ព័ត៌មានថ្មី
ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ! @ លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ! @ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបមេខ្លោង គ្រឿងញៀននៅផ្ទះសំណាក់ សុខា របស់លោក ស្រេង សុខា ដែលជាស្នងការរងខេត្តកណ្ដាល!
Comments Off

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជាបាន អញ្ជើញជួប កម្មករកម្មការិ នីជាង២ម៉ឺន នាក់ នៅកំពង់ចាម និងបន្តប្រកាសសារ ០៩ចំណុចដែល មានប្រយោជន៍ ដល់កម្មករ.!

កំពង់ចាម:

FB_IMG_1528260267266នៅព្រឹកថ្ងៃពុធ៨រោចខែជេស្ឋឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹង ថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៨នេះសម្តេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុ ក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីប្រមាណ២២,៤៧០នាក់មកពីរោ ងចក្រសហគ្រាសចំនួន៨ស្ថិតក្នុងភូមិរវាងឃុំថ្នល់ដំបងស្រុកជើង ព្រៃនិងស្រុកបាធាយខេត្តកំពង់ចាមដែលមានអ្នកវិនិយោគមកពីប្រ ទេសចិនចំនួន៦ កាណាដាចំនួន១ និងខ្មែរចំនួន១។
រោងចក្រសហគ្រាសទាំង៨នេះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន១ផលិតស្បែកជើងចំនួន៥ផលិតស្រោមដៃចំនួន១និងផលិត ការ៉ុងចំនួន១ផលិតផលដែលផលិតចេញពីរោងចក្រសហគ្រាស ទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិនិងមួយចំនួនផ្គត់ ផ្គង់ទីផ្សារក្នុងប្រទេស។
ថ្ងៃនេះសម្តេចតេជោហ៊ុនសែនសប្បាយរីករាយជាខ្លាំងដែលបាន អញ្ជើញមកជួបជុំជាមួយកូនក្មួយកម្មករកម្មការនីដែលមានចំនួន ប្រមាណជាង២ម៉ឺនាក់សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសា សន៍ថាសម្តេចនឹងបន្តចុះជួបជាមួយកូនក្មួយកម្មករកម្មការិនីចំនួន ៥លើកទៀតមុននឹងចូលដល់ថ្ងៃយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំ ណាងរាស្ត្រអណត្តិទី៦នាពេលខាងមុខ។ ក្រោយពីបោះឆ្នោតហើយសម្តេចតេជោនឹងបន្តសកម្មភាពចុះជួប ជាមួយបងប្អូនកម្មករកម្មការិនីយើងជាបន្តទៀត។
ថ្ងៃនេះដែរសម្តេចតេជោបានអរគុណដល់ម្ចាស់រោងចក្រទាំង៨ នៅខេត្តកំពង់ចាមនេះដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបាន ជួបសំណេះសំណាលជាមួយសម្តេចតេជោនិងបានឈប់សំរាក នៅល្ងាចថ្ងៃនេះដោយទទួលបានប្រាក់ឈ្នួលពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញដល់កូនក្មួយកម្មករ កម្មការិនីទាំងអស់អំពីផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុង ការពង្រីករោងចក្រសហគ្រាដែលសម្តេចតេជោបានគិតទុកក្នុង រយៈពេល១៩ឆ្នាំមកហើយដែលបច្ចុប្បន្ននេះយើងកំពុងពង្រាយ រោងចក្រសហគ្រាសតាមបណ្តាផ្លូវជាតិនិងតាមបណ្តាខេត្តនានា ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម(២០១៥-២០២៥) និងផ្តលឱកាសការងារដល់កូនក្មួយកម្មករ។ ការដាក់ពង្រាយរោងចក្រសហគ្រាសនាពេលនេះគឺប្រៀបបាន ទៅនឹងការពង្រាយសាលារៀននៅទូទាំងប្រទេសយ៉ាងដូច្នេះដែរ ដោយបច្ចុប្បនេះរាជរដ្ឋាភិបាលបានដាក់ពង្រាយសាលារៀនមាន ស្ទើគ្រប់ទីកន្លែងដើម្បីជាកន្លែងផ្តល់ចំណេះដឹងដល់កូនចៅប្រជា ពលរដ្ឋយើងជាថ្មីម្តងទៀតសម្តេចតេជោបានប្រកាសថាចាប់ពីពា ក់កណ្តាលឆ្នាំ២០១៩តទៅចំពោះស្ត្រីមានផ្ទៃពោះដែលមានជីវភា ពក្រីក្រនឹងទទួលបាននូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលគឺ ស្ត្រីមានផ្ទៃពោះដែលត្រូវសម្រាលកូនគឺនឹងទទួលបានប្រាក់ឧប ត្ថមពីរាជរដ្ឋាភិបាលតាមដំណាក់កាល៣លើកដូចជា:

