ព័ត៌មានថ្មី
លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្ត កណ្ដាល រងការចោទ ប្រកាន់ថាដាក់ ប៉ុស្តិ៍ជជុះនៅផ្លូវ ជាតិលេខ១ធ្វើស្រែ លើខ្នងរាស្រ្ដដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន.! @ លោក សំ​ កុសលនិង បក្ខពួក​រងកា ចោទប្រកាន់ឃុប​ ឃិតប្រព្រឹត្តអំពើ​ ពុករលួយ​ឲ្យឈ្មួញ​ នាំចូលទំនិ​ញគេច ពន្ធ​និងទំនិញបង់​ ពន្ធ​មិនគ្រ​ប់​ចូល.! @ លោក ​ជា តារាប្រធាន ការិយាល័យប្រឆាំង បទល្មើសសេ​ដ្ឋកិច្ច ខេត្តរតនះ​គិរី សប្បាយ​និងបញ្ជា អោ​យលោក​ឈាង ​ សុភ័ក្រ្ត​ ប្រម៉ូល​ លុយរបៀបពុក រលួយពី​បទ ល្មើសព្រៃ​ឈើ.! @ បែកធ្លាយមន្ត្រី រដ្ឋបាលជល់ ផលខេត្តកំពង់ ឆ្នាំង លោកកង ច័ន្ទដារិនមាន រថយន្តរកស៊ី ដឹកជញ្ជូនឈើ ប្រណិត ចំណែក លោកសោម ភិរុណនាយខណ្ឌ ជល់ផលកំពង់ ឆ្នាំងបដិសេធន៍ ថា លោកកង ចន្ទ័ដារិន លែង ជាមន្ត្រីជល់ផល ទៀតហើយ! @ មេឈ្មួញវៀត ណាមម្នាក់ជាប់ ពាក់ព័ន្ធករណី ប្រមូលទិញឈើនៅ ស្រុកវ៉ើនសៃត្រូវបាន សាលាដំបូងដោះលែង ឲ្យមានសេរីភាព.! @ អ្នកម្នាងអ៊ុក ផល្លាបាន សោយទីវង្គុត នៅម៉ោងជាង ១២រសៀលក្រោយ ពីបញ្ជូនតាម ឧទ្ធម្ភាគចក្រ ដល់ក្រុងភ្នំពេញ.! @ ប្រជាពលរដ្ឋ២០០ គ្រួសារសុំអន្តរាគមន៍ ពីអាជ្ញាធរក្រុងប៉ោយ ប៉ែតជួយដោះស្រាយ រកផ្លូវចេញចូលឆ្លងកាត់! @ សមត្ថកិច្ចក្រសួង មហាផ្ទៃឃាត់ ខ្នួនបុរសម្នាក់ ត្រូវជា ឪពុកវាយ ធ្វើបាបកូនយ៉ាង ព្រៃផ្សៃត្រូវគេថត បង្ហោះតាមបញ្ដាញ ទំនាក់ទនងសង្គម Facebook .! @ ខេត្តព្រៃវែងគម្រោង អភិវឌ្ឍន៍ស្ថាបនា ផ្លូវលំចំនួន៣ខ្សែ មូនិធិឃុំ ត្រូវបាន ដាក់ឲ្យដេញថ្លៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨មានភាព មិនប្រកតី.! @ សម្ដេចតេជោ ហ៊ុនសែនអញ្ជើញ ជួបសំណេះ សំណាល ជាមួយលោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ធ អតីតនាយក រដ្ឋមន្ត្រីថៃ!
Comments Off

ប៉ូលីសប្រឆាំង ​បទល្មើស​សេដ្ឋ កិច្ច​ខេត្តបន្ទាយ មានជ័យធ្វើការ ឃាត់​រថយន្ត​ ចំនួន២​គ្រឿង ​ដែលលួចដឹក ​គ្រឿងក្នុង​ជ្រូក ​នាំ​ចូលមក​ពី ប្រទេស​ថៃ​.!

