ព័ត៌មានថ្មី
មេឈ្មួញល្បីឈ្មោះ២នាក់កំពុងសម្រុកដឹក ជញ្ជូនឈើទៅវៀតណាមយ៉ាងរលូនមិនរំខាន ដល់សមត្ថកិច្ច! @ លោកអភិបាលខេត្តកំពង់ស្ពឺនាំយកអំណោយ កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋដែល រងគ្រោះដោយខ្យល់កន្រ្តាក់! @ បែកធ្លាយរឿងផលប្រយោជន៍ទើបដាក់បារ៉ាស់ ស្រុកកែវសីមា! @ ស្ត្រីម្នាក់អង្គុយលេងលើផ្លូវដែកត្រូវរថភ្លើងបើកកិន ស្លាប់ភ្លាមៗនៅខណ្ឌសែនសុខ/ @ មេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទៅលក់នៅ ប្រទេសវៀតណាមជាមន្រ្តីសមត្ថកិច្ចតាមច្រក ចាន់មូលនិងច្រករបៀងបឹងច្រូងគ្មាន​ នណា ហ៊ានបង្រ្កាប! @ ឧកញ៉ាផ្កាយ៣ ហូ​ ចំរើន​ ត្រូវតុលាកាសម្រេច ចោទពីបទ (គំរាមកំហែងថានឹងសម្លាប់)! @ អំណោយសប្បរស់ធម៌កាកបាទក្រហម កម្ពុជាចែកជូនពលរដ្ឋដែលរងគ្រោះដោយ សារពុលស្រា.ស និងទឹកព្រែទេចំនួន៣៧៦ គ្រួសារក្នុងស្រុកចិត្តបុរីខេត្តក្រចេះ! @ ក្រុមហ៊ុនដេញថ្លៃឈើបាននៅតំបន់អូរ៉ូ ​កំពុងកែនពលរដ្ឋកាប់ឈើថែម​ ក្រោយដេញថ្លៃបានឈើជាង១ពាន់ម៉ែត្រគូប! @ ប្រជាពលរដ្ឋ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សម្ដែងនូវមិនពេញចិត្តទៅលើក្រុមអ្នកធ្វើផ្លូវ ឧត្ដមសេនីយ៍ឯក ឈន សារ៉ាណេ .! @ លោកអូនខនអភិបាល​នៃគណ:អភិបាល ស្រុកកំពង់ត្រាច បញ្ជាឲ្យ​សមត្ថកិច្ចចុះទៅ ហាមឃាត់ពលរដ្ឋ ដែលនាំគ្នាកាប់ទន្ទ្រាន យកដីបឹងឈូកធ្វើជា​សកម្មសិទ្ធិ!
Comments Off

ឧកញ៉ាផ្កាយ៣ ហូ​ ចំរើន​ ត្រូវតុលាកាសម្រេច ចោទពីបទ (គំរាមកំហែងថានឹងសម្លាប់)!

 

