ព័ត៌មានថ្មី
ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្ត ក្រចេះបានអញ្ជើញ ចុះសួរសុខទុក្ខប្រ ជាពលរដ្ឋដែលរង គ្រោះដោយសារ ពុល ស្រា ស សម្រាក ព្យាបាលនៅមន្ទីរ ពេទ្យបង្អែកស្រុកស្នួល! @ លោក ចាន់ វិចិត្តជា មន្រ្តីរដ្ឋបាលជល ផលអធិការដ្ឋាន ខាងជើងបឹងទន្លេ សាបរងការិះគន់ពី ប្រជានេសាទថាដើរ ប្រមូលលុយដាក់ ហោប៉ៅផ្ទាល់ខ្លួន! @ លោក សុខ គីរីរត្ន័ប្រធាន មន្ទីររ៉ែនិងថាម ពលខេត្តក្រចេះរងការ ចោទប្រកាន់បើកដៃឲ្យ ឈ្មួញជីកយករ៉ែមាស យ៉ាងអានាធិបតេយ្យ! @ ល្បែងសុីសងជល់មាន់ ភ្នាល់តាមទូរទស្សន៍ ត្រូវ​សមត្ថកិច្ច បង្រ្កាបខេត្តកំពង់ស្ពឺ! @ លោក ខៀវ សារឿន ប្រធានការិយា ល័យគយនិង រដ្ឋាករច្រកទ្វារ អន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងការចោទ ប្រកាន់តម្រូវឲ្យ រថយន្តក្រុងនិង រថយន្តកុងតឺន័រ បង់លុយក្នុង១ ខែ$១.៥០០ ទៅ$៣.000! @ ឯកឧត្តមនាយឧត្តម សេនីយ៍សៅសុខា អគ្គមេបញ្ជាការស្ដីទីនៃកង យោធពលខេរះភូមិន្ទបាន ប្រារព្ធពិធីបុណ្យ ទយ្យទៀន ព្រះវស្សា នៅវត្តទេពរង្សីស្រុក ពញាឮខេត្តកណ្ដាល! @ អគ្គិភ័យឆាបឆេះលំនៅ ដ្ឋានប្រជាពលរដ្ឋ កាលពីទៀបភ្លឺថ្ងៃ អង្គារ៍អស់ចំនួន៦៤ ខ្នងខណ្ឌឫស្សីកែវ! @ ល្បែងសុីសង បៀរ អាប៉ោង បើកលេងជាយូឆ្នាំ មកហើយដែលជ្រក ក្រោមស្លាកយីហោ ផ្ទះសំណាក់(ចន្ទរះ)ត្រូវ សមត្ថកិច្ចបង្រ្កាប! @ លោកហ៊ុនម៉ាណែតដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជន កម្ពុជា១៣០០០ នាក់មកពីឃំុ ចំនួន១៤ស្រុកមេ មត់ខេត្តត្បូងឃ្មុំ! @ រថយន្តដឹកឈើឆ្លងដែន តាមច្រកអូយ៉ាដាវ ខេត្តរតនគិរីសមត្ថកិច្ច ក្នុងខេត្តត្រូវថ្នាំ សណ្ដំឈ្មួញអស់ហើយ.!
Comments Off

មេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទៅលក់នៅ ប្រទេសវៀតណាមជាមន្រ្តីសមត្ថកិច្ចតាមច្រក ចាន់មូលនិងច្រករបៀងបឹងច្រូងគ្មាន​ នណា ហ៊ានបង្រ្កាប!

ត្បូងឃ្មុំ

IMG_20180517_105226_126
ប្រជាពលរដ្ឋអះអាងថាមេឈ្មួញឈើទាំងនោះមានឈ្មោះនាយផ្លោក លោក ជាម ដែនហៅតកមេប៉ុស្តិ៍ច្រករបៀងបឹងច្រូងលោកម៉ែន ដេតមន្រ្តីនគរបាលភូមិភាគ២លោកអ៊ាតសុភាពមន្រ្តីយោធាសឹក រងខេត្តត្បូងឃ្មុំលោកស្រ៊ុនផឹងឡាយមន្រ្តីកងរាជអាវុធហត្ថស្រុក មេមត់ជាដើមក៏មានជាប់ពាក់ព័ន្ធសកម្មភាពដឹកឈើខុសច្បាប់ទៅ លក់នៅប្រទេសវៀតណាមរៀងរាល់ថ្ងៃផងដែរ។
ពលរដ្ឋចោទថាមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធមួយចំនួនក៏ជាប់ពាក់ ព័ន្ធបទល្មើសព្រៃឈើខុសច្បាប់ឆ្លងកាត់ច្រកព្រំដែនខេត្តត្បូងឃ្មុំ ដោយមន្ត្រីស្ថាប័នមួយចំនួនគឺចាំតែរាប់ក្បាលឡានគិតលុយពីមេ ឈ្មួញល្មើសតែប៉ុណ្ណោះដោយមិនបានទប់ស្គាត់ឬបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋបានចោទថាក្រុមឈ្មួញឈើខាងលើបានប្រមូលទិញ ឈើគ្រប់រូបភាពពីបណ្តាខេត្តមួយចំនួនរួចដឹកចេញទៅលក់នៅ ប្រទេសវៀតណាមតាមច្រកព្រំដែនចាន់មូលដែលគ្រប់គ្រងដោយ លោកមេគយចាន់សុផាតនិងច្រករបៀងបឹងច្រូងគ្រប់ដោយលោក ជាម ដែន ហៅតក។

IMG_20180517_105228_161ផ្តើមពីបញ្ហានេះពលរដ្ឋមានចម្ងល់ដោយមិនដឹងថាលោកចាន់ សុផាតនិងលោកជាមដែនអាងខ្នងបង្អែកថ្នាក់ណាទេទើបហ៊ាន បើកដៃឲ្យក្រុមឈ្មួញដឹកឈើខុសច្បាប់ចេញទៅលក់នៅប្រទេស វៀតណាមយ៉ាងអនាធិបតេយ្យបែបនេះនោះទេ។
ប្រភពពីប្រជាពលរដ្ឋរស់នៅជិតច្រកព្រំដែនចាន់មូលនិងច្រក របៀងបឹងច្រូងបានឲ្យដឹងថាភាគច្រើនក្រុមឈ្មួញបានដឹកឈើទៅ ប្រទេសលក់នៅវៀតណាមនៅពេលយប់ដោយក្នុងមួយយប់ៗមិន ក្រោម ៥ទៅ១០រថយន្តនោះទេ។
មន្រ្តីជំនាញស្នើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាជុំវិញបញ្ហានេះ មន្រ្តីមានសម្ថកិច្ចពិបាកទប់ស្កាត់ណាស់ព្រោះក្រុមមេឈ្មួញមួយ ចំនួនជាមន្រ្តីមានសមត្ថកិច្ច ជាក់ស្តែងមានដូចជា លោក ជាម ដែនហៅតកជាប្រធានច្រកក៏ជាប់ពាក់ព័នបទល្មើសរកស៊ីឈើខុស ច្បាប់ដឹកចេញទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្ស្ទ ជារៀងរាល់យប់តាមច្រកដែលខ្លួនគ្រប់គ្រងផងដែរទើបធ្វើឲ្យពី បាក់ទប់ស្កាត់បែបនេះ៕

IMG_20180517_105242_980

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!