ខេត្តបន្ទាយ​មាន​ជ័យ​

IMG-20180604-WA0001៖សមត្ថកិច្ចធ្វើការឃាត់រថយន្តចំនួន២គ្រឿងដែលលួចដឹកគ្រឿង ក្នុងជ្រូកនាំចូលពីប្រទេសថៃនៅព្រឹកថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិអូរអំបិលសង្កាត់អូរអំបិល​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ។​​
ប្រភពបានឲ្យដឹងថាកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ ខេត្តបន្ទាយមានជ័យ ​បាន​ធ្វើការឃាត់​រថយន្ត​២​គ្រឿង​ដែលដឹក​គ្រឿងក្នុង​ជ្រូកខូចគុណភាព ដែលនាំ​ចូល​ពីប្រទេស​ថៃ​​។
ប្រភពបន្តថាលោកឧត្តមសេនីយ៍ត្រីចាបសុផារិទ្ស្នងការទទួលផែន​ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា ម្ចាស់រថយន្តទី១.មានឈ្មយួររដ្ឋាភេប្រុអាយុឆ្នាំរស់នៅភូមិដូងឃុំ​ ម៉ាឡៃស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ បើក​រថយន្ត​ម៉ាក ​តូ​យូ​តាស៊ីណាពាក់ស្លាកលេខភ្នំពេញ២A៣៤០៧ដែលដឹកគ្រឿងក្នុង​ជ្រូកចំនួន​២០​កេស​និងទី២.ឈ្មោះសៀមណេងភេទប្រុសអាយុ​៣៦​ឆ្នាំ​រស់នៅភូមិកញ្ចាងឃុំកុមារាជាស្រុកបាទីខេត្តតាកែវបើក​រថយន្ត​ម៉ាកតូយូតាហាយឡែនឌ័រពាក់ស្លាកលេខភ្នំពេញ២AI-២៨០១ ដែល​ដឹក​គ្រឿងក្នុង​ជ្រូកចំនួន​៤​កេស​។​

IMG-20180604-WA0002លោក​ឧត្តមសេនីយ៍ត្រី​ ចាប​សុផារិទ្ធបានបញ្ជាក់ឲ្យដឹងទៀតថា​ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ​បានដាក់បទបញ្ជា ឲ្យ​ទប់ស្កាត់​ទំនិញគេចពន្ធនិងខូចគុណភាពដែលឈ្មួញលួចនាំចូលពីប្រទេ សថៃតាមប្រភពព័ត៌មានបានថាក្រោយពេលទទួលបទបញ្ជាពី លោកស្នងការ ​ភ្លាមកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ១ក្រុមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី​ចាបសុផារិទ្ធបានចុះធ្វើការស្រាវជ្រាវនិងឈានទៅដល់ការឃាត់​រថយន្តបាន​២​គ្រឿង​ និង​ម្ចាស់​រថយន្ត​២​នាក់​តែម្តង។
សមត្ថកិច្ចបានប្រាប់ថា នៅព្រឹកថ្ងែទី០៣ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចចំរុះធ្វើការឆែកឆេរក្នុងរថយន្តក៏បានរកឃើញគ្រឿងក្នុង​ជ្រូកដែលឈ្មួញលួចនាំចូលពីថៃមាន២៤កេសទម្ងន់ស្មើ១.០៨៥​គីឡូក្រាមរួមមានបេះដូងជ្រូក១៥០គីឡូក្រាមអណ្តាតជ្រូក១៩៧​គីឡូក្រាមក្រពះជ្រូក១៣០គីឡូក្រាមក្រលៀនជ្រូក៥០គីឡូក្រាម ជើងជ្រូក១១៨គីឡូក្រាមត្រចៀកជ្រូក២៨០គីឡូក្រាមនិងពោះវៀន​ជ្រូក​១៦០​គីឡូក្រាម​។

IMG-20180604-WA0004លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមាន ជ័យបានឲ្យដឹងថាតាមចម្លើយម្ចាស់រថយន្តបាននិយាយថាខ្លួនសុី ឈ្នួលដឹកគ្រឿងក្នុងជ្រូកឲ្យឈ្មួញលួចនាំចូលពីប្រទេសថៃមាន​បំណងនាំទៅភ្នំពេញដោយស៊ីឈ្នួលដឹកឲ្យឈ្មួញពីក្រុងប៉ោយប៉ែ​តទៅ​ភ្នំពេញ ហើយ​ឈ្នួល​ដឹក​១​កេស​តម្លៃ​២៥.០០០​រៀល​។
លោកឧត្តមសេនីយ៍ទោអាត់ខែមបានបញ្ជាក់ទៀតថាកម្លាំងនគរ បាល​ជំនាញ ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ឈ្មួញ ​ដែល​នាំ​ចូល​គ្រឿងក្នុងសត្វជ្រូកដែលនាំចូលពីប្រទសថៃចូលមកកម្ពុជាដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ចំណែកម្ចាស់រថយន្តដែលបើកស៊ីឈ្នួល​ដឹកគ្រឿងក្នុងសត្វជ្រូកគឺល្មើសច្បាប់ត្រូវបានកសាងសំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ​ដើម្បីចាត់ការ​តាម​និតិវិធី៕

IMG-20180604-WA0003

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!