ព័ត៌មានថ្មី
សហរដ្ឋអាមេរិកបានបញ្ជូនមីសុីល បំពាក់កាំរស្មីឡាស៊ែដែលមានតម្លៃ ជាង ១៦ លានដុល្លារអាមេរិកឲ្យទៅ កងទ័ពលីបង់.! @ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៨ និង លើកទិ សដៅ២០១៩របស់ក្រសួងមហាផ្ទៃ.! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងស្នងការថ្មី នៃស្នងការ ដ្ឋាននគរបាលខេត្តរតនគិរីក្រោម អធិបតីភាពឧត្តមសេនីយ៍ខេងសុម៉េត.! @ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.! @ លោក ហេង សម្បតិ្ត ហៅក័ងបើក ល្បែងឆ្នោតយួនយីហោK38មាន អំណាយខ្លាំងជាងសមត្ថកិច្ចដោយ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ?ខ្លាច.! @ លោក ជា ពិសីចៅហ្វាយខណ្ឌ ឫស្សីកែវនិងលោក គល់ យី អធិការ ខណ្ឌឫស្សីកែវមិនខ្វល់និងល្បែង ឆ្នោតយួនភ្នាល់បាល់ដែលកើតមាន ក្នុងទឹកដីខ្លួននោះទេ.! @ ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញព្រៃ ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុក កោះ​ញែកទៅប្រទេសយួនគេសង្ស័យ មានការឃុបឃិតគ្នាជាប្រពន្ធ័អាជ្ញាធរ សមត្ថកិច្ចនិងជំនាញព្រៃឈើ.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និង ទេសចរណ៍ចិន.! @ ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រោម អធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទ.! @ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!
Comments Off

គណៈអភិបាល ខេត្តស្ទឹងត្រែង បានបញ្ជាកម្លាំង សមត្ថកិច្ចខេត្ត ចុះបង្ក្រាបសិប្ប កម្មកែច្នៃឈើ៣ ទីតាំង រឹបអូស ឈើខុសច្បាប់ គ្រប់ប្រភេទ បានប្រមាណជិត ៥០ម៉ែត្រគូប រួម ទាំងសម្ភារៈកែច្នៃ ឈើជាច្រើន ប្រភេទ !

ខេត្តស្ទឹងត្រែង៖

IMG-20180608-WA0023លោកជាថាវរិទ្ធអភិបាលរងខេត្តស្ទឹងត្រែងទទួលបន្ទុកបង្ក្រាបបទ ល្មើសធនធានធម្មជាតិបានបញ្ជាឲ្យកម្លាំងនគរបាលប្រឆាំងបទ ល្មើសរួមសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើខេត្តចុះទៅកាន់ទីតំ បន់ដាច់ស្រយាលមួយហើយធ្វើការបង្ក្រាបសិប្បកម្មកែច្នៃឈើចំនួ ន៣ទីតាំងក្នុងចំណោម២៣ទីតាំងនិងរឹបអូសឈើខុសច្បាប់ជាច្រើន ប្រភេទបើតាមការប៉ាន់ប្រមាណមានមិនក្រោមពី៥០ម៉ែត្រគូបត្រី គុណនោះទេ។

IMG-20180608-WA0025ការបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី៧មិថុនាម្សិលមិញ ស្ថិតនៅក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន។ ហើយនៅថ្ងៃទី៨មិថុនានេះកម្លាំងសមត្ថកិច្ចកំពុងប្រមូលយកឈើ និងសម្ភារៈដែលជាវត្ថុតាងបទល្មើសយកមករក្សាទុកជាសម្បត្តិរដ្ឋ។
សេចក្តីរាយការណ៍បានឲ្យដឹងថា:នៅក្នុងប្រតិបត្តិការចុះបង្ក្រាបប ទល្មើសធនធានធម្មជាតិខាងលើនោះដោយមានការសម្របសម្រួល ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តដឹកនាំបញ្ជាដោយព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តស្ទឹងត្រែង លោក គឹម ហុងសាន ផងដែរ។

