាកតាកូម៉ារថយន្តសាំយ៉ុងរថយន្តហាយ​ឡេនឌ័រនិងរថយន្តកាមរីបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តស្ទឹង ត្រែង យ៉ាង​គគ្រឹកគគ្រេង​។ ប្រភពបានឲ្យដឹងទៀតថាប្រមាណ១សប្ដាហ៍កន្លងទៅនេះលោកហែម សុមុនី(ហៅម៉ៅ)ធ្វើសកម្មភាពដឹកជញ្ជូនឈើកាន់តែច្រើន ឡើងៗហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់​លោក​ម៉ៅ នោះទេ​។
ពាក់ពន្ធនិងការចោទប្រកាន់ខាងលើអ្នកសារព័ត៌មានយើងមិនអាចសុំ ការពន្យល់បកស្រាយពីលោកហែមសុមុនី(ហៅម៉ៅ)ដែលជា ប៉ូលីសបង្រ្កាបបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបាននោះទេ៕

36275343_477337812687184_2724298309903581184_n

36187879_477337916020507_767437460962541568_n

Filed in: សង្គម

Recent Posts

Bookmark and Promote!