លោកប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងនៅចំណុចផ្លូវជាតិ១ ស្ថិតក្នុងភូមិព្រែករាំងឃុំបន្លិចប្រសាទស្រុកពាមរ៍កខេត្តព្រៃវែងរង ការិះគន់យ៉ាងខ្លាំពីសំណាក់ប្រជាពលរដ្ឋថាលោកគយចាំយកតែ លុយពីឡានដឹកទំនិញដែលចូលបង់លុយគ្មានវិកយ័បត្រ័ទេ។
ប្រភពបានឲ្យដឹងថាលោកមេសាខាគយខេត្តបណ្ដែតបណ្តោយ ឲ្យឈ្មួញដឹកទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់តាមរថយន្តតូចធំ និងទំនិញផ្សេងៗជាច្រើនទៀតដែលឃើញសាខាគយឬមន្រ្តីគយ ឆែកឆេឬត្រួតពិនិត្យលើមុខទំនិញនោះទេគេសង្កេតឃើញតែគយ ចាំអង្គុយយកលុយពីព្រូនិងតៃកុងឡានចុះចូលបង់លុយឲ្យគយ សាខាខេត្តព្រៃវែងប៉ុណ្ណុះ។
កាលពីព្រឹកថ្ងៃចន្ទទី២២ខែឧសភាឆ្នាំ២០១៨អ្នកសារព័ត៌មានយើង បានថតផ្ដិតយករូបភាពដើម្បីផ្សព្វផ្សាយព័ត៌មាននេះ ឲ្យថ្នាក់ដឹក នាំបានដឹងនិងឃើញពីទង្វើរបស់គយខេត្តព្រៃវែងនេះមិនដែល បានពិនិត្យរាល់ទំនិញចូលបង់ហើយគយរូបនោះរវល់តែពិនិត្យ លុយនោះទេ។
ប្រភពដដែលបានឲ្យដឹងទៀតថាឈ្មួញដែលដឹកទំនិញនោះគេមិន ដែលឃើញមានកាន់ឯសារឬវិក័យបត្រ័ឬមុខទំនិញដែលត្រូវបង់ពន្ធ ចូលរដ្ឋទេមិនត្រឹមតែប៉ុណ្ណុះមន្រ្តីគយទាំងនេះកេញប្រវ័ញ្ញនាំគ្នា យកលុយដាក់ចូលហោប៉ាវយកធ្វើមានបានរៀងៗខ្លួនធ្វើឲ្យខាត បង់ថវិការដ្ឋក្នុងឆ្នាំៗរាប់រយលានឯណ្ណុះ។
ពាក់ពន្ធនិងគយសាខាខេត្តព្រៃវែងខាងលើធ្វើឲ្យមជ្ឈដ្ឋានមហាជន សំណូមពរដល់លោកអូនពន្ធ័មុន្នីរត្ន័រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុនិងលោកគុណញឹមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមត្រួតពិនិត្យមើលលោកគយសាខាខេត្តព្រៃវែងផងទាន។ពាក់ព័ន្ធនិងឡានដឹកទំនិញចូលបង់លុយឲ្យលោកគយដែលគ្មាន វិក័យប័ត្រខាងលើសារព័ត៌មានយើងមិនអាចសុំការពន្យល់បក ស្រាយពីលោកប្រធានសាខាខេត្តព្រៃវែងបាននោះទេ៕