ព័ត៌មានថ្មី
លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្ត កណ្ដាល រងការចោទ ប្រកាន់ថាដាក់ ប៉ុស្តិ៍ជជុះនៅផ្លូវ ជាតិលេខ១ធ្វើស្រែ លើខ្នងរាស្រ្ដដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន.! @ លោក សំ​ កុសលនិង បក្ខពួក​រងកា ចោទប្រកាន់ឃុប​ ឃិតប្រព្រឹត្តអំពើ​ ពុករលួយ​ឲ្យឈ្មួញ​ នាំចូលទំនិ​ញគេច ពន្ធ​និងទំនិញបង់​ ពន្ធ​មិនគ្រ​ប់​ចូល.! @ លោក ​ជា តារាប្រធាន ការិយាល័យប្រឆាំង បទល្មើសសេ​ដ្ឋកិច្ច ខេត្តរតនះ​គិរី សប្បាយ​និងបញ្ជា អោ​យលោក​ឈាង ​ សុភ័ក្រ្ត​ ប្រម៉ូល​ លុយរបៀបពុក រលួយពី​បទ ល្មើសព្រៃ​ឈើ.! @ បែកធ្លាយមន្ត្រី រដ្ឋបាលជល់ ផលខេត្តកំពង់ ឆ្នាំង លោកកង ច័ន្ទដារិនមាន រថយន្តរកស៊ី ដឹកជញ្ជូនឈើ ប្រណិត ចំណែក លោកសោម ភិរុណនាយខណ្ឌ ជល់ផលកំពង់ ឆ្នាំងបដិសេធន៍ ថា លោកកង ចន្ទ័ដារិន លែង ជាមន្ត្រីជល់ផល ទៀតហើយ! @ មេឈ្មួញវៀត ណាមម្នាក់ជាប់ ពាក់ព័ន្ធករណី ប្រមូលទិញឈើនៅ ស្រុកវ៉ើនសៃត្រូវបាន សាលាដំបូងដោះលែង ឲ្យមានសេរីភាព.! @ អ្នកម្នាងអ៊ុក ផល្លាបាន សោយទីវង្គុត នៅម៉ោងជាង ១២រសៀលក្រោយ ពីបញ្ជូនតាម ឧទ្ធម្ភាគចក្រ ដល់ក្រុងភ្នំពេញ.! @ ប្រជាពលរដ្ឋ២០០ គ្រួសារសុំអន្តរាគមន៍ ពីអាជ្ញាធរក្រុងប៉ោយ ប៉ែតជួយដោះស្រាយ រកផ្លូវចេញចូលឆ្លងកាត់! @ សមត្ថកិច្ចក្រសួង មហាផ្ទៃឃាត់ ខ្នួនបុរសម្នាក់ ត្រូវជា ឪពុកវាយ ធ្វើបាបកូនយ៉ាង ព្រៃផ្សៃត្រូវគេថត បង្ហោះតាមបញ្ដាញ ទំនាក់ទនងសង្គម Facebook .! @ ខេត្តព្រៃវែងគម្រោង អភិវឌ្ឍន៍ស្ថាបនា ផ្លូវលំចំនួន៣ខ្សែ មូនិធិឃុំ ត្រូវបាន ដាក់ឲ្យដេញថ្លៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨មានភាព មិនប្រកតី.! @ សម្ដេចតេជោ ហ៊ុនសែនអញ្ជើញ ជួបសំណេះ សំណាល ជាមួយលោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ធ អតីតនាយក រដ្ឋមន្ត្រីថៃ!
Comments Off

ពិធីផ្ទេភារកិច្ចនិងបំពាក់ឋាន្តរស័ក្តិក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ!

បន្ទាយមានជ័យ:

r180521a2 នៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨នៅអធិការដ្ឌាននគរបាល​ស្រុក​ថ្មពួក​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់ឋាន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិនៃអធិការដ្ឋាននគរបាល​ស្រុកថ្មពួកក្រោមអធិបតីភាពឧត្តមសេនីយ៍ទោអាត់ខែមស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។នៅក្នុងពិធីនោះដែរក៏មានការចូលរួម​ពី​មន្ត្រីរាជការ​,​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​ស្ថាប័ន​រួម​និង​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឃុំ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ​យ៉ាង​ច្រើន​ផង​ដែរ។​
​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ចុះ​នៅ​ថ្ងៃ​ទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៧​ស្តីពី​ការ ប្រកាស​ផ្ទេរ​ភារកិច្ច តែង​តាំ​មុខ​តំណែង​នឹង​តម្លើង​ឋានន្តរស័ក្កិ​ដល់​មន្ត្រី​នគរបាល​ជាតិ​នៃ​ខេត្ត​បន្ទាយមានជ័យ ក្នុងនោះ​ក៏​មាន​លោក សៅ សារឿ​នអធិការរង​ក្រុង ប៉ោយ​ប៉ែត​ដែល​ត្រូវបាន​ចូល​កាន់តំណែង​ជា​អធិការ​ស្រុក​ថ្មពួក​ថ្មី​ផង​ដែរ​។​
យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃត្រូវបានផ្ទេរភារកិច្ច​នឹងចូលកាន់តំណែងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យមានដូចតទៅៈលោកវរៈសេនីយ៍ឯកអ៊ុកសុផាត អត្ថលេខ៥៨៩០៥ពីអធិការនៃអធិកាដ្ឋាននគរបាលស្រុថ្មពួកអោយ មកបម្រើការងារនៅការិយាល័យបុគ្គលិកនៃស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ​។
លោកវរៈសេនីយ៍ទោសៅសារឿនអត្ថលេខ២២៦២៧ពីអធិការរង​នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតទៅជាអធិការនៃអធិការដ្ឋាន​នគរបាលស្រុកថ្មពួកប្រភពប្រពលរដ្ឋម្នាក់ដែលរស់នៅក្នុងស្រុក​ថ្មពួក​បាន​មាន​ប្រសា​ន៍​ប្រាប់​អ្នកសារព័ត៌មាន​យើងថា​:គាត់​មាន​សេចក្ដីសប្បាយចិត្តយ៉ាងខ្លាំងដោយសង្ឃឹមថាវត្តមានរបស់លោក សៅសារឿនដែលចូលកាន់តំណែងជាអធិការប្រចាំស្រុកថ្មីរបស់ គាត់​ប្រាកដជា​ធ្វើអោយ​សន្តិសុខ​មូលដ្ឋាន​មាន​សណ្នាប់ធ្នាប់​ល្អ​ហើយពួកគាត់សង្ឃឹមថាគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ល្អ​នឹង​ប្រសើ​ជាង​មុន​ជាក់​ជា​មិនខានឡើយ​។​

