ព័ត៌មានថ្មី
លោក ចាន់ វិចិត្តជា មន្រ្តីរដ្ឋបាលជល ផលអធិការដ្ឋាន ខាងជើងបឹងទន្លេ សាបរងការិះគន់ពី ប្រជានេសាទថាដើរ ប្រមូលលុយដាក់ ហោប៉ៅផ្ទាល់ខ្លួន! @ លោក សុខ គីរីរត្ន័ប្រធាន មន្ទីររ៉ែនិងថាម ពលខេត្តក្រចេះរងការ ចោទប្រកាន់បើកដៃឲ្យ ឈ្មួញជីកយករ៉ែមាស យ៉ាងអានាធិបតេយ្យ! @ ល្បែងសុីសងជល់មាន់ ភ្នាល់តាមទូរទស្សន៍ ត្រូវ​សមត្ថកិច្ច បង្រ្កាបខេត្តកំពង់ស្ពឺ! @ លោក ខៀវ សារឿន ប្រធានការិយា ល័យគយនិង រដ្ឋាករច្រកទ្វារ អន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងការចោទ ប្រកាន់តម្រូវឲ្យ រថយន្តក្រុងនិង រថយន្តកុងតឺន័រ បង់លុយក្នុង១ ខែ$១.៥០០ ទៅ$៣.000! @ ឯកឧត្តមនាយឧត្តម សេនីយ៍សៅសុខា អគ្គមេបញ្ជាការស្ដីទីនៃកង យោធពលខេរះភូមិន្ទបាន ប្រារព្ធពិធីបុណ្យ ទយ្យទៀន ព្រះវស្សា នៅវត្តទេពរង្សីស្រុក ពញាឮខេត្តកណ្ដាល! @ អគ្គិភ័យឆាបឆេះលំនៅ ដ្ឋានប្រជាពលរដ្ឋ កាលពីទៀបភ្លឺថ្ងៃ អង្គារ៍អស់ចំនួន៦៤ ខ្នងខណ្ឌឫស្សីកែវ! @ ល្បែងសុីសង បៀរ អាប៉ោង បើកលេងជាយូឆ្នាំ មកហើយដែលជ្រក ក្រោមស្លាកយីហោ ផ្ទះសំណាក់(ចន្ទរះ)ត្រូវ សមត្ថកិច្ចបង្រ្កាប! @ លោកហ៊ុនម៉ាណែតដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជន កម្ពុជា១៣០០០ នាក់មកពីឃំុ ចំនួន១៤ស្រុកមេ មត់ខេត្តត្បូងឃ្មុំ! @ រថយន្តដឹកឈើឆ្លងដែន តាមច្រកអូយ៉ាដាវ ខេត្តរតនគិរីសមត្ថកិច្ច ក្នុងខេត្តត្រូវថ្នាំ សណ្ដំឈ្មួញអស់ហើយ.! @ ទីស្ដីការក្រសួង ព័ត៌មានបាន បើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីអំ ពីរគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយ តាមគេហទំព័រ!
Comments Off

លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្ត កណ្ដាល រងការចោទ ប្រកាន់ថាដាក់ ប៉ុស្តិ៍ជជុះនៅផ្លូវ ជាតិលេខ១ធ្វើស្រែ លើខ្នងរាស្រ្ដដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន.!

 

