ព័ត៌មានថ្មី
នាយឧត្តមសេនីយ៍គៀត ច័ន្ធ ថារិទ្ធ អគ្គនាយកនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ ពិនិត្យមើលលោកខួងទីន មេប៉ុស្តិ៍ច្រកទ្វារអន្តរ ជាតិអូរស្មាច់និងបក្ខពួក រងការិះគន់ពុករលួយ! @ សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ !
Comments Off

អំណោយសប្បរស់ធម៌កាកបាទក្រហម កម្ពុជាចែកជូនពលរដ្ឋដែលរងគ្រោះដោយ សារពុលស្រា.ស និងទឹកព្រែទេចំនួន៣៧៦ គ្រួសារក្នុងស្រុកចិត្តបុរីខេត្តក្រចេះ!

 

ក្រចេះ

k180515a2

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨ កាកបាទក្រហម កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាក បាទក្រហមកម្ពុជា រួម​និង​លោក ប៉ែន លី​ណាត អភិបាលខេត្ត​ស្ដីទី បាន​ផ្ដល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៧៦​គ្រួសារ ដែល​បាន​រងគ្រោះ​ដោយសារ​ពុល​ទឹក និង​ស្រា សរ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នៅក្នុង​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត និង​ភូមិ​ទ្រា​ប ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​
​ក្នុងឱកាស​សំណេះសំណាល​នោះ ដែរឯកឧត្ដម​វេជ្ជ​. អ៊ុយ សំអាត បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​មក​ទទួល​អំណោយ សូម​គិតគូរ​ពី​សុខភាព​ជា​ចម្បង ដោយ​ត្រូវ​ពិសារ​ទឹក​ស្អាត និង​ត្រូវ​ដាំទឹក​ឲ្យបាន​ឆ្អិន​ល្អ មុន​នឹង​ពិសា ព្រម ទាំង​ត្រូវ​ថែរក្សា​បរិស្ថាន​ជុំវិញ​ផ្ទះ​ឲ្យបាន​ស្អាត​។
​ឯកឧត្ដមបាន មានប្រសាសន៍​បន្ថែម​ថា សូម​បងប្អូន​ប្រជាពល រដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ការពារ​ខ្លួន​កុំឲ្យ ឆ្លង​មេរោគ​អេដស៍ និង​ត្រូវ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍​។
​ជា​ពិសេស​ត្រូវ​ចៀសវាង​ឲ្យ​ឆ្ងាយ​ការប្រើប្រាស់ គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ដែលនាំឲ្យមាន​អំពើ​ហិង្សា​កើតឡើង ព្រមទាំង​ត្រូវ​គោរព​ច្បាប់ ចរាច​រណ៍ ដើម្បី​បង្កា​ពី​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​។ ជាងនេះទៅទៀត សូម​មាន​ស្មារតី ប្រុងប្រយ័ត្ន​ជានិច្ច​នូវ​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​ទឹកជំ នន់ព្រោះ​រដូវ​នេះ ជា​រដូវវស្សា​។
​ក្នុង​ឱកាស​នោះដែរ លោក ប៉ែន លី​ណាត អភិបាលខេត្ត​ស្ដីទី ជំនួសមុខ​ឲ្យប្រជាពលរដ្ឋ​ដែល​មក​ទទួល​អំណោយ បាន​សម្តែង​នូវ​ក្តីរំភើប​ឥតឧបមា និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​ព្រះមហាក្ស ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ គង់ ប្រថាប់​ជា​ព្រះ​ប្រធានកិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ជានិច្ចកាល​យក​ព្រះទ័យ និង​យក ចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ដោយ​មិន​រើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នា ការ​នយោបាយ​អ្វី​ឡើយ​។​
​អំណោយ​ដែល​គ្រួសារ​នីមួយៗ​ទទួល​បាន​រួម​មាន​៖ អង្គរ​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ និង​ថវិកា​មួយចំនួន​។ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្ដម​វេជ្ជ​. បាន​នាំយក​គ្រឿងឧបភោគ​-​បរិភោគ និង​ថវិកា រួមមាន អង្ករ ១២០ គ​.​ក្រ​, សា​រ៉ុង ១, ភួយ ១, ក្រ​ម៉ា ១, មុង ១, មី ៥​កេះ​តូច​, ត្រីខ ៥០​កំប៉ុង​, ទឹកក្រូច ៥​កេះ​, ទឹក​សុទ្ធ ៥​យួរ នឹង​ថវិកា ២.០០០.០០០ រៀល (​ពីរ​លាន​រៀល​) ចូល​បុណ្យ​សព​លោក ប៊ុត ទ្រេត អាយុ ៦០​ឆ្នាំ ដែល​បាន​ស្លាប់​ដោយសារ​ពុល​ទឹក នៅ​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​
​ដោយឡែក ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៤០​គ្រួសារ នៅក្នុង​ភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី និង​មាន​អណ្តូ​ទឹក​ប្រើប្រាស់​ចំនួន ៧​គ្រឿង​នៅ​ក្នុង​ភូមិ ដើម្បី​បញ្ចៀស​ពី​ការប្រើប្រាស់​ទឹក​ព្រែក​ទេ​រ ដែល​អាជ្ញាធរ បាន​រកឃើញថា ទឹក​ព្រែក​នេះ មាន​សារធាតុពុល និង​ផ្ទុះ​បាតុភាព​ពុល​សម្លាប់​អ្នកភូមិ​យ៉ាងតិច ជាង​១០​នាក់​ត្រូវបានស្លាប់​បាត់បង់ជីវិត៕

k180515a1

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!