ព័ត៌មានថ្មី
ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ! @ លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ! @ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបមេខ្លោង គ្រឿងញៀននៅផ្ទះសំណាក់ សុខា របស់លោក ស្រេង សុខា ដែលជាស្នងការរងខេត្តកណ្ដាល!
Comments Off

សម្ដេចតេជោ ហ៊ុនសែនអញ្ជើញ ជួបសំណេះ សំណាល ជាមួយលោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ធ អតីតនាយក រដ្ឋមន្ត្រីថៃ!

 

FB_IMG_1529021517459បាងកក:នៅម៉ោងប្រមាណ៦និង១៥នាទីល្ងាចនេះសម្ដេចអគ្គម ហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយលោកឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋអតីនាយករដ្ឋមន្រ្តីប្រទេសថៃនៅសណ្ឋាគារសាំងហ្រ្គីឡា។ នៅក្នុងឱកាសនោះក៏មានក្រុមគ្រួសារសាច់ញាត្តិនិងតំណាងក្រុម ហ៊ុនធំៗរបស់ថៃជាច្រើនក៏បានចូលរួមផងដែរ។
លោកអតីនាយករដ្ឋមន្រ្តីថៃមានសេចក្តីរីករាយយ៉ាងខ្លាំងដែលសម្តេច តេជោនាយករដ្ឋមន្រ្តីបានផ្តល់កិត្តិយសអោយលោកនិងក្រុមគ្រួសារ បានជួបសម្តែងការគួសរមក្នុងលក្ខណៈដូចជាបងប្អូនប្រកបដោយភាព ស្និទ្ឋស្នាលនិងកក់ក្តៅបំផុត។ លោកឆាវវ៉ាលីតយ៊ុងឆៃយុទ្ឋបានជម្រាបសម្តេចតេជោថាប្រសិនបងប្អូន កម្ពុជាត្រូវការអ្វីអោយលោកជួយគឺនឹងរីករាយជួយដល់កម្ពុជា។
មកទល់ពេលនេះគឺទំនាក់ទំនងល្អជាបងប្អូនរវាងសម្តេចតេជោ និង លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋមានរយៈពេល៣០ឆ្នាំហើយ ហើយនៅពេលនេះលោកអតីនាយករដ្ឋមន្រ្តីក៏មានអាយុកាល៨៤ឆ្នាំ ហើយដែរ។
លោកឆាវវ៉ាលីតកោតសរសើរសម្តេចតេជោដែលមានវ័យនៅក្មេង ស្រស់ថ្លាមានសុខភាពមាំទាំដដែល។ ចំពោះលោកផ្ទាល់គឺពេញចិត្តនិងបានកោតសររសើរចំពោះការដឹក នាំរបស់សម្តេចតេជោដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន គឺលេខ១តែម្តង!។ ចំពោះសម្តេចតេជោវិញគឺបានចាត់ទុកលោកឆាវវ៉ាលីតជាចំណែក ដ៏សំខាន់មួយក្នុងការជួយសម្របសម្រួលឈានទៅរកកិច្ចចរចារជា មួយគ្រប់ភាគីនយោបាយដែលបានបញ្ចប់សង្រ្គាមនិងនាំមកនូវ សន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល។
មុននឹងបញ្ចប់សម្តេចតេជោហ៊ុនសែនបានអរគុណលោកអតីត នាយករដ្ឋមន្រ្តីថៃដែលបានចូលរួមជួយដល់កម្ពុជាកន្លងមកព្រម ទាំងបានជូនពរលោកឆាវវ៉ាលីតមានសុខភាពល្អគ្រប់ពេលវេលា ទាំងអស់៕

PSX_20180615_071956(3)

PSX_20180615_071956

PSX_20180615_071956(2)

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!