ព័ត៌មានថ្មី
លោក ចាន់ វិចិត្តជា មន្រ្តីរដ្ឋបាលជល ផលអធិការដ្ឋាន ខាងជើងបឹងទន្លេ សាបរងការិះគន់ពី ប្រជានេសាទថាដើរ ប្រមូលលុយដាក់ ហោប៉ៅផ្ទាល់ខ្លួន! @ លោក សុខ គីរីរត្ន័ប្រធាន មន្ទីររ៉ែនិងថាម ពលខេត្តក្រចេះរងការ ចោទប្រកាន់បើកដៃឲ្យ ឈ្មួញជីកយករ៉ែមាស យ៉ាងអានាធិបតេយ្យ! @ ល្បែងសុីសងជល់មាន់ ភ្នាល់តាមទូរទស្សន៍ ត្រូវ​សមត្ថកិច្ច បង្រ្កាបខេត្តកំពង់ស្ពឺ! @ លោក ខៀវ សារឿន ប្រធានការិយា ល័យគយនិង រដ្ឋាករច្រកទ្វារ អន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងការចោទ ប្រកាន់តម្រូវឲ្យ រថយន្តក្រុងនិង រថយន្តកុងតឺន័រ បង់លុយក្នុង១ ខែ$១.៥០០ ទៅ$៣.000! @ ឯកឧត្តមនាយឧត្តម សេនីយ៍សៅសុខា អគ្គមេបញ្ជាការស្ដីទីនៃកង យោធពលខេរះភូមិន្ទបាន ប្រារព្ធពិធីបុណ្យ ទយ្យទៀន ព្រះវស្សា នៅវត្តទេពរង្សីស្រុក ពញាឮខេត្តកណ្ដាល! @ អគ្គិភ័យឆាបឆេះលំនៅ ដ្ឋានប្រជាពលរដ្ឋ កាលពីទៀបភ្លឺថ្ងៃ អង្គារ៍អស់ចំនួន៦៤ ខ្នងខណ្ឌឫស្សីកែវ! @ ល្បែងសុីសង បៀរ អាប៉ោង បើកលេងជាយូឆ្នាំ មកហើយដែលជ្រក ក្រោមស្លាកយីហោ ផ្ទះសំណាក់(ចន្ទរះ)ត្រូវ សមត្ថកិច្ចបង្រ្កាប! @ លោកហ៊ុនម៉ាណែតដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជន កម្ពុជា១៣០០០ នាក់មកពីឃំុ ចំនួន១៤ស្រុកមេ មត់ខេត្តត្បូងឃ្មុំ! @ រថយន្តដឹកឈើឆ្លងដែន តាមច្រកអូយ៉ាដាវ ខេត្តរតនគិរីសមត្ថកិច្ច ក្នុងខេត្តត្រូវថ្នាំ សណ្ដំឈ្មួញអស់ហើយ.! @ ទីស្ដីការក្រសួង ព័ត៌មានបាន បើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីអំ ពីរគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយ តាមគេហទំព័រ!
Comments Off

ក្រុមហ៊ុនដេញថ្លៃឈើបាននៅតំបន់អូរ៉ូ ​កំពុងកែនពលរដ្ឋកាប់ឈើថែម​ ក្រោយដេញថ្លៃបានឈើជាង១ពាន់ម៉ែត្រគូប!

