ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

បែកធ្លាយមន្ត្រី រដ្ឋបាលជល់ ផលខេត្តកំពង់ ឆ្នាំង លោកកង ច័ន្ទដារិនមាន រថយន្តរកស៊ី ដឹកជញ្ជូនឈើ ប្រណិត ចំណែក លោកសោម ភិរុណនាយខណ្ឌ ជល់ផលកំពង់ ឆ្នាំងបដិសេធន៍ ថា លោកកង ចន្ទ័ដារិន លែង ជាមន្ត្រីជល់ផល ទៀតហើយ!

 

FB_IMG_1529550509972កំពង់ឆ្នាំង៖យោងតាមគេហទំព័ររបស់វិទ្យុក្នុងស្រុកមួយបានចេញ ផ្សាយថាលោកសោមភិរុណដែលជានាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៨នេះថាលោកកងច័ន្ទដារិនលែងជាមន្ត្រីជល់ផលទៀតហើយ។ លោកកងច័ន្ទដារិនបានផ្ទេរភារកិច្ចទៅបម្រើការងារនៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងមានរយៈពេលមួយឆ្នាំហើយ។
ការបដិសេធន៍របស់លោកសោមភិរុណធ្វើឡើងក្រោយពេលដែលស មត្ថកិច្ចចាប់បានរថយន្តដឹកឈើមួយគ្រឿងដែលមានផ្ទុកឈើប្រណិត ប្រភេទធ្នុងចំនួន៧៥ដុំកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨នៅលើកំ ណាត់ផ្លូវជាតិលេខ៦Aក្នុងភូមិព្រែកជ្រៃឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពខាងលើបានអោយដឹងថាអ្នកបើកបររថយន្តដឹកឈើខាងលើមាន ឈ្មោះនួនហៀងនិងព្រូរថយន្តឈ្មោះស៊ូសារិទ្ធនៅពេលឃាត់ខ្លួនបាន ឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារថនិងឈើដែលត្រូវសមត្ថកិច្ចបង្ក្រាប បាននេះជារបស់ឈ្មោះកងច័ន្ទដារិនមន្ត្រីជលផលខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថាឈើប្រណិតប្រភេទធ្នង់៧៥ដុំដែលឈ្មួញជាមន្ត្រីជល ផលម្នាក់នៅខេត្តកំពង់ឆ្នាំងដឹកតាមរថយន្តបម្រុងយកមកលក់នៅភ្ នំពេញត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាលបង្ក្រាបបាននៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងភូមិព្រែកជ្រៃឃុំព្រែកដំបងស្រុកមុខ កំពូល ខេត្តកណ្តាល។

FB_IMG_1529550481479ប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្រោយពីបានចេញល្បាតស្រាប់ តែប្រទះឃើញរថយន្តមួយគ្រឿងមានការសង្ស័យឃាត់មើលស្រាប់តែ ប្រទះឃើញឈើប្រណិតប្រភេទធ្នង់៧៥ដុំនៅក្នុងរថយន្តនោះនិង ធ្វើការឃាត់ខ្លួនអ្នកបើកបរដែលមានឈ្មោះនួនហៀងភេទប្រុសអាយុ ២៥ឆ្នាំជាអ្នកស៊ីឈ្នួលបើករថយន្តដឹកឈើខាងលើនិងព្រូម្នាក់ឈ្មោះ ស៊ូសារិទ្ធភេទប្រុសអាយុ៣៥ឆ្នាំអ្នកទាំងពីររស់នៅក្នុងភូមិស្រះកែវ ឃំុមេលំស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងរថយន្តដឹកឈើនោះម៉ាកតូយូ តា១បាំងកន្លះពណ៌ទឹកប្រាក់ពាក់ស្លាកលេខច២៣១៩ភព២។
ប្រភពបានអោយដឹងទៀតថាលោកកងច័ន្ទដារិនមានទីលំនៅភូមិស្រះ កែវជាអតីតមន្ត្រីជល់ផលមានឋានៈជានាយសង្កាក់ដូចជាធ្លាប់ធ្វើជា នាយសង្កាត់កំពង់ឆ្នាំងក្រោយមកផ្លាស់ទៅកាន់ជានាយសង្កាត់បរិបូរណ៍ ដោយសារមានបញ្ហាការងារទើបថ្នាក់លើដកមកធ្វើការនៅមន្ទីរកសិ កម្មខេត្តក្រោយមកឃើញធ្វើការនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តហើយ ក្នុងរយៈពេលថ្មីៗនេះគេសង្កេតឃើញលោកកងច័ន្ទដារិនចុះធ្វើការ ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើជាច្រើនករណីដូចជាករណីចុះចាប់ត្រាក់ ទ័រ២គ្រឿងដែលលួចឈូសឆាយព្រៃរដ្ឋនៅចំណុចចន្ត្រកឃំុក្រាំងស្គា ស្រុកទឹកផុសនិងចុះត្រួតពិនិត្យការឈូសឆាយដីព្រៃនៅចំណុច ត្រពាំងគីនិងត្រពាំងក្រឡោមភូមិខ្លែងពណ៏ឃំព្រៃមូលស្រុករលា ប្អៀរជាដើម។
បើយោងតាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តខាងលើបាន ឲ្យដឹងថាលោករូបគេទាំងពីរនាក់ជាអ្នកស៊ីឈ្នួលដឹកឲ្យម្ចាស់ឈើ ឈ្មោះកងចន្ទ័ដារិនជាអតីតមន្ត្រីជល់ផលខេត្តកំពង់ឆ្នាំងដោយដឹក មកដាក់នៅឃ្លាំងស្តុកឈើមួយកន្លែងស្ថិតនៅចន្លោះស្ពានទី១១និង ទី១២ក្នុងភូមិចំបក់មាសសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារាជធានី ភ្នំពេញដែលមានឈ្មួញរកស៊ីឈើម្នាក់ឈ្មោះណាងចាំប្រមូលទិញ និងមានឈ្មោះហេងដែលជាមេការចាំទទួលវាស់វែងនៅទីនោះផងដែរ។
ក្រោយពីបានធ្វើការវាស់វែងរួចរាល់ទាំងរថយន្តទាំងអ្នកបើករថយន្តម្នាក់ រួមទាំងព្រូម្នាក់ទៀតផងនោះនិងឈើប្រណិតប្រភេទធ្នង់ចំនួន៧៥ដុំ ស្មើនឹង៧៨៦kgស្មើនឹង០៦២៨ម៉ែត្រគូបត្រូវបានប្រគល់ទៅសង្កាត់ រដ្ឋបាលព្រៃឈើឫស្សីកែវដើម្បីបន្តអនុវត្តន៍តាមនិតិវិធី៕

FB_IMG_1529550453904

FB_IMG_1529550468634

Filed in: សង្គម

Recent Posts

Bookmark and Promote!