ភ្នំពេញ​៖

29B955C1-4D6E-44C4-999E-182F216E0EDBនៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៧ ខែ ឧស ភាឆ្នាំ២០១៨នេះ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានបញ្ចប់ការសួរនាំ​ឧកញ៉ា​ ហូ​ ចំរើន​ ដោយសម្រេចចោទប្រកាន់ពីបទ (គំរាម កំ ហែងថានឹងសម្លាប់)នេះបើយោងតាមមន្រ្តីតុលាការបានប្រាប់ ឲ្យដឹងថាឧកញ៉ា​ហូ​ ចំរើន​ ត្រូវចោទប្រកាន់ពី​បទ (គំរាមកំហែង​ថា​នឹង​សម្លាប់) តាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល អា ចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ បន្ទាប់ពីការចោទប្រកាន់រួច លោក សៀង  សុខបានបញ្ជូនទៅដៃដល់ចៅក្រមដើម្បីបន្តចាត់ការតាមនីតិវិធី។
ការចោទប្រកាន់នេះដូចគ្នាទៅនឹងបទចោទប្រកាន់លើលោកឧកញ៉ា ផ្កាយ៣ហ៊ុនជាក្មួយលោកនាយករដ្ឋមន្ត្រីផងដែរសូមបញ្ជាក់ផងដែរថា មន្ត្រីជាន់ខ្ពស់នៅអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា​ ឯកឧត្ដមឧត្ដមសេនីយ៍ឯកឧកញ៉ាហូចំរើនត្រូវបានសមត្ថកិច្ចនគរ បាលក្រសួងមហាផ្ទៃឃាត់ខ្លួនមកសាកសួរ ជុំវិញករណីផ្ទុះ អាវុ ធកាលពីចុងខែមេសា​ កន្លងមក​ នៅសង្កាត់​ ព្រៃស​ ខណ្ឌ​ដង្កោ រ​បន្ទាប់ពីសាកសួររួច​រាល់សមត្ថកិច្ច​នឹងរៀបចំសំណុំរឿងបញ្ជូន​ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក​ឧកញ៉ា​ ហូ​ ចំរើន​ ទៅសាលាដំបូង  រាជធានីភ្នំពេញ​ ដើម្បី​ចាត់ការបន្តតាមផ្លូវច្បាប់​ សូមបញ្ជាក់ថា វាពិតជាខ្លាំងអស្ចារ្យ មហាលោតផ្លោះផោះគេមែន ពោលគឺ បុរ សខ្លាំងថ្នាក់ឧត្តមសេនីយ៍ឯកផ្កាយ៣យោធាលោកហូចំរើនដែល ទើបតែត្រូវទទួលបានបរមងារជាឧកញ៉ាថ្មីៗពីព្រះមហាក្សត្រ តបតាមការស្នើរសុំពីសំណាក់សម្តេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃកម្ពុជាកាលពីសប្តាហ៍មុននោះស្រាប់តែនៅល្ងាចថ្ងៃ សៅរ៍ទី២១ខែមេសាឆ្នាំ២០១៨នេះបានបង្ហាញឫទ្ធិអំណាចដក កាំភ្លើងបាញ់ជិត២០គ្រាប់នៅក្នុងភូមិគ្រឹះដ៏ស្តុកស្តម្ភរបស់លោក ធ្វើឲ្យផ្អើលអស់សមត្ថកិច្ចខណ្ឌដង្កោរនិងក្រុងចុះទៅអន្តរាគមន៍ ហើយករណីនេះត្រូវបានគេអះអាងចេញមកខាងក្រៅឲ្យដឹងថា លោកឧកញ៉ាដ៍មហិមារូបនេះបាញ់ គំរាមប្រពន្ធ និងម្តាយក្មេក ទៅវិញ ពិតជាសឿងមឿងមែនទែន។

