ព័ត៌មានថ្មី
លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្ត កណ្ដាល រងការចោទ ប្រកាន់ថាដាក់ ប៉ុស្តិ៍ជជុះនៅផ្លូវ ជាតិលេខ១ធ្វើស្រែ លើខ្នងរាស្រ្ដដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន.! @ លោក សំ​ កុសលនិង បក្ខពួក​រងកា ចោទប្រកាន់ឃុប​ ឃិតប្រព្រឹត្តអំពើ​ ពុករលួយ​ឲ្យឈ្មួញ​ នាំចូលទំនិ​ញគេច ពន្ធ​និងទំនិញបង់​ ពន្ធ​មិនគ្រ​ប់​ចូល.! @ លោក ​ជា តារាប្រធាន ការិយាល័យប្រឆាំង បទល្មើសសេ​ដ្ឋកិច្ច ខេត្តរតនះ​គិរី សប្បាយ​និងបញ្ជា អោ​យលោក​ឈាង ​ សុភ័ក្រ្ត​ ប្រម៉ូល​ លុយរបៀបពុក រលួយពី​បទ ល្មើសព្រៃ​ឈើ.! @ បែកធ្លាយមន្ត្រី រដ្ឋបាលជល់ ផលខេត្តកំពង់ ឆ្នាំង លោកកង ច័ន្ទដារិនមាន រថយន្តរកស៊ី ដឹកជញ្ជូនឈើ ប្រណិត ចំណែក លោកសោម ភិរុណនាយខណ្ឌ ជល់ផលកំពង់ ឆ្នាំងបដិសេធន៍ ថា លោកកង ចន្ទ័ដារិន លែង ជាមន្ត្រីជល់ផល ទៀតហើយ! @ មេឈ្មួញវៀត ណាមម្នាក់ជាប់ ពាក់ព័ន្ធករណី ប្រមូលទិញឈើនៅ ស្រុកវ៉ើនសៃត្រូវបាន សាលាដំបូងដោះលែង ឲ្យមានសេរីភាព.! @ អ្នកម្នាងអ៊ុក ផល្លាបាន សោយទីវង្គុត នៅម៉ោងជាង ១២រសៀលក្រោយ ពីបញ្ជូនតាម ឧទ្ធម្ភាគចក្រ ដល់ក្រុងភ្នំពេញ.! @ ប្រជាពលរដ្ឋ២០០ គ្រួសារសុំអន្តរាគមន៍ ពីអាជ្ញាធរក្រុងប៉ោយ ប៉ែតជួយដោះស្រាយ រកផ្លូវចេញចូលឆ្លងកាត់! @ សមត្ថកិច្ចក្រសួង មហាផ្ទៃឃាត់ ខ្នួនបុរសម្នាក់ ត្រូវជា ឪពុកវាយ ធ្វើបាបកូនយ៉ាង ព្រៃផ្សៃត្រូវគេថត បង្ហោះតាមបញ្ដាញ ទំនាក់ទនងសង្គម Facebook .! @ ខេត្តព្រៃវែងគម្រោង អភិវឌ្ឍន៍ស្ថាបនា ផ្លូវលំចំនួន៣ខ្សែ មូនិធិឃុំ ត្រូវបាន ដាក់ឲ្យដេញថ្លៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨មានភាព មិនប្រកតី.! @ សម្ដេចតេជោ ហ៊ុនសែនអញ្ជើញ ជួបសំណេះ សំណាល ជាមួយលោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ធ អតីតនាយក រដ្ឋមន្ត្រីថៃ!
Comments Off

ប្រជាពលរដ្ឋ សាទរចំពោះ វត្តមានថ្នាក់ ដឹកនាំខេត្ត រតនគិរីដែល បានចុះសួរ សុខទុក្ខដល់ តំបន់រស់នៅ របស់ពួកគាត់.!

ខេត្តរតនគិរីៈ

IMG-20180604-WA0006ប្រជាពលរដ្ឋជាច្រើនរយនាក់មានទាំងវ័យចំណាស់និងក្មេងរួមទាំង កុមារកុមារីដែលជាសិស្សានុសិស្សបានសម្តែងការសាទរនិងសប្បា យរីករាយចំពោះវត្តមានឯកឧត្តមប៊ូឡាំអ្នកតំណាងរាស្រ្តមណ្ឌល រតនគិរីរួមទាំងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរនិងស្រុកដែលបានចុះសួរ សុខទុក្ខដល់មូលដ្នានរស់នៅរបស់ពួកគាត់ដែលជាតំបន់ជនជាតិ ដើមភាគតិចកាវ៉ែតរស់នៅក្នុងភូមិកងណកឃុំវើនសៃស្រុកវើនសៃ ខេត្តរតនគិរីនាព្រឹកថ្ងៃអាទិត្យខែជេស្ឋឆ្នាំរកាសំរឹទ្ធិស័កព-ស២៥៦២ ត្រូវនិងថ្ងៃទី៣ ខែមិថុនា ឆ្នាំ2018 នេះ ។