post10101076
មណ្ឌលគិរីៈក្រុមហ៊ុនដេញថ្លៃឈើបានពីរដ្ឋមួយដែលមានម្ចាស់ ឈ្មោះ(ភឿក មុន្នី )មានតួនាទីជានគរបាល នៅក្រសួងមហាផ្ទៃ កំពុងកាន់លិខិតដេញថ្លៃបានពីក្រសួងកសិកម្ម បន្លំដើម្បី  ប្រមូ លយកឈើ ដែលក្រុម ឈ្មួញកាប់ក្នុងដីសម្បទានសង្គម កិច្ច ស្រុក កោះញែកនិងក្នុងព្រៃដំណមរបស់បងប្អូនជនជាតិដើម។សកម្មភាពរបស់ក្រុមលោក(ភឿក មុន្នី) ត្រូវបានសហគមន៍ ជនជាតិដើម សំដែងការមិនពេញចិត្តនិងខឹងសម្បារ ខណៈព្រៃ កប់សពដូនតារបស់ពួកគេ ត្រូវបានឈ្មួញទុច្ចរឹតកាប់ បំផ្លាញ អស់។
លោក(ភឿក មុន្នី) ត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុម ហ៊ុនដេញ ថ្លៃបានឈើវត្ថុតាង ដែលសមត្ថកិច្ចបង្ក្រាប បានកាល ពីជាង ២ឆ្នាំមុននៅតំបន់អូរ៉ូ ស្រុកកោះញែកខេត្តមណ្ឌលគិរី តាម បន្ទាត់ខ្សែរក្រវ៉ាត់ព្រំដែន ប្រទេសកម្ពុជា និងវៀតណាម លើ ចំនួនឈើមូលជ្រុងប្រមាណ១៨៧២ម៉ែត្រត្រីគុណ៨៥០។ផ្អែកទៅ លើលិខិត ស្នើរសូម របស់លោក(ភឿក មុន្នី )បាន បញ្ជាក់ថា សូមដឹកផលអនុផលព្រៃឈើពីតំបន់អូរ៉ូ ដែលជាទី តាំងគំនរទី១ យកមករក្សាទុកនៅ គំនរទី២ស្ថិតនៅក្នុង ដី សម្បទានសង្គមកិច្ច ភូមិសាស្ត្រក្បែរ ទីតាំងស្នាក់ការបរិស្ថាន​ត្រពាំងត្រាច។ក្នុងលិខិតស្នើរសូមនោះ លោក(ភឿក មុន្នី) បានទទួលលិខិតលេខៈ ៣៤២ស. ជ. ណ. ប. ស្ថ ចុះថ្ងៃទី០៦មេសា២០១៨របស់ក្រសួងបរិស្ថាន។លិខិតបើក ផ្លូវលេខៈ ០៥២រព.កកព/LP/Bចុះថ្ងៃទី១០មេសា ២០១៨ របស់ប្រធានរដ្ឋបាលព្រៃឈើ។និងលិខិតលេខៈ៣៩៣ស.ជ.ណ.ប.ស្ថចុះថ្ងៃទី២៤មេសា២០១៨របស់ក្រសួងបរិស្ថាន។ព្រមទាំងមានការឯកភាពផងដែរពីអភិបាលខេត្តមណ្ឌលគិរី លោកស្វាយសំ អ៊ាង លើការស្នើរសូម របស់លោក(ភឿក មុន្នី) ពីខាងលើ។