r180521a3បន្ទាប់ពីលោកវរៈសេនីយ៍ទោសៅសារឿនអធិការថ្មីឡើងបេជ្ញាចិត្ត​រួចមក​លោក ឌៀប ឈួនអភិបាលស្រុកថ្មពួកបានឡើងថ្លែងថា​អរគុណដល់កងកម្លាំងនគរបាលស្រុកថ្មពួកដែលរយះកាលកន្លង​មក បាន​ការពារ ថែរក្សា សុវត្ថិភាព សន្តិសុខ ជូន​ប្រជាពលរដ្ឋ​និង​ការពារ​រាល់​បទល្មើស​នានា​បាន​យ៉ាង​ល្អ​សូម​កោតសរសើរ​នូវ​វីរភាពបងប្អូនដែលជាមន្ត្រីនគរបាលទាំងអស់នៃអធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​។ហើយសូមអោយលោកអធិការថ្មីចូលរួម​សហការជាមួយស្ថាប័ននិងកងកម្លាំងសមត្ថកិច្ទដែលឋិតនៅក្នុង​ភូមិសាស្ត្រស្រុកថ្មពួកអោយបានល្អនិងប្រកបដោយសាមគ្គីភាព អោយ​ដូច​សង្គម​គ្រួសារ​តែ​មួយ​។​​ថ្លែងបិទកម្មវិធីលោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាល ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ផ្ដាំផ្ញើរដល់លោកអធិការ​ថ្មីត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែរក្សាការពារសណ្ដាប់ធ្នាប់ ជាពិសេសការយកចិត្តទុកដាក់លើគោលនយោបាយទាំង៩ចំណុច​នៃភូមិ-ឃុំមានសុវត្តិភាពអោយបានល្អព្រមទាំងត្រៀមកម្លាំងដើម្បី​ចូលរួមថែរក្សាការពារដំណើរការនៃការបោះឆ្នោតជ្រើសរើសអ្នក តំណាងរាស្ត្រអាណត្តិទី៦ឆ្នាំ២០១៨ដែលជិតឈានមកដល់នៅ ពេល​ខាងមុខ​នេះ​។​

r180521a4​ការងារ​មួយ​ទៀត​ដែលលោកអធិការថ្មីត្រូវយកចិត្តទុកដាក់នោះ​គឺ​ករណី​ដែល​ប្រជា​ពលរដ្ឌ​ជួប​នូវ​គ្រោះ​ធម្មជាតិ ផ្គរ​រន្ទះ ពីព្រោះ​រដូវនេះជារដូវដែលប្រជាពលរដ្ឋខ្លះលោកជួបប្រទះនូវផ្គររន្ទះខ្យល់ កន្ទ្រាក់ដែលហេតុការណ៍នេះចាំបាច់ត្រូវការជំនួយសង្គ្រោះបន្ទាន់​ដល់​ពួកគាត់​។​ម្យ៉ាងទៀត​ដើម្បី​អនុវត្ត​ប្រសាសន៍​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍កែគឹមយ៉ានឧបនាយករដ្ឌមន្ត្រីនិងជាប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ ឧកញ៉ា​ម៉ៅម៉ាល័យដែលបានចង្អុលបង្ហាញដល់កងកម្លាំងគ្រប់​ប្រភេទត្រូវយកចិត្តទុកដាក់និងជួយដល់ប្រជាពលរដ្ឌអោយបាន​ទាន់ពេលវេលាកុំអោយប្រជាពលរដ្ឋរងគ្រោះដោយគ្មានការជួយ​អន្តរាគមន៍​ពី​សមត្ថ​កិច្ទ​យើង​អោយសោះ​។​
​ចុងបញ្ចប់​លោកបាន​ថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសបងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​លះបង់​ពេលវេលា​ដ៏ មាន​តំលៃ​អញ្ចើញ​ចូលរួមនៅក្នុងវិធីនាឱកាសនាថ្ងៃនេះសូមជួបប្រទះតែពុទ្ធពរទាំង​៤​ប្រការ​គឺ​អាយុ វណ្ណ:សុ​ខ: ព​ល:និង​បដិភាន:កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

r180521a5

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!