ព័ត៌មានថ្មី
លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្ត កណ្ដាល រងការចោទ ប្រកាន់ថាដាក់ ប៉ុស្តិ៍ជជុះនៅផ្លូវ ជាតិលេខ១ធ្វើស្រែ លើខ្នងរាស្រ្ដដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន.! @ លោក សំ​ កុសលនិង បក្ខពួក​រងកា ចោទប្រកាន់ឃុប​ ឃិតប្រព្រឹត្តអំពើ​ ពុករលួយ​ឲ្យឈ្មួញ​ នាំចូលទំនិ​ញគេច ពន្ធ​និងទំនិញបង់​ ពន្ធ​មិនគ្រ​ប់​ចូល.! @ លោក ​ជា តារាប្រធាន ការិយាល័យប្រឆាំង បទល្មើសសេ​ដ្ឋកិច្ច ខេត្តរតនះ​គិរី សប្បាយ​និងបញ្ជា អោ​យលោក​ឈាង ​ សុភ័ក្រ្ត​ ប្រម៉ូល​ លុយរបៀបពុក រលួយពី​បទ ល្មើសព្រៃ​ឈើ.! @ បែកធ្លាយមន្ត្រី រដ្ឋបាលជល់ ផលខេត្តកំពង់ ឆ្នាំង លោកកង ច័ន្ទដារិនមាន រថយន្តរកស៊ី ដឹកជញ្ជូនឈើ ប្រណិត ចំណែក លោកសោម ភិរុណនាយខណ្ឌ ជល់ផលកំពង់ ឆ្នាំងបដិសេធន៍ ថា លោកកង ចន្ទ័ដារិន លែង ជាមន្ត្រីជល់ផល ទៀតហើយ! @ មេឈ្មួញវៀត ណាមម្នាក់ជាប់ ពាក់ព័ន្ធករណី ប្រមូលទិញឈើនៅ ស្រុកវ៉ើនសៃត្រូវបាន សាលាដំបូងដោះលែង ឲ្យមានសេរីភាព.! @ អ្នកម្នាងអ៊ុក ផល្លាបាន សោយទីវង្គុត នៅម៉ោងជាង ១២រសៀលក្រោយ ពីបញ្ជូនតាម ឧទ្ធម្ភាគចក្រ ដល់ក្រុងភ្នំពេញ.! @ ប្រជាពលរដ្ឋ២០០ គ្រួសារសុំអន្តរាគមន៍ ពីអាជ្ញាធរក្រុងប៉ោយ ប៉ែតជួយដោះស្រាយ រកផ្លូវចេញចូលឆ្លងកាត់! @ សមត្ថកិច្ចក្រសួង មហាផ្ទៃឃាត់ ខ្នួនបុរសម្នាក់ ត្រូវជា ឪពុកវាយ ធ្វើបាបកូនយ៉ាង ព្រៃផ្សៃត្រូវគេថត បង្ហោះតាមបញ្ដាញ ទំនាក់ទនងសង្គម Facebook .! @ ខេត្តព្រៃវែងគម្រោង អភិវឌ្ឍន៍ស្ថាបនា ផ្លូវលំចំនួន៣ខ្សែ មូនិធិឃុំ ត្រូវបាន ដាក់ឲ្យដេញថ្លៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨មានភាព មិនប្រកតី.! @ សម្ដេចតេជោ ហ៊ុនសែនអញ្ជើញ ជួបសំណេះ សំណាល ជាមួយលោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ធ អតីតនាយក រដ្ឋមន្ត្រីថៃ!
Comments Off

លោកផែន ភឿន មេគយចល័ត ប្រចាំផ្លូវជាតិលេខ១ រងការចោទ ប្រកាន់ថាធ្វើ ស្រែលើខ្នងរាស្រ្ដ ដើម្បីប្រយោជន៍ ផ្ទាល់ខ្លួន.!