post10101075
ប្រភពពីស្រុកកោះញែកបានឲ្យដឹងថា ដោយផ្អែកទៅលើ ការ ស្នើរសូមទាំងនោះហើយបានជាលោក(ភឿក មុន្នី) មាន ឱកាសកែនប្រជាពលរដ្ឋ ដោយប្រើប្រាស់រណាយន្ត ត្រាក់ទ័រ គោយន្តកែឆ្នៃ ចូលកាប់ឈើមានដូចជា សុក្រំ ឈ្លីក ផ្ចឹក ជា ដើមក្នុងព្រៃនៃសហគមន៍ភូមិឈួល ឃុំស្រែហ៊ុយ និងព្រៃក្នុងដី សម្បទានសង្គមកិច្ច រំលោភទៅនិងកិច្ចសន្យាដែលបានធ្វើ ជា មួយក្រសួងកសិកម្មនិងក្រសួងបរិស្ថាន។ជាក់ស្តែង កាលពី ថ្ងៃទី ០៦ខែឧសភាកន្លងទៅសហគមន៍ភូមិឈួល បានរាយ ការថាលោក(ភឿក មុន្នី) បានបញ្ជាឲ្យមានការកាប់ ឈើនៅជុំ វិញទីតាំងដែលលោកស្នើរសូមធ្វើជាទីតាំងទី២ដើម្បីរក្សាទុក ឈើវត្ថុតាង ដើម្បីទុកលាយឡំគ្នា ជាមួយឈើវត្ថុតាងនៅ តំបន់ អូរ៉ូ ដែលពុំទាន់បានដឹកមួយដុំមកទាល់តែសោះនោះ។
ពាក់ព័ន្ធនិងឈើដែលមានស្រាប់លើទីតាំងទី២ដែលលោក (ភឿក មុន្នី)ស្នើរសូមនោះ លោកបានបញ្ជាក់ ថា ឈើទាំង នោះលោកពុំបានឲ្យគេកាប់ក្នុងទីតាំង ដីសម្បទាន ឬដី សហគមន៍នោះទេ គឺជាឈើដែលលោក បានដឹកមកពីតំបន់ អូរ៉ូ កាលពីជាង១០ថ្ងៃមុន។ឆ្លើយតបរឿងនេះ មន្ត្រីព្រៃឈើ ដែលមិនបញ្ចេញឈ្មោះ បញ្ជាក់ថាឈើនៅទីតាំងនេះ មិនមែន ជាឈើវត្ថុតាងនៅតំបន់អូរ៉ូនោះទេ គឺជាឈើដែលទើប កាប់ថ្មីៗ នៅ ប៉ុន្មានថ្ងៃមុន។ចំណែកនាយ ខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរីលោកអ៊ុំ វណ្ណសុភាក់ ក៏បានបញ្ជាក់ដែរថា ឈើនៅ តំបន់អូរ៉ូរបស់លោក(ភឿក មុន្នី) លោកនិង ចាត់ឲ្ យមន្ត្រីទៅ ពិនិត្យនៅថ្ងៃទី១០ខាងមុខ ដើម្បីឲ្យ លោក (ភឿក មុន្នី) ដឹក មករក្សាទុកនៅទីតាំងទី២។តួសយ៉ាងណាឈើដែល មានលើទី តាំងទី២ទៅហើយនោះ លោកពុំបានដឹកថា លោក(ភឿក មុន្នី) ដឹកមកពីណានោះទេ។លោកនាយខណ្ឌបញ្ជាក់ថា បើសិនជា មាន ការកាប់ឈើនៅក្នុងដីសម្បទានសង្គម កិច្ចដើម្បីលក់ពិត មែន វាជាអំពើខុសច្បាប់អនុញ្ញាត្ត។
សេចក្តីរាយការពីបុរសសមាជិកសហគមន៍ភូមិឈួលនៅថ្ងៃទី០៩ ឧសភានេះ ប្រាប់ថា ច្រកចូលទីតាំង ស្តុកឈើលោក (ភឿក មុន្នី) ត្រូវបានធ្វើរោងនិងប៉ារ៉ាស បាំងរួចទៅហើយកាល ពីថ្ងៃទី ០៧ឧសភា ក្រោម ហេតុផលថាមិនឲ្យមន្ត្រីអង្គការក្រៅ រដ្ឋាភិ បាលនិងអ្នកកាសែតចូលទៅពិនិត្យនិងថត រូបនៅទីនោះ។កាល ដែលធ្វើប៉ារ៉ាសបាំងនេះ សហគមន៍បានសំដែង ការមិន ពេញចិត្តផងដែរ ព្រោះទីតាំងខាងលើ ជាផ្លូវ ចាស់ដែល សហគមន៍ធ្វើដំណើរទៅកាន់ទីបញ្ចុះសពនិងជាកន្លែងគោក្របី ស៊ីស្មៅជាប្រចាំ បាំងបែបនេះ តើចេញចូលតាមណា? បុរស សមាជិកសហគមន៍បន្តថាខាងក្រុមហ៊ុនដេញថ្លៃ កាលពីថ្ងៃ ម្សិលមិញ បានជួប សម្រុះសម្រួលគ្នាជាមួយសហគមន៍ និងថាប្រគល់ឈើដែលកាប់រួចឲ្យសហគមន៍វិញ ដើម្បីកុំឲ្យ សហគមន៍ជនជាតិដើម​ រារាំងសកម្មភាពរបស់គេបន្តទៀត។
ពាក់ព័ន្ធនិងពត៌មានខាងលើអ្នកសារព័ត៌មានយើងមិនអាច សុំការពន្យល់បកស្រាយពីលោកអភិបាលខេត្តមណ្ឌគិរីនិង លោកប្រធានក្រុមហ៊ុនភឿកមុន្នីបាននោះទេ៕

post10101074

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!