ព័ត៌មានថ្មី
លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្ត កណ្ដាល រងការចោទ ប្រកាន់ថាដាក់ ប៉ុស្តិ៍ជជុះនៅផ្លូវ ជាតិលេខ១ធ្វើស្រែ លើខ្នងរាស្រ្ដដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន.! @ លោក សំ​ កុសលនិង បក្ខពួក​រងកា ចោទប្រកាន់ឃុប​ ឃិតប្រព្រឹត្តអំពើ​ ពុករលួយ​ឲ្យឈ្មួញ​ នាំចូលទំនិ​ញគេច ពន្ធ​និងទំនិញបង់​ ពន្ធ​មិនគ្រ​ប់​ចូល.! @ លោក ​ជា តារាប្រធាន ការិយាល័យប្រឆាំង បទល្មើសសេ​ដ្ឋកិច្ច ខេត្តរតនះ​គិរី សប្បាយ​និងបញ្ជា អោ​យលោក​ឈាង ​ សុភ័ក្រ្ត​ ប្រម៉ូល​ លុយរបៀបពុក រលួយពី​បទ ល្មើសព្រៃ​ឈើ.! @ បែកធ្លាយមន្ត្រី រដ្ឋបាលជល់ ផលខេត្តកំពង់ ឆ្នាំង លោកកង ច័ន្ទដារិនមាន រថយន្តរកស៊ី ដឹកជញ្ជូនឈើ ប្រណិត ចំណែក លោកសោម ភិរុណនាយខណ្ឌ ជល់ផលកំពង់ ឆ្នាំងបដិសេធន៍ ថា លោកកង ចន្ទ័ដារិន លែង ជាមន្ត្រីជល់ផល ទៀតហើយ! @ មេឈ្មួញវៀត ណាមម្នាក់ជាប់ ពាក់ព័ន្ធករណី ប្រមូលទិញឈើនៅ ស្រុកវ៉ើនសៃត្រូវបាន សាលាដំបូងដោះលែង ឲ្យមានសេរីភាព.! @ អ្នកម្នាងអ៊ុក ផល្លាបាន សោយទីវង្គុត នៅម៉ោងជាង ១២រសៀលក្រោយ ពីបញ្ជូនតាម ឧទ្ធម្ភាគចក្រ ដល់ក្រុងភ្នំពេញ.! @ ប្រជាពលរដ្ឋ២០០ គ្រួសារសុំអន្តរាគមន៍ ពីអាជ្ញាធរក្រុងប៉ោយ ប៉ែតជួយដោះស្រាយ រកផ្លូវចេញចូលឆ្លងកាត់! @ សមត្ថកិច្ចក្រសួង មហាផ្ទៃឃាត់ ខ្នួនបុរសម្នាក់ ត្រូវជា ឪពុកវាយ ធ្វើបាបកូនយ៉ាង ព្រៃផ្សៃត្រូវគេថត បង្ហោះតាមបញ្ដាញ ទំនាក់ទនងសង្គម Facebook .! @ ខេត្តព្រៃវែងគម្រោង អភិវឌ្ឍន៍ស្ថាបនា ផ្លូវលំចំនួន៣ខ្សែ មូនិធិឃុំ ត្រូវបាន ដាក់ឲ្យដេញថ្លៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨មានភាព មិនប្រកតី.! @ សម្ដេចតេជោ ហ៊ុនសែនអញ្ជើញ ជួបសំណេះ សំណាល ជាមួយលោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ធ អតីតនាយក រដ្ឋមន្ត្រីថៃ!
Comments Off

ក្រោយការតែង តាំងលោកជា ដារ៉ាប្រធានកា រិយាល័យ ប្រឆាំងបទ ល្មើសសេដ្ឋ កិច្ចខេត្តរតន: គីរីមករងការរិះគន់ ពីសំណាក់ ប្រជាពលរដ្ឋ!

ខេត្ត​រតនគិរី ៖

run180602a1ប្រជាសហគមន៍ក៏ដូចជាមជ្ឈដ្ឋានមហាជនបានរិះគន់ចំៗទៅលើ ស្ថាប័នជំនាញពាក់ព័ន្ធបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តរតនគិរី មិនបង្ក្រាបបែរជានាំគ្នាឃុបឃិតគ្នាជាប្រព័ន្ធបើកដៃឲ្យឈ្មួញតូច​-ធំមានសកម្មភាពដឹកជញ្ជូនឈើប្រណីតឆ្លងដែនខុសច្បាប់យ៉ាង​អនាធិបតេយ្យមិនមានការបង្ក្រាបពីសំណាក់ស្ថាប័នជំនាញឡើយ ។
ផ្គើនទៅនឹងអនុសាសន៍ក៏ដូចជាបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះក្រោយពីប្រកាសផ្ទេរមុខតំណែង មន្ត្រីនៃស្នងការនគរបាលខេត្តរតនគិរីត្រូវបានបញ្ចប់នោះមហាជន​សង្កេតឃើញមានសកម្មភាពចរាចរណ៍ឈើប្រណិតយ៉ាងអនាធិប តេយ្យដឹកយ៉ាងគគ្រឹកគគ្រេងចេញពីក្រុងបានលុងនិងតាមបណ្តា​ស្រុក​នានាឆ្ពោះទៅកាន់ប្រទេសវៀតណាមទាំងថ្ងៃទាំងយប់លើ​កំណាត់ផ្លូវជាតិលេខ(៧៨ឆ្ពោះទៅកាន់ច្រកទ្វាទ្វេរភាគីអន្តរជាតិ​អូរយ៉ាដាវបទល្មើសទាំងនោះទៅដោយរលូនពុំឃើញមានស្ថាប័ន​ជំនាញពាក់ព័ន្ធណាមួយចាត់វិធានការណ៍ធ្វើការទប់ស្កាត់ឬបង្ក្រាប​ឡើយ ។​

run180602a2រីឯលោកកែបកត់ជានាយករដ្ឋបាលព្រៃឈើខេត្តរតនគីរីនិងលោក ជាដារ៉ាប្រធានការិយាល័យទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ច​នគរបាលខេត្តរតនគិរីទើបនឹងឡើងតំណែងនាពេលថ្មីៗនេះអសមត្ថ ភាពមិនមានវិធានការបង្ក្រាបឡើយគឺបណ្តោយឲ្យមានបទល្មើស​ព្រៃឈើឆ្លងដែនខុសច្បាប់បានកើតឡើងយ៉ាងអនាធិបតេយ្យដោយ​រលូន ។
ហេតុនេះហើយទើបធ្វើឲ្យមហាជនរស់នៅក្រុងបានលុងបានខ្សឹប ខ្សៀវពីមាត់មួយទៅមាត់មួយរិះគន់ចំៗថាមានការឃុបឃិតគ្នាពុក រលួយពីសំណាក់មន្ត្រីគ្រាក់ៗក្នុងខេត្តជាសេនារីយូជាប្រព័ន្ធនោះ​អស់ហើយ ។
​យោងតាម​ប្រភព​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងរ​តន​គី​រី បានឲ្យដឹងថា ឈ្មួញតូច-ធំបានចំណាយលុយរាប់ពាន់រាប់ម៉ឺនដុល្លារដើម្បីរត់ការ​មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តឈ្មួញខ្លះត្រូវបានបង់ខែរីឯឈ្មួញខ្លះ​ទៀត​ឲ្យបង់​ជា​ឡាន​ក្នុង​ស្ថាប័ន​នីមួយៗ៕

run180602a3

Filed in: សង្គម

Recent Posts

Bookmark and Promote!