ព័ត៌មានថ្មី
នាយឧត្តមសេនីយ៍គៀត ច័ន្ធ ថារិទ្ធ អគ្គនាយកនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ ពិនិត្យមើលលោកខួងទីន មេប៉ុស្តិ៍ច្រកទ្វារអន្តរ ជាតិអូរស្មាច់និងបក្ខពួក រងការិះគន់ពុករលួយ! @ សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ !
Comments Off

លោកព្រាបគារ៉ាតមេគយ ចលត័ខេត្តត្បូងឃ្មុំ ប្រចាំផ្លូវជាតិលេខ៧ ល្បីឈ្មោះសាជាថ្មីរ បៀបពុករលួយធ្វើ ស្រែលើខ្នងរាស្រ្ត.!

 

aunpoanmonyroat_kunnhoem

ដូចពាក្យចាស់បូរាណពោលថាគយដេកកុំដាស់គយពិតណាស់ជាក់ ស្ដែងដូចសុភាសិតពោលមែនដូចជាក្រុមគយចល័តបង្កើតស្នាក់ការ នៅចំណុចផ្លូវជាតិលេខ៧ឃុំក្រែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំគឺបាន បង្ហាញនូវសកម្មភាពរូបភាពដោយផ្ទាល់នៃអំពើពុករលួយចង់បញ្ជាក់ ថាបើទោះពួកគាត់ដេកក៍មានគេដាស់ដឹងខ្លួនអោយលុយដែរ។
តាមការសង្កេតមើលពីមហាជនទូទៅឃើញថាក្រុមគយចល័ត ដែលដឹកនាំដោយលោកព្រាបគារ៉ាត់គេតែងតែដាក់(រហង្សនាម គយជើងខ្លាំងផ្លូវជាតិលេខ៧Aសូម្បីតែឡានដឹកកូនដំឡូងក៍មិន អនុគ្រោះដែរក្នុងនោះមួយថ្ងៃៗទាំងពេលព្រឹកពេលរសៀលនិង ពេលយប់និយាយរួមគឺ២៤ម៉ោងលើ២៤ម៉ោងគេបានឃើញអ្នក រកស៊ីដឹកទំនិញទាំងរ៉ឺម៉កម៉ូតូទាំងដឹកតាមម៉ូតូទាំងសកម្មភាពដឹក ជញ្ជូនតាមរថយន្តតូចនិងរថយន្តធំមួយថ្ងៃៗរាប់រយគ្រឿងតែងតែ ចូលបង់ប្រាក់ទោះបីលោកគយដេកក៍ត្រូវដាស់លោកគយបង់ឲ្យដែរ មិនអាចហួសរំលងបានត្រឹមមួយវិនាទីណាឡើយដោយមិនគិតពីកា រដឹកជញ្ជូនទំនិញទាំងនេះ មានពន្ធ ឬគេចពន្ធនោះអ្វីឡើយ ។
ប្រភពបានឲ្យដឹងថាការដឹកតាមម៉ូតូតាមរ៉ឺម៉ករថយន្តតូចនិងរថយន្ត ធំបង់ក្នុងកម្រិតណាច្បាស់លាស់នៅឡើយទេប៉ុន្តែជាទម្លាប់មន្ត្រីគយ ទាំងនេះចាត់ទុកថានេះជារបបថ្លៃបាយទឹករបស់ក្រុមគយចលត័ដឹក នាំដោយលោកព្រាបគារ៉ាត់ ។ ដោយឡែកទំនិញបង់ពន្ធឬបង់ពន្ធមិនគ្រប់ក៏ដូចជាទំនិញគេចពន្ធ ជាដើមនោះជារឿងគិតបង់ប្រចាំខែផ្សេងទៀតបើពុំបានបំពេញតាម បំណងរបស់លោកគយមហាអច្ចានេះទេគឺក្រុមអ្នករកស៊ីទាំងនោះ ត្រូវប្រឈមទឹកភ្នែកជូតក្បាលជង្គង់ប្រភពពីអ្នករកសុីម្នាក់សុំមិន បញ្ចេញឈ្មោះបានឲ្យដឹងថាក្រុមលោកគយចលត័មានការសំឡុត ប្រមាថមាក់ងាយចាប់ទំនិញទុកឲ្យខាតពេលវេលាឬចាប់ជាការគំរាម គ្រប់បែបដើម្បីឲ្យស្គាល់ពីឥទ្ធិពលខ្លាំងអំណាចគយចល័តប្រចាំស្នាក់ ការខាងលើនេះ ។
ប្រភពមជ្ឈដ្ឋានមហាជនខាងលើបានអោយដឹងថាមន្ត្រីគយចលត័ ទាំងនោះម្នាក់ៗសុទ្ធជិះរថយន្តទំនើបៗប៉ុន្តែមហាជនដាក់ឆ្ងល់ថា លោកគយចលត័បានប្រាក់ខែប៉ុន្មានបានជាមានឡានទំនើបៗជិះ ដូច្នេះ ។