IMG-20180608-WA0029សមត្ថកិច្ចនៅពេលនោះដែរបានចុះឡោមព័ទ្ធទីតាំងបើកសិប្បក ម្មកែច្នៃឈើខុសច្បាប់បាន៣ទីតាំងចំណែករោងសិប្បកម្មចំនួន២០ ទីតាំងទៀតក្រុមឈ្មួញឈើទាំងនោះហាក់ដឹងខ្លួនមុនហើយបាន នាំគ្នាដឹកជញ្ជូនឈើនិងសម្ភារៈកែច្នៃឈើជម្លៀសយកទៅលាក់ទុក ក្នុងព្រៃជ្រៅប៉ុន្តែសមត្ថកិច្ចបានបន្តស្វែងរកឃើញនិងធ្វើការរឹបអូស បានមួយចំនួនថែមទៀតផងដែរ។
នៅក្នុងពេលដែលបើកការបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើនោះ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា:រោងសិប្បកម្មកែច្នៃឈើទាំងអស់មាន ២៣កន្លែងត្រូវបានគេសង់នៅក្នុងព្រៃព័ទ្ធជុំវិញដោយប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំស្រែគរដុះស្លែយូរមកហើយក៍ប៉ុន្តែនាយប៉ុស្តិ៍រូបនោះ ហាក់ដូចជាគ្មានឆន្ទះក្នុងការទប់ស្កាត់ឬបង្ក្រាបម្តងណាទាល់តែសោះ មជ្ឈដ្ឋានមហាជនបានរិៈគន់ទៅលោកនយប៉ស្តិ៍រូបនោះថាមូលហេតុ ដែលមិនបង្រ្កាប់បទល្មើសបែបទទួលបានលាភសក្តរៈហើយមើលទៅ។
រីឯការចុះបង្ក្រាបនៅពេលនោះដែរគឺសមត្ថកិច្ចបានធ្វើឡើងក្រោយ ទទួលបានបទបញ្ជាពីគណៈអភិបាលនិងអភិបាលរងខេត្តទទួលប ន្ទុកទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តស្ទឹងត្រែង សមត្ថកិច្ចបានបង្ហើបទៀតថា:សិប្បកម្មទាំង៣ទីតាំងដែលរងការប ង្ក្រាបនោះមាន១ទីតាំងត្រូវគេស្គាល់ឈ្មោះចែមុំដែលគេនិយមហៅថា ចែមុំបាតអាងប៉ុន្តែនៅក្នុងពេលចុះបង្ក្រាបនោះសមត្ថកិច្ចមិនបាន ឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេព្រោះគេហាក់ដូចជាដឹងខ្លួន មុនហើយចាកចេញពីទីតាំងបើកសិប្បកម្មកែច្នៃឈើខុសច្បាប់នោះ អស់។

IMG-20180608-WA0033ចំណែកវត្ថុតាងបទល្មើសដែលរឹបអូសបាននោះមានគោយន្តកន្ត្រៃ ដែលជាមធ្យោបាយបំរើឲ្យការដឹកជញ្ជូនបទល្មើសចំនួន៣គ្រឿង ម៉ាស៊ីនកាប់ឈើ១ឈុតរណាវៀលរណាច្រៀកឈើនិងសម្ភារៈកែ ច្នៃឈើជាច្រើនទៀតនោះដែរ ។រីឯឈើដែលរឹបអូសបាននោះវិញមានប្រភេទឈើធ្នុងឈើសុក្រំឈើ កកោះនិងឈើក្រញូងស្វាបើតាមការប៉ាន់ប្រមាណឈើទាំង៤ប្រភេទ នោះ មានមិនក្រោម៥០ម៉ែត្រគូបត្រីគុណនោះទេ។
មេឃុំស្រែគរលោកហ្វឿនជឿនបានប្រាប់ឲ្យដឹងថា:អ្នកដែលមកធ្វើ សិប្បកម្មកែច្នៃឈើទាំងនោះគឺសុទ្ធតែជាអ្នកចំណាកស្រុកមកពីខេត្ត កំពង់ធំខេត្តកំពង់ចាមនិងខេត្តក្រចេះនោះជាដើមហើយការបង្កើត រោងសិប្បកកម្មទាំងនេះ គ្មានច្បាប់អនុញ្ញាតនោះទេ៕

IMG-20180608-WA0019

IMG-20180608-WA0015

IMG-20180608-WA0017

Filed in: សង្គម

Recent Posts

Bookmark and Promote!