FB_IMG_1528260302548 ១-កំឡុងពេលពរពោះពី៩ខែទៅ១០ខែទទួលបានថវិកា៤ដងដោយ ក្នុង១ដងចំនួន៤ ម៉ឺនរៀល។
២-ក្នុងកំឡុងពេលសម្រាលកូនគឺទទួលបានថវិកា២០ម៉ឺនរៀល។
៣-ក្រោយពេលសម្រាលកូនហើយរហូតដល់កូនអាយុបាន២ឆ្នាំ គឺទទួលបានថវិកាចំនួន១០ដងដោយក្នុង១ដងទទួលបានប្រាក់ ឧបត្ថម្ភចំនួន ៤ម៉ឺនរៀល។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថានេះជាគោលនយោបា យថ្មីមួយទៀតដែលរាជរដ្ឋាភិបាលបានដាក់ចេញបន្ទាប់ពីរាជរដ្ឋា ភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមចំពោះ ស្ត្រីដែលជាកម្មការិនីស្រ្តីដែលជាមន្ត្រីរាជការនិងស្ត្រីជាកីឡាការិនី។
សម្តេចតេជោហ៊ុនសែនបានថ្លែងដោយក្តីមោទនភាពចំពោះវឌ្ឍនៈ ភាពនិងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាដែលបានប្រែក្លាយពី ប្រទេសក្រីក្រមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិត ទាបនាពេលបច្ចុប្បន្ននេះ។ អ្វីៗគ្រប់យ៉ាងដែលយើងទទួលបានដល់សព្វថ្ងៃនេះគឺដោយសារ តែប្រទេសយើងមានសន្តិភាព។ បើគ្មានសន្តិភាពគឺមិនមានការអភិវឌ្ឍឡើយហើយក៏គ្មានរោងចក្រ សហគ្រាស សម្រាប់ក្មួយៗធ្វើការដូចពេលនេះទេ។ទន្ទឹមនឹងនេះ សម្តេចតេជោ សូមឲ្យកូនក្មួយៗកម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាពដែលមានស្រាប់ ឲ្យបានគង់វង្ស។
សម្តេចតេជោហ៊ុនសែនតែងតែចុះជួបជាមួយបងប្អូនប្រជាពល រដ្ឋកសិករកម្មករកម្មការនីកីឡាករកីឡាការនីសិល្បៈករសិល្បៈការិនី និងសិស្សនិស្សិតនៅគ្រប់ទីកន្លែង ។ ទន្ទឹមនឹងនេះសម្តេចតេជោបានប្រកាសសារជាថ្មីថាសម្តេចនឹងបន្ត  នៅមើលថែរក្សាកូនក្មួយកម្មករកម្មការនីយើងក្នុងរយៈពេលយ៉ាង តិច ១០ឆ្នាំ បន្តទៀត។
នៅក្នុងពីធីជួបសំណេះសំណាលនាព្រឹកនោះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានដាក់ចេញនូវសារសំខាន់ៗ៩ចំនុចដើម្បី ឲ្យក្រសួងនិងស្ថាប័នពាក់ពន្ធ័អនុវត្តឲ្យមានប្រសិទ្ធភាព។
១-ត្រូវអនុវត្តប្រាក់ខែអប្បបរិមា១៧០ដុល្លារចាប់ពីថ្ងៃ១ខែមករា ឆ្នាំ២០១៨ តទៅ។
២-ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យ សុខភាពនិងការព្យាបាលកម្មករកម្មការិនីរោងចក្ររួមទាំងកីឡា ករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងក្រសួងការងារត្រូវធ្វើអោយ បានម៉ត់ចត់។
៣-ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបាន ពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែហើយទទួលបាន ប្រាក់ខែ ១២០% -៥០%ដោយក្រុមហ៊ុននិង៧0 %ដោយ បេ ឡាជាតិ)ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះ ការអនុវត្តសកម្មភាពនេះ។
៤.ត្រូវអនុវត្តចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួល ថវិ កា៤០មុឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបាន ថវិកា ៨០មុឺន រៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា ១លាន ២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពី សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបន្ថែម។
៥-ត្រូវអនុវត្តចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨តទៅកម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦-អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករយើងដែលនៅឆ្ងាយដែលមិនទាន់ទៅ ដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ពីព្រោះកន្លងមកយើងមាន កំណត់រួចរាល់ហើយ។
៧-អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ២០១៩ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូច ច្នេះ ក្នុង រយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយ ដើម្បី ឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។
៨-អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេង ៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទ លិខិតបទដ្ឋានផ្លូវច្បាប់នានានិងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌ ការងារ ល្អប្រសើរ។
៩-ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់និង ចូលរួមដោះស្រាយបញ្ហាប្រឈមនានាចំពោះកម្មករនៅពេលដែល ម្ចាស់រោងចក្ររត់ចោលក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការក្នុងពេលដែលថៅកែ រោងចក្របានរត់ចោលហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយ ម្ចាស់រោងចក្រដោយផ្ទាល់។ទន្ទឹមនឹងនោះដែរគឺត្រូវជួយរកការងារធ្វើដល់កម្មករកម្មការនីអោយ បានឆាប់បំផុតមុននឹងបញ្ចប់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនីនិយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នាទន្ទឹមនឹងនោះដែរសម្តេចតេជោ ហ៊ុនសែនបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងដល់កម្មការនីមានផ្ទៃពោះចំនួន៩៩៧នាក់ផងដែរហើយបន្ទាប់ មក សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfiដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់ យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុង បរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

FB_IMG_1528260249678

 

FB_IMG_1528260284769

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!