ប្រជាពលរដ្ឋរិះគន់ថាមន្ត្រីគយចលត័ទាំងនោះធ្វើស្រែលើខ្នងរាស្រ្ត ជញ្ជក់ឈាមពលរដ្ឋទៀតផង។សូម្បីតែសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានក៏មិនពេញចិត្តខណៈគាត់រក្សា ផ្លូវចិត្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយក៏មិនចង់ឲ្យពលរដ្ឋមន្ត្រី របស់គាត់បានឃើញរាល់សកម្មភាពនៃអំពើពុករលួយដែលមន្ត្រីគ យចលត័បង្ខំចិត្តឲ្យឈ្មួញដឹកទំនិញតាមម៉ូតូរ៉ឺម៉កម៉ូតូរថយន្តតូចរថ យន្តធំចូលបង់ប្រាក់យ៉ាងប្រសេចប្រសាចគ្មានវិកយ្យបត្រតាមរបៀប ពុករលួយដោយមិនបានពិនិត្យលើឯកសារប្រតិវេទន៍គយនោះឡើយ ។
ពលរដ្ឋលើកឡើងជាចម្ងល់ថាបើការដឹកជញ្ជូនទំនិញមិនបានបង់ពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់គួរមានចំណាត់ការទៅតាមនីតិវិធីរបស់គយ ចាប់ពិន័យឲ្យបង់ពន្ធចូលរដ្ឋទទួលបានចំណូលនាំចូលក្នុងនោះអ្នក រកស៊ីក៏ត្រូវយល់អំពីផ្លូវច្បាប់នៃប្រទេសគ្រប់គ្រងដោយច្បាប់ ។ ម្យ៉ាងវិញទៀតបើរថយន្តដឹកជញ្ជូនទំនិញបង់ពន្ធរួចហើយមិនត្រូវ ក្រុមគយទាំងនេះកាក់ និង បង្ខំបង់ប្រាក់ក្បាលឡាននោះដែរ។និយាយរួមទាំងគយចលត័និងឈ្មួញមួយចំនួនសុទ្ធតែត្រូវដងត្រូវ ផ្លែជាមួយគ្នារហូតដឹកជញ្ជូនចូលតាមខេត្តឆ្លងកាត់ស្នាក់ការក្រុមគ យចល័តគឺហែកប្រយោជន៍ចែកគ្នាដោយវប្បធម៌នៃអំពើពុករលួយ ជាលក្ខណះប្រពន្ធ័។
ប្រភពពីមន្រ្តីតូចតាចនៅសាលាខេត្តបានឲ្យដឹងថាក្នុងមួយថ្ងៃៗ ស្នាក់ការគយចល័តនៅចំណុចក្រែកលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិក្រែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំរកចំណូចបានពីការ បង់ប្រាក់ពីឈ្មួញ ក្រោមតុរាប់ម៉ឺន ដុល្លារ ក្នុងមួយខែៗ។ ទាំងនេះមិនបានគិតបូកបញ្ចូលពីចំណូលដែលពួកគេតម្រូវឲ្យឈ្មួញ បង់ក្បាលឡានក្នុងមួយខែចាប់ពី៣០០ដុល្លារទៅ២០០០ដុល្លារឬ ៥០០០ ដុល្លារនោះទៀតផង។ សកម្មភាពទាំងអស់នេះកំពុងជះឥទ្ធិពលដ៏អាក្រក់ប៉ះពាល់សតិអា រម្មណ៍ប្រជាពលរដ្ឋដោយសារតែមន្ត្រីគយចលត័មួយក្តាប់តូចក្រោម អំណាចគ្រប់គ្រងឥទ្ធិពលខ្លាំងរបស់លោកព្រាបគារ៉ាត់ល្បីល្បាញក្នុង ការប្រព្រឹត្តអំពើពុក រលួយ ធ្វើឲ្យខូចឈ្មោះដល់ថ្នាក់លើ ។ បញ្ហាទាំងអស់នេះគួរណាស់តែមេគយចល័តទូទាំងប្រទេសលោក កើតសុធារ៉ាក៏ដូចជាឯកឧត្តមបណ្ឌិតគុណញឹមអគ្គនាយកនៃអគ្គនាយ កដ្ឋានគយនិងរដ្ឋាករកម្ពុជាមេត្តាពិនិត្យមើលទង្វើលោកមេគយចលត័ ផ្លូវជាតិលេខ៧ផង។ ពាក់ព័ន្ធនិងការចោទប្រកាន់ខាងអ្នកសារព័ត៌មានមិនអាចសុំការបក ស្រាយបំភ្លឺពីលោកព្រាបគារ៉ាត់មេគយចលត័ប្រចាំខេត្តត្បូងឃ្មុំផ្លូវជាតិ លេខ៧បាននោះទេ៕

VideoCapture_20180624-091603-1024x576

VideoCapture_20180624-091543-1024x576

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!