IMG_20180624_092352_631

ភ្នំពេញ:លោកវ៉ូវណ្ណាប្រធានសាខាគយខេត្តកណ្ណាលបានឲ្យកូនចៅ ដាក់ប៉ុស្តិ៍ជជុះគេហៅកុងត្រូលជជុះនៅលើកំណាត់ផ្លូវជាតិលេខ១ ចំណុចភូមិកណ្ណាលក្រោមឃំុបន្ទាយដែកស្រុកកៀនស្វាយខេត្តក ណ្ដាលដោយគ្មានស្លាកសញ្ញាអ្វីនោះទេគឺមានតែអំពូលភ្លើង២ដើម្បី បំភ្លឺប៉ុស្ដិ៍ជជុះតែប៉ុណ្ណុះដោយចាំស្ទក់យកលុយពីរថយន្តដឹកទំនិញ កេចពន្ធប្រចាំផ្លូវជាតិលេខ១បានកំពុងល្បីល្បាញយ៉ាងខ្លាំងតាម រយះបើកដៃឲ្យឈ្មួញដឹកជញ្ជូនទំនិញជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ ខ្លួននិងបក្ខពួកដែលជាហេតុនាំឲ្យបាត់បង់នូវចំណូលចូលថវិកា រដ្ឋយ៉ាងច្រើន ក្នុង១ឆ្នាំៗ។
តាមប្រភពរាយការណ៍បានឲ្យដឹងថាប្រធានសាខាគយបើដៃឲ្យ ដាក់កុងត្រូលជជុះផ្លូវជាតិលេខ១ចំណុចភូមិកណ្ដាលក្រោមនេះ កំពុងសប្បាយចិត្តយកលុយពីរថយន្តក្រុង ដឹកទំនិញគេចពន្ធ ពីវៀតណាមនិងរថយន្តផ្សេងៗជាថ្នូរនិងការមិនផាកពិន័យចូលរដ្ឋ។
សេចក្ដីរាយការណ៍បន្ថែមថារថយន្តក្រុងរាប់សិបគ្រឿងដែលដឹក ទំនិញគេចពន្ធពីក្រុងហូជីម៉ិញប្រទេសវៀតណាមចូលមកក្រុងភ្នំ ពេញត្រូវបានបង់លុយឲ្យគយជជុះនេះក្នុង១ឡាន១៥០០ដុល្លារ ក្នុង១ខែឬក៏ក្រោមនេះតាមប្រភេទឥវ៉ាន់ដើម្បីជាថ្នូរក្នុងការបើកភ្លើង ខៀវមិនពិនិត្យ និងមិនផាកពិន័យ។ គយជជុះខាងលើស្ថិតនៅផ្លូវជាតិលេខ១ភូមិកណ្ដាលក្រោមឃុំ បន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាល ។
នេះបើតាមគេហទំព័រសារព័ត៌មានមួយបានផ្សាយថាក្រុមឈ្មួញ រកស៊ីរត់ពន្ធទំនិញខុសច្បាប់បានរអ៊ូរទាំគ្រប់ៗគ្នាអំពីលោកគយការ ដាក់កុងត្រូលជជុះនិងដេញចាប់រថយន្តដឹកទំនិញផ្លែឈើគ្រប់ប្រភេទ ដែលបានបង់លុយចូលហោប៉ៅរបស់មន្ត្រីគយទាំងនេះ។ ប៉ុន្តែរាល់ការចាប់រថយន្តដឹកទំនិញផ្សេងៗគយដាកកុងត្រូលជជុះ នេះមិនសូវផាកពិន័យបង់ពន្ធចូលថវិការដ្ឋឡើយពោលគឺតែងតែ សម្រួលយកលុយច្រើនរួចដោះលែងឲ្យមកទៅវិញហើយនិងកំណត់ ឲ្យបង់លុយដាក់ខែទើបលែងចាប់ទៀត។
រឺឯរថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើត្រូវបង់ចាប់ពី៨ម៉ឺនទៅ១៥ម៉ឺនរៀល ក្នុងមួយរថយន្ត។ ទំនិញគេចពន្ធពីវៀតណាមមកក្រុងភ្នំពេញគឺត្រូវតែបង់ឲ្យខាងគយ ជជុះបើមិនបង់ទេមិនអាចដឹកទំនិញបានឡើយ។
បើនិយាយពីការដឹកទំនិញគេចពន្ធមកពីប្រទេសវៀតណាមទីក្រុង ហូជីមិញចូលមកក្រុងភ្នំពេញក៏មានការបង់លុយឲ្យលោកគយជជុះ នៅចំណុចខាងលើទើបដឹកទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់បាន។ពាក់ពន្ធ័និងមេសាខាគយបើដៃឲ្យកូចៅដាក់កុងត្រូលជជុះចាំយក លុយខាងលើនេះសូមឯកឧត្តមគុណញឹមអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជាពិនិត្យមើលករណីលោកប្រធានសាខាគយខេត្តកណ្ដាល ឲ្យកូនចៅដាក់កុងត្រូលជជុះចំណុចភូមិកណ្ដាលក្រោមឃំុបន្ទាយ ដែកស្រុកកៀនស្វាយខេត្តកណ្ដាលផ្លូវជាតិ១ផងទាន។ពាក់ព័ន្ធនិងព័ត៌មានខាងនេះអ្នកព័ត៌មានយើងមិនអាចសំុការបក ស្រាយបំភ្លឺពីលោកវ៉ូវណ្ណាប្រធានសាខាគយខេត្តកណ្ដាលនៅឡើយ ទេ ជុំវិញការចោទប្រកាន់នេះ៕

IMG_20180624_091813_645-1024x576

IMG_20180624_091811_445-1024x576

IMG_20180624_091804_022-1024x576

VideoCapture_20180624-091543-1024x576

IMG_20180624_091817_621-1024x576

VideoCapture_20180624-091603-1024x576

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!