ខេត្តរតនគិរី: លោក ថង សាវុន អភិបាលខេត្តរតនគិរី គួរក្រឡេកមើលមន្រ្តីក្រោមឱវ៉ាតបើកដៃអោយឈ្មួញដឹកជញ្ជូនឈើឆ្លងដែនទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យដោយសេរី។
បើតាមប្រភពពីប្រជាពលរដ្ធក្នុងក្រុងបានលុងបានឲ្យដឹងថាក្នុង រយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះឈ្មួញជាច្រើនកំពុងសំរុកដឹកឈើខុសច្បាប់រាប់សិបឡានទាំថ្ងៃ-យប់តាមប្រភេទរថយន្ត សាំងយ៉ុង បាឡែន លិចស៊ីស ប្រហែលពី70ទៅ80ឡាន ដែលការដឹកជញ្ជូនខាងលើអាចដំណើរការបានលុះត្រាណាតែ ឈ្មួញទាំងនោះបានរត់ការបង់លុយអោយតាមស្ថាប័នក្នុងខេត្តរួច រាល់សិនមុនដឹកបើមិនដូចច្នេះទេសមត្តកិច្ចទាំងនោះនឹងចាប់មិន ខានឡើយ។
ប្រភពខាងលើបានបន្តទៀតថាលោកជាតារាប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ទើបឡើងកាន់តំណែង កាលពីថ្ងៃទី 30ខែឧសភាឆ្នាំ2018ជំនួសលោកនូវដារ៉ា ប្រធាន ការិយា ល័យចាស់ នោះ បានដាកពង្រាយកូនចៅតាមដងផ្លូវជាតិលេខ 78Aត្រងចំណុចម្តុំភូមិប៉កស្រុក អូយ៉ាដាវចាំរាប់ក្បាល ឡាន យកលុយពីឈ្មួញ ទាំងតូចទាំងធំ តាមបែបពុករលួយ យ៉ាង ពេញបន្ទុក។
ប្រភពពីអ្នករកស៊ីម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹង ថា សំរាប់ជំនាញការិយាល័យសេដ្ឋកិច្ច ត្រូវបង់ មួយខែ3000 ដុល្លា ក្នុងមួយឡានសាំងយ៉ុង ចុះមួយថ្ងៃពី 70 ទៅ80 ឡាន នោះ បានចំណូលមិនតិចនោះទេ។
មជ្ឈដ្ឋានខាងលើ បានបន្ថែមទៀតថា ប្រហែលជា លោក ជា តារា ខំឃុបឃិត ជាមួយឈ្មួញ រកលុយស្រង់ដើម ដែលបានចំណាយក្នុងការយកតំណែងជាប្រធានការិយាល័យសេដ្ឋកិច្ចហើយ មើលទៅបានជាលោកជាតារាហ៊ានធ្វើបែបនេះឬដោយសាតែមាន ការបើកភ្លើងខៀវពីលោក ងួន គឿន ស្នងកានគរបាលខេត្តរតនគិរីឬយ៉ាងណា បានជាលោកស្នងការនៅស្ងៀមធ្វើដូចមិនដឹង ឬលោកស្នងការខ្លាចអំណាចលោកប្រធានការិយាល័យទើបឡើងថ្មី ដោយសាតែមានមន្ត្រីមានអំណាចនៅពីក្រោយលោកជាតារាទើប លោកស្នងការមិនបញ្ជាអោយបង្ក្រាបបទល្មើសខាងលើពាក់ពន្ធ័់និង បទល្មើសព្រៃឈើខាងលើលោកគឹមរស្មីមេបញ្ជាកាកងរាជអាវុដហត្ត ខេត្តរតនគិរី ក៏សំងំធ្វើដូចមិនដឹង ឮ ខណៈលោកជា សមាជិក គណៈកម្មាធិកាបង្កាបង្រ្កាបបទល្មើសធនធានធម្មជាតិដែលមាន ឧតម្តសេនីយ៍សៅសុខាជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រ ទេសជាប្រធានគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ទូទាំងប្រទេស។
ពាក់ពន្ធ័ព័ត៌មានខាងលើអ្នកសារព័ត៌យើងមិនអាចសុំការបកស្រាយ ពន្យល់ពីលោកអភិបាលនិងលោកស្នងការនក៍ដូចលោកជាតារា ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរីបាន នោះទេ៕