ព័ត៌មានថ្មី
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.! @ មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.! @ អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.! @ លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំ.! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.! @ លោក អ៊ូច ភាអភិបាលខេត្តតាកែវបាន ព្រមានដកតំណែងចៅហ្វាយស្រុកមួយ ចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹក ជ្រូកតាមច្រករបៀងខុសច្បាប់.! @ លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.! @ រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!
Comments Off

លោក សំ​ កុសលនិង បក្ខពួក​រងកា ចោទប្រកាន់ឃុប​ ឃិតប្រព្រឹត្តអំពើ​ ពុករលួយ​ឲ្យឈ្មួញ​ នាំចូលទំនិ​ញគេច ពន្ធ​និងទំនិញបង់​ ពន្ធ​មិនគ្រ​ប់​ចូល.!

 

IMG-20180622-WA0023កោះកុងប្រភពដែលស្និទ្ធនឹងលោកសំកុសលប្រធានសាខាគយខេត្ត កោះកុងបានបង្ហើបឲ្យដឹងថាលោកសំកុសលមានខ្នងបង្អែកធំជាង​លោកគុណញឹមដែលជាអគ្គនាយកគយទៅទៀតហេតុនេះហើយ​ ទើបលោកសំកុសលហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់ដើម្បីជាថ្នូរនឹងផលប្រយោ ជន៍​យ៉ាងគឃ្លើន​។
ប្រភពបានឲ្យដឹងទៀតថាបច្ចុប្បន្នទំនិញដែលឈ្មួញនាំចូលតាមច្រក ព្រំដែនផ្លូវទឹកផ្លូវគោកក្នុងខេត្តកោះកុងគឺឈ្មួញបង់ពន្ធត្រឹមតែ២៥​ទៅ៣០ភាគរយប៉ុណ្ណោះក្រៅពីនេះគឺមានការបែងចែកផលប្រយោជន៍​ជាមួយលោកសំកុសលប្រធានសាខាគយខេត្តកោះកុងយ៉ាងសុខ​ស្រួល​។ លើសនេះទៅទៀតលោកសំកុសលបានឃុបឃិតឲ្យឈ្មួញមួយចំនួន​បង់ពន្ធតាមរបៀងម៉ៅការដែលផ្ទុយទៅបទបញ្ញត្តិរបស់អគ្គនាយក​ដ្ឋានគយនិងរដ្ឋាករកម្ពុជាទៀតផងដែលជាការបំផ្លាញចំណូលពន្ធ​រដ្ឋ​តាម​អំពើ​ចិត្ត​។ ដូច្នេះឯកឧត្តមអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតនោះទេព្រោះបច្ចុប្បន្នលោកសំកុសល និងបក្ខពួកកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនគ្មាន​ញញើត​អ្វី​ឡើយ​។
មួយរយៈពេលចុងក្រោយនេះរឿងអាស្រូវពុករលួយរបស់លោកសំ កុសលប្រធានសាខាគយខេត្តកោះកុងត្រូវបានបើកកកាយជាបន្តបន្ទាប់​ក៏ប៉ុន្តែឯកឧត្តមគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជាក៏ដូចជាឯកឧត្តមអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយទើបលោកសំកុសលកាន់តែបានដៃក្នុងការឃុប ឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំ និញខុសច្បាប់កាន់តែច្រើនឡើងៗធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ សូម្បីតែឯកឧត្តមឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុក រលួយក៏រក្សាភាពស្ងៀមស្ងាត់ផងដែរក្នុងខណៈដែលលោកសំកុស លប្រធានសាខាគយខេត្តកោះកុងប្រើតួនាទីនិងអំណាចប្រមូល លុយ តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។
ប្រភពពីមន្ត្រីគយតូចតាចនៅខេត្តកោះកុងបានឲ្យដឹងថាគ្រប់ច្រក ព្រំដែនក្នុងខេត្តកោះកុងទាំងផ្លូវទឹកនិងផ្លូវគោកគឺមានឈ្មួញនាំចូល ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេ ញបន្ទុកតែម្តងព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោសំកុ សល ដែល​កំពុង​សប្បាយ​ប្រព្រឹត្ត​អំពើពុករលួយ​។ ឈ្មួញមួយចំនួនអាចនាំចូលម៉ូតូទំនើបៗគេចពន្ធនិងរថយន្តទំនើបៗ​យ៉ាងរលូនព្រោះពួកគេមានលោកសំកុសលជាខ្នងបង្អែកយ៉ាងរឹងមាំ​ចាំ​ជួយ​ការពារ​និង​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​។ សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាពមានលាយសារធាតុ​គីមីនិងទំនិញផុតអាយុកាលបរិច្ឆែតកំណត់ប្រើប្រាស់ក៏ត្រូវលោក សំកុសលប្រធានសាខាគយខេត្តកោះកុងឃុបឃិតជាមួយមន្ត្រីកាំកុង ត្រូល​បណ្ដោយ​ឲ្យ​ឈ្មួញ​នាំចូល​យ៉ាង​អនាធិបតេយ្យ​ផងដែរ​។
ពាក់ពន្ធនិងកាចោទប្រកាន់ខាងលើនេះអ្នកសារព័ត៌មានយើងមិនអាច សុំការបកស្រាយបំភ្លឺពីរលោកសំកុសលប្រធានសាខាគយខេត្តកោះកុង បាននោះទេ៕

35829473_473565439731088_6063020802788294656_n

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!