ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

លោកអូនខនអភិបាល​នៃគណ:អភិបាល ស្រុកកំពង់ត្រាច បញ្ជាឲ្យ​សមត្ថកិច្ចចុះទៅ ហាមឃាត់ពលរដ្ឋ ដែលនាំគ្នាកាប់ទន្ទ្រាន យកដីបឹងឈូកធ្វើជា​សកម្មសិទ្ធិ!

 

452028504កំពតៈ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន​អាជ្ញាធរស្រុក កម្លាំង នគរបាល និងកងរាជអាវុធហត្ថ នៅ​ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះទៅហាមឃាត់ពលរដ្ឋជាច្រើន គ្រួសារ ដែលកាប់ទន្ទ្រានវាតយកដីបឹងឈូក ដែលជាបឹងប្រវត្តិសាស្ត្រ របស់រដ្ឋ នៅចំណុចស្ពានរូង ក្នុងភូមិបឹងធំខាងលិច ឃុំអង្គ សុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
សមត្ថកិច្ចចុះទៅហាម​ឃាត់ប្រជាពលរដ្ឋខាងលើនេះ គឺ​អនុវត្ត តាមបញ្ជាផ្ទាល់ពីសំណាក់ លោក អូន ខន អភិបាល នៃគណៈ អភិបាលស្រុកកំពង់ត្រាច ទើបតែទទួលតំណែងថ្មី ៗកន្លង ទៅនេះ លោកអភិបាលស្រុកបាន ហាមប្រាមដាច់ខាត មិនឲ្យ បុគ្គលណាម្នាក់កេងប្រវ័ញ្ជយកសម្បតិ្តសាធារណៈរបស់រដ្ឋនោះ ឡើយ។

452028502ប្រភពពីក្រុមសមត្ថកិច្ចចម្រុះ ដែលចុះមករារាំង កុំឲ្យមានការ កាប់ ទន្រ្ទានវាតយកដីបឹងធម្មជាតិរបស់រដ្ឋ បាននោះទេ។ប្រភពបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២ ០១៨ មានប្រជាពលរដ្ឋប្រមាណពី៥ទៅ៦នាក់ មានកាំបិត និងម៉ាស៊ីនកាត់ស្មៅ បានធ្វើសកម្មភាព កាប់ឆ្ការនៅក្នុង បឹង ឈូក ចំណុចភូមិបឹងធំ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បំណង ទន្រទានវាតយកដីធ្វើជាកម្មសិទ្ធិ ទើបលោកអភិបាលនៃគណ: អភិបាលស្រុកបញ្ជាឲ្យអាជ្ញាធរនិងកម្លាំងចុះទៅហាមឃាត់ប្រជា ពលរដ្ឋមិនឲ្យមានការកាប់ទន្រ្ទានវាត យកដីរដ្ឋបន្តទៀតទេ។ សមត្ថកិច្ច បានបញ្ជាក់ថា អ្នកដែលជួលកម្មករឲ្យចុះ ទៅ កាប់ ឆ្ការបឹងឈូកខាងលើនេះ ឈ្មោះ សំ អេន និងប្រពន្ ធឈ្មោះ សេង យិ ដោយពួកគាត់បានអះអាងថា ដីបឹងនេះគាត់កាន់ កាប់រាប់សិបឆ្នាំមកហើយ ទើបគាត់ហ៊ានកាប់ឆ្ការបែបនេះ។
ប្រភពពីពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា បុគ្គលនេះដែលហ៊ានបំពានទៅលើដីបឹងជាសម្បតិ្តរដ្ឋ ដោយ មិនខ្លាចញញើតបែបនេះ ដោយសារតែមានមន្ត្រី ធំៗ ២-៣ នាក់ នៅស្រុកកំពង់ត្រាច ចាំជួយជ្រោមជ្រែងពីក្រោយខ្នង ក្នុង គោលបំណង ដើម្បីទាញយកផលប្រយោជន៍មួយចំណែកដែរ ទើបធ្វើឲ្យបុគ្គលរូបនេះឡើងកូដមិនខ្លាចច្បាប់ទម្លាប់ឡើយ។
ប្រភពបានបង្ហើបទៀតថា ត្រង់ចំណុចមុខដីបឹងឈូក ជាប់នឹង ផ្លូវជាតិលេខ៣១ បច្ចុប្បន្ននេះកំពុងមានហាងឆេងខ្លាំងណាