ព័ត៌មានថ្មី
ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់! @ ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ!
Comments Off

ឆ្មាំទន្លេចុះល្បាត បង្ក្រាបបានទូក ចំនួន០៤គ្រឿង ដែលលួចចូល នេសាទក្នុងដែន អភិរក្សសត្វ ផ្សោតកាំពី!

 

k180612b1ខេត្តក្រចេះ:ទូកនេសាទជាច្រើនគ្រឿងដែលប្រើសុទ្ធតែឧបករណ៍​នេសាទមងបណ្តែតក្រឡាធំៗឆ្លៀតឱកាសលបលួចចូលធ្វើនេសាទ ក្នុងកន្លែងហាមឃាត់ដែលជាតំបន់អភិរក្សសត្វផ្សោតកាំពីត្រូវបាន​ក្រុមឆ្មាំទន្លេចុះល្បាតចាប់ឃាត់បានចំនួន០៤ទូកកាលពីយប់មិញ​នេះ​។​
សកម្មភាពចុះបង្ក្រាបនេះគឺធ្វើឡើងកាលពីវេលាម៉ោង១១នឹង៥០​នាទីឈានចូលថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨តាមដងទន្លេមេគង្គ ត្រង់​ចំនុច​ភូមិ​ខ្សាច់​ទប់ឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វខេត្ត​ក្រចេះ ។ ប្រតិបត្តិការខាងលើគឺដឹកនាំដោយលោកម៉ុកពន្លកនាយរងខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ និង​ជាប្រធានឆ្មាំទន្លេអភិរក្សសត្វផ្សោតខេត្តក្រចេះព្រមទាំងមានការ ចូលរួម​ពី​សហគមន៍​នេសាទ​ជ្រោយ​បន្ទាយ​ផងដែរ​។​
ប្រធានឆ្មាំទន្លេខេត្តលោកម៉ុកពន្លកបានបញ្ជាក់អោយដឹងថាការចុះ​ល្បាតត្រួតពិនិត្យនិងបង្ក្រាបបទល្មើសក្នុងដែនអភិរក្សសត្វផ្សោត និងអន្លង់ត្រីមេពូជនាពេលនេះគឺអនុវត្តតាមការនែនាំរបស់លោក គុយហួតប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ ព្រមទាំង​មាន​ការចង្អុលបង្ហាញ​ពី​លោក សៀន គិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​។ ជាលទ្ធផលសមត្ថកិច្ចចាប់ឃាត់បានទូកម៉ាសុីនចំនួន០៤គ្រឿង មង​បណ្តែត​ចំនួន​០៤​ត្បូង មាន​ប្រវែង​ជិត​២​ពាន់​ម៉ែត្រ និង​មាន​ក្រឡា១៥​សង់ទីម៉ែត្រ(១តឹកកន្លះ)ព្រោះថាទូកនេសាទ និមួយ ប្រើប្រាស់មងប្រវែងពី៤០០ទៅ៥០០ម៉ែត្រដោយមកនេសាទនៅ ក្នុង​តំបន់​អភិរក្ស និង​ជា​ពិសេស​នៅក្នុង​រដូវបិទ​នេសាទ​តែម្តង។​
លោកប្រធានឆ្មាំបន្តថាក្រោយពីចាប់ឃាត់បានទូកនេសាទល្មើស​ច្បាប់ទាំងបួនខាងលើភ្លាមនោះសមត្ថកិច្ចក៏បានបញ្ជូនវត្ថុតាងមក​ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត​ក្រចេះដើម្បីកសាងសុំនុំរឿងចាត់ការតាមនីតិវិធីច្បាប់ស្តីពីជលផល​ដោយឡែកម្ចាស់ទូកនេសាទខុសច្បាប់ទាំង៤ខាងលើគឺបានគេច ខ្លួន​បាត់​នៅពេលដែល​សមត្ថកិច្ច​អូស​ទូក​ចូល​ដល់​ខាង​។​
ប្រធានឆ្មាំទន្លេរូបនេះក៏បានអំពាវនាវជូនដល់ប្រជានេសាទទាំងអស់​សូមមេត្តាកុំចូលមកនេសាទក្នុងតំបន់ហាមឃាត់ដែលជាកន្លែង​អភិរក្សសត្វផ្សោតកាំពីនិងអន្លង់ត្រីមេពូជមិនថាឡើយរដូវបើកនេ សាទ​ឬក៏​រដូវ​បិទ​នេសាទនោះទេ។ ដើម្បីការពារសត្វផ្សោតដែលជាសម្បត្តិបេតិកភ័ណ្ឌមានជីវិតរបស់​យើងបើមិនដូច្នោះទេបងប្អូននឹងត្រូវប្រឈមហ្នឹងទោសទ័ណ្ឌទៅ តាម​ច្បាប់​ស្តីពី​ជលផល​មិន​ខាន​ឡើយ ៕

k180612b2

k180612b3

k180612b4

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!