IMG-20180604-WA0007 តាមការឲ្យដឹងពីប្រជាពលរដ្ឋបងប្អូនជនជាតិដើមភាគតិចកាវ៉ែត រស់នៅក្នុងភូមិកងណកឃុំវើនសៃស្រុកវើនសៃព្រមទាំងបងប្អូនជន ជាតិដើមភាគតិចដែលមកពីច្រើនភូមិទៀតបានឲ្យដឹងថាពួកគាត់ មានចិត្តរំភើបជាពន់ពេកគ្រាដែលមានថ្នាក់ដឹកខេត្តបានយកចិត្ត ទុកដាក់ចុះសួរសុខទុកដល់ភូមិពួកគាត់ដែលជាតំបន់ដាច់ស្រយាល ធ្វើឲ្យអោយពួកគាត់មានភាពសប្បាយរីករាយ និងភាពកក់ក្ដៅ ហើយពួកគាត់ចង់ឃើញនិងចង់ស្គាល់ថ្នាក់ដឹកនាំដោយផ្ទាល់ហ្នឹង ភ្នែកព្រោះអីតំបន់ដែលពួកគាត់កំពុងរស់នៅគឺស្ថិតនៅតំបន់ដាច់ ស្រ យាលឆ្ងាយពីទីរួមខេត្តមិនងាយមានថ្នាក់នាំធំៗមកដល់ទេ ហើយពេលដែលធ្វើដំណើរមកដល់តំបន់នេះគឺត្រូវឆ្លងទន្លេទៀត ទើបមកដល់ ។ម្យ៉ាងវិញទៀតពួកគាត់បានសុខចិត្តផ្អាកការងារស្រែចំការទុកចោល ហើយមកទាំងមេឃកំពុងធ្លាក់ភ្លៀងទៀតគឺដើម្បីចង់ឃើញនិងចង់ ស្គាល់ថ្នាក់ដឹកនាំខេត្តដោយផ្ទាល់នឹងភ្នែកដើម្បីបានបង្ហាញពីសុខ ទុក្ខនិងមានឱកាសសំណូមពរដល់ថ្នាក់ដឹកនាំអោយជួយដោះស្រា យអំពីបញ្ហា និងការលំបាករបស់ពួកគាត់មួយចំនួនទៀតផង។
ពួកគាត់បានបន្តទៀតដែរថានៅក្នុងឱកាសដែលពួកគាត់បានជួប ជាមួយថ្នាក់ដឹកនាំខេត្តនាពេលនេះពួកគាត់បានសំណូមពរដល់ ថ្នាក់ដឹកនាំឲ្យជួយស្ថាបនាផ្លូវក្នុងភូមិរបស់ពួកគាត់អោយបានល្អ ស្អាតដើម្បីជួយសម្រួលដល់ការធ្វើដំណើររួមទាំងការសំណូមពរ
ផ្សេងទៀតទាក់ទងទៅនឹងការផ្តល់សេវាសាធារណៈក៏ដូចជាការ ធ្វើសៀវភៅអត្រានុកុលដ្ឋាន រួមទាំងការសំណូមពរផ្សេងៗទៀត ។

IMG-20180604-WA0008 ថ្លែងក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពល រដ្ឋនៅតំបន់ដាច់ស្រយាលនេះឯកឧត្តមប៊ូឡាំអ្នកតំណាងរាស្រ្តម ណ្ឌលរតនគិរីបានទទួលយកនូវការសំណូមពររបស់បងប្អូនប្រជា ពលរដ្ឋដែលភាគច្រើនគឺជាបងប្អូនជនជាតិដើមភាគតិចកាវ៉ែតដើម្បី យកទៅពិភាក្សាជាមួយអាជ្ញាធរខេត្តនិងស្រុកក៏ដូចជាបណ្តាអង្គភាព ពាក់ព័ន្ធដើម្បីពន្លឿនក្នុងការដោះស្រាយរាល់សំណូមពរក៏ដូចជារាល់ ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនិងនោះដែរអ្នកតំណាងរាស្ត្រក៏បានលើកឡើងអំពីសមិទ្ធផល នានាដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមកនិងកំពុង បន្តការអភិវឌ្ឍបន្ថែមទៀតជាពិសេសសម្តេចតេជោហ៊ុនសែននាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
បន្ទាប់ពីឯកឧត្ដមប៊ូឡាំបានសំណេះសំណាលសួរសុខទុកប្រជាពល រដ្ឋរួចមកឯកឧត្ដមក៏បានពិសារបាយថ្ងៃត្រង់ជាមួយប្រជាពលរដ្ឋ ដើម្បីបង្កើនភាពជិតស្និតនិងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋក្នុង ឳកាសនោះផងដែរ៕

IMG-20180604-WA0005

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!