ព័ត៌មានថ្មី
លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្ត កណ្ដាល រងការចោទ ប្រកាន់ថាដាក់ ប៉ុស្តិ៍ជជុះនៅផ្លូវ ជាតិលេខ១ធ្វើស្រែ លើខ្នងរាស្រ្ដដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន.! @ លោក សំ​ កុសលនិង បក្ខពួក​រងកា ចោទប្រកាន់ឃុប​ ឃិតប្រព្រឹត្តអំពើ​ ពុករលួយ​ឲ្យឈ្មួញ​ នាំចូលទំនិ​ញគេច ពន្ធ​និងទំនិញបង់​ ពន្ធ​មិនគ្រ​ប់​ចូល.! @ លោក ​ជា តារាប្រធាន ការិយាល័យប្រឆាំង បទល្មើសសេ​ដ្ឋកិច្ច ខេត្តរតនះ​គិរី សប្បាយ​និងបញ្ជា អោ​យលោក​ឈាង ​ សុភ័ក្រ្ត​ ប្រម៉ូល​ លុយរបៀបពុក រលួយពី​បទ ល្មើសព្រៃ​ឈើ.! @ បែកធ្លាយមន្ត្រី រដ្ឋបាលជល់ ផលខេត្តកំពង់ ឆ្នាំង លោកកង ច័ន្ទដារិនមាន រថយន្តរកស៊ី ដឹកជញ្ជូនឈើ ប្រណិត ចំណែក លោកសោម ភិរុណនាយខណ្ឌ ជល់ផលកំពង់ ឆ្នាំងបដិសេធន៍ ថា លោកកង ចន្ទ័ដារិន លែង ជាមន្ត្រីជល់ផល ទៀតហើយ! @ មេឈ្មួញវៀត ណាមម្នាក់ជាប់ ពាក់ព័ន្ធករណី ប្រមូលទិញឈើនៅ ស្រុកវ៉ើនសៃត្រូវបាន សាលាដំបូងដោះលែង ឲ្យមានសេរីភាព.! @ អ្នកម្នាងអ៊ុក ផល្លាបាន សោយទីវង្គុត នៅម៉ោងជាង ១២រសៀលក្រោយ ពីបញ្ជូនតាម ឧទ្ធម្ភាគចក្រ ដល់ក្រុងភ្នំពេញ.! @ ប្រជាពលរដ្ឋ២០០ គ្រួសារសុំអន្តរាគមន៍ ពីអាជ្ញាធរក្រុងប៉ោយ ប៉ែតជួយដោះស្រាយ រកផ្លូវចេញចូលឆ្លងកាត់! @ សមត្ថកិច្ចក្រសួង មហាផ្ទៃឃាត់ ខ្នួនបុរសម្នាក់ ត្រូវជា ឪពុកវាយ ធ្វើបាបកូនយ៉ាង ព្រៃផ្សៃត្រូវគេថត បង្ហោះតាមបញ្ដាញ ទំនាក់ទនងសង្គម Facebook .! @ ខេត្តព្រៃវែងគម្រោង អភិវឌ្ឍន៍ស្ថាបនា ផ្លូវលំចំនួន៣ខ្សែ មូនិធិឃុំ ត្រូវបាន ដាក់ឲ្យដេញថ្លៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨មានភាព មិនប្រកតី.! @ សម្ដេចតេជោ ហ៊ុនសែនអញ្ជើញ ជួបសំណេះ សំណាល ជាមួយលោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ធ អតីតនាយក រដ្ឋមន្ត្រីថៃ!
Comments Off

ប្រជាពលរដ្ឋក្រុង ប៉ោយប៉ែតមិន សប្បាយចិត្តនិង ការកកស្ទះចរាចរណ៍ លើដងផ្លូវដោយសារ រថយន្តដឹកទំនិញ ធន់ធ្ងន់ចតយ៉ាង អាណាធិបតេយ្យ!