 

IMG-20180612-WA0000ភ្នំពេញ:លោកផែនភឿនមេគយចល័តប្រចាំផ្លូវជាតិលេខ១បាន កំពុងល្បីល្បាញយ៉ាងខ្លាំងតាមរយះបើកដៃឲ្យឈ្មួញដឹកជញ្ជូនទំ និញជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកដែលជាហេតុនាំ ឲ្យ បាត់បង់នូវចំណូលចូលថវិការដ្ឋយ៉ាងច្រើន ក្នុង១ឆ្នាំៗ។
តាមប្រភពរាយការណ៍បានឲ្យដឹងថាប្រធានគយចលត័ផ្លូវជាតិលេខ ១លោកផែនភឿនកំពុងសប្បាយចិត្តយកលុយពីរថយន្តក្រុងដឹក ទំនិញគេចពន្ធពីវៀតណាមនិងរថយន្តផ្សេងៗជាថ្នូរនិងការមិនផាក ពិន័យចូលរដ្ឋ។

IMG-20180613-WA0000សេចក្ដីរាយការណ៍បន្ថែមថារថយន្តក្រុងរាប់សិបគ្រឿងដែលដឹក ទំនិញគេចពន្ធពីក្រុងហូជីម៉ិញប្រទេសវៀតណាមចូលមកក្រុង ភ្នំពេញត្រូវបានបង់លុយឲ្យគយចល័ត របស់លោកផែន ភឿន ក្នុង១ឡាន១៥០០ដុល្លារក្នុង១ខែឬក៏ក្រោមនេះតាមប្រភេទឥវ៉ាន់ ដើម្បីជាថ្នូរក្នុងការបើកភ្លើងខៀវមិនពិនិត្យ និងមិនផាកពិន័យ។ គយចល័តខាងលើស្ថិតនៅផ្លូវជាតិលេខ១ដែលមានទីតាំងស្នាក់ ការ ចំណុច ភូមិទួលល្ពាក់ឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែង។
នេះបើតាមគេហទំព័រសារព័ត៌មានមួយបានផ្សាយថាក្រុមឈ្មួញរក ស៊ីរត់ពន្ធទំនិញខុសច្បាប់បានរអ៊ូរទាំគ្រប់ៗគ្នាអំពីការដាក់កុងត្រូល ជជុះនិងដេញចាប់រថយន្តដឹកទំនិញផ្លែឈើគ្រប់ប្រភេទដែលបាន បង់លុយចូលហោប៉ៅរបស់មន្ត្រីគយទាំងនេះ។ ប៉ុន្តែរាល់ការចាប់រថយន្តដឹកទំនិញផ្សេងៗគយចល័តមិនសូវផាក ពិន័យបង់ពន្ធចូលថវិការដ្ឋឡើយពោលគឺតែងតែសម្រួលយកលុយ ច្រើនរួចដោះលែងឲ្យមកទៅវិញហើយនិងកំណត់ឲ្យបង់លុយដាក់ ខែទើបលែងចាប់ទៀត។

IMG-20180613-WA0003 បើសម្រាប់រ៉ឺម៉កដឹកទំនិញសំពីងសំពោងនាំចូលពីប្រទេសវៀតណាម ឲ្យតែឆ្លងកាត់ទីនេះត្រូវបង់លុយឲ្យគយចល័តផ្លូវជាតិលេខ១ចំនួន ១៥០,០០០រៀល ក្នុងមួយរ៉ឺម៉កជាកំហិត។ ឯរ៉ឺម៉កម៉ូតូដឹកបន្លែបង់ចាប់ពី៣ម៉ឺនទៅ៥ម៉ឺនរៀលក្នុងមួយជើង។ ចំណែករថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើត្រូវបង់ចាប់ពី៨ម៉ឺនទៅ ១៥ម៉ឺនរៀលក្នុងមួយរថយន្តទំនិញគេចពន្ធពីវៀតណាមមកក្រុង ភ្នំពេញគឺត្រូវតែបង់ឲ្យខាងគយបើមិនបង់ទេមិនអាចដឹកទំនិញបាន ឡើយ។
ពាក់ព័ន្ធនិងព័ត៌មានខាងនេះអ្នកព័ត៌មានយើងមិនអាចសំុការបក ស្រាយបំភ្លឺពីលោកផែនភឿនប្រធានគយចល័តបាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ៕

IMG-20180613-WA0002

IMG-20180613-WA0001

Filed in: សង្គម

Recent Posts

Bookmark and Promote!