5BC218F0-4E9F-4D80-9895-1BE3EF7F1D39បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០១៨នេះ សមត្ថកិច្ចមូលដ្ឋានទាំងពីរស្ថាប័នមានទាំងនគរបាលនិងកងរាជ អាវុធហត្ថផ្អើលស្លន់ស្លោក្រោយពីមានករណីផ្ទុះអាវុធនៅក្នុងភូមិ គ្រឹះដ៍ធំស្គឹមស្គៃរបស់លោកឧកញ៉ាហូចំរើនស្ថិតនៅក្នុងភូមិរកា សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ដោយសង្ស័យថា លោកឧកញ៉ាបាញ់គំរាមភរិយានិងម្តាយក្មេកសមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងផ្ទុះអាវុធដើម្បីធ្វើកំណត់ហេតុប៉ុន្តែមិនដឹងថា ឧកញ៉ារូបនេះមានបញ្ហាក្តៅក្រហាយពីរឿងអ្វីនោះទេបានជាដក កាំភ្លើងបាញ់លាន់ទ្រហឹងក្នុងភូមិគ្រឹះនិងបង្កឲ្យភ្ញាក់ផ្អើលដល់ប្រ ជាពលរដ្ឋបែបនេះនោះទេមន្ត្រីសមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យ ដឹងថាករណីផ្ទុះអាវុធនេះបានបង្កឡើងដោយឧកញ៉ាហូចំរើនផ្ទាល់ តែម្តងដោយបាញ់គំរាមភរិយានិងម្តាយក្មេកប៉ុន្តែទោះបីជាយ៉ាងណា មិនទាន់មានប្រភពបញ្ជាក់ពីដើមចមនៃករណីដែលធ្វើឲ្យឧកញ់ថ្ មីថ្មោងរូបនេះឈានទៅដល់ការផ្ទុះអាវុធឡើងនោះទេបើតាមមន្ត្រី នគរបាលបានបង្ហើបប្រាប់ថាជនបង្ករគឺលោកឧត្ដមសេនីយ៍ឯក ឧកញ៉ាហូចំរើនអាយុ៣៨ឆ្នាំស្នាក់នៅទីតាំងកើតហេតុខាងលើមុខ របរមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ឯកផ្កាយ៣ចំណែកជនរងគ្រោះ ដែលត្រូវឧត្តមសេនីយ៍ឯក ហូចំរើនបាញ់គំរាមនោះមានឈ្មោះ
ទី១-យិនគារភេទប្រុសអាយុ៥៦ឆ្នាំស្នាក់នៅទីតាំកើតហេតុខាង លើទី២-ផនទៀងភេទស្រីអាយុ៥១ឆ្នាំស្នាក់នៅទីតាំងកើតហេតុ ខាងលើទី៣-លោកស្រីឧកញ៉ាគារសុខគាងភេទស្រីអាយុ១៩ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ(ជាភរិយាឧកញ៉ាហូ ចំរើន)
មន្ត្រីនគរបាលដដែលនោះបង្ហើបឲ្យដឹងទៀតថាមូលហេតុទំនាស់ ក្នុងគ្រួសារដោយមិនបណ្តាលអោយជនរងគ្រោះខាងលើរងរបួស​ ឬបាត់បងជីវិតឡើយក្រោយមកទៀតជនរងគ្រោះបានទៅដាក់ពាក្យ បណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យមកជួយអន្តរាគមន៍
ក្នុងករណីនេះសមត្ថកិច្ចពុំទានហ៊ាននាំខ្លួនលោកឧកញ៉ារូបនេះយក ទៅសាកសួរនៅកន្លែងសមត្ថកិច្ចទេបានត្រឹមតែចុះទៅធ្វើកំណត់ ហេតុតែប៉ុណ្ណោះនេះគេមិនដឹងថាតើឧកញ៉ារូបនេះមានឥទ្ធិពល និងអំណាចខ្លាំងខ្លាប៉ុណ្ណានោះទេ។B1DAA638-315A-421A-8AC7-CE6874928F85

តែបើសិនជាជនសាមញ្ញវិញ បើហ៊ានផ្ទុះអាវុធតែ១គ្រាប់ ច្បាស់ជាដៃជាប់ខ្នោះរុញចូលឡាន យកទៅសាកសួរនិងកសាងសំណុំរឿងបាត់ទៅហើយប៉ុន្តែចំលោក ហូចំរើននិងភរិយាឈ្មោះគារសុខគាងទើបនិងរៀបការថ្មីថ្មោងយ៉ាង គគ្រឹកគគ្រេងនាពេលថ្មីៗ ហើយទើបតែត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងងារជាឧកញ៉ាទាំងពីរនាក់ កាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះតបតាមការ ស្នើរសុំតែងតាំងពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនពោលគឺលោក ឧកញ៉ានិងលោកជំទាវឧកញ៉ាទើបតែរីករាយនឹងងារជាឧកញ៉ាទើប តែបាន៩ថ្ងៃប៉ុណ្ណោះក៏កើតមានករណីបាញ់បង្ហាញឫទ្ធិអំណាច បែបនេះតែម្តងទៅ៕

89B1D2B3-A761-429F-91E1-EBB8DCD1A2DE

Filed in: សង្គម

Recent Posts

Bookmark and Promote!