 

x72ខេត្តបន្ទាយមានជ័យ:តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅ ក្រុងប៉ោយប៉ែតបានឲ្យដឹងថាបច្ចុប្បន្ននេះបញ្ហាកកស្ទះចរាចរណ៍ នៅលើដងផ្លូវដែលជាបញ្ហាមួយធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវធ្វើចរាចរណ៍ ទៅមកមិនសប្បាយចិត្ដទាល់តែសោះដោយការកកស្ទះចរាចរណ៍ នៅលើដងផ្លូវជាតិលេខ០៥នៃក្រុងប៉ោយប៉ែតខាងលើគឺបណ្តាល មកពីរថយន្ដ​ធន់​ធ្ងន់ដឹកទំ​និ​​ញ​។​​ ដោយរថយន្តរបស់ក្រុមឈ្មួញបានចតពាសវាលពាសកាលនៅ លើដងផ្លូវជាតិលេខ០៥ គិតចាប់ពីជាយក្រុង​​ប៉ោ​​យប៉ែត​ រហូ​ត​ដ​ល់ច្រកអន្តរជាតិតែម្តង ។
ក្នុងនោះមជ្ឈដ្ឋានមហាជនទូទៅបានធ្វើការរិះគន់និងរង់ចាំមើលចំ ណាត់ការលោកអភិបាលក្រុងលោកអធិការនគរបាលក្រុងនិងជា​ពិសេ​ស​គឺលោកហ៊ុយសុជាតិប្រធានការិយាល័យគយនិងរដ្ឋករ ហាក់បីដូចជាបើកដៃឲ្យក្រុមឈ្មួញទាំងនោះចតរថយន្តបែបអា ណាធិបតេយ្យដោយមិនខ្វល់អំពីការកកស្ទះនិងអាចបង្កឲ្យកើត មានករណីគ្រោះថ្នាក់ ​​ដ​ល់​អ្ន​ក​ធ្វើ​ដំ​ណើ​​​​​រ​​ប​ន្តិ​ច​ណាសោះ ។
ប្រជាពលរដ្ឋបន្តថា:បើទោះបីជាស្ថានភាពយ៉ាប់បែបនេះក្តីលោក ប្រធាន​ការិយាល័យ​គយ និងរដ្ឋាករក៍មិនព្រមអើរពើ​ចូ​​ល​រួ​​​ម​​​ ​ស​​​​ម្រាប់ជាមតិយោបល់ទៅកាន់ក្រុមឈ្មួញនោះទេត្បិតក្រុមឈ្មួញ ដែលប្រើរថយន្ដខ្នាតយក្សសម្រាប់ដឹកទំនិញចតគ្មានសណ្ដាប់ធ្នា ប់ទាំងនោះបើតាមដឹងភាគច្រើនស្តាប់សម្តីលោកប្រធានការយា ល័យគយ ​ច្រើន​​ជាងន​គ​របាលចរា​ចរ​ណ៍​ទៀ​ត​ផ​ង ។
បញ្ហានេះសម្រាប់ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតផ្ទាល់រួមទាំង មហាជនទូទៅបានលើកឡើងបន្តថា:កន្លងទៅខាងអគ្គនាយកដ្ឋា នគយនិងរដ្ឋាករកម្ពុជាបានចេញសេចក្ដីប្រកាសណែនាំដល់ប្រធា នការិយគយប្រចាំក្រុងប៉ោយប៉ែតចំនួនពីរដងមកហើយប៉ុន្តែលោក​ ហ៊ុយសុជាតិមិនយកចិត្តទុកដាក់ឬអាននិងអនុវត្តតាមការណែនាំ រប​ស់​អគ្គ​នា​យ​ក​ដ្ឋា​ន​គ​យ ​និ​ងរ​ដ្ឋា​ករកម្ពុជានោះទេ ។
ដោយឡែកលោកសានស៊ានហូអភិបាលក្រុងប៉ោយប៉ែតបានចេញ លិខិតគាំទ្រចំពោះសេចក្ដីប្រកាសណែនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករខាងលើដែលតម្រូវឲ្យលោកហ៊ុយសុជាតិប្រធានការិយា ល័យគយនិងរដ្ឋករប្រចាំច្រកអន្តរជាតិប៉ោយប៉ែតនេះជាការចាំបាច់ បំផុតត្រូវតែចូលរួមចំណែករៀបចំសណ្ដាប់ធ្នាប់របៀបរយជូនប្រជា ពលរដ្ឋ និ​ង​ដើ​​ម្បី​មុ​ខ​មាត់ប្រ​ទេ​សផងដែរ ។
ប៉ុន្តែផ្ទុយពីការណែនាំរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ខាងលើ គេសង្គេតឃើញលោក​ហុយ សុជាតិ ហាក់ធ្វើព្រងើយ ព្រមទាំងបើដៃឲ្យឈ្មួញនិងរថយន្តធន់ធ្ងន់បង្កឲ្យកកស្ទះចរាចរណ៍ ទ្វេដងលើសមុនទៅទៀត៕

x71

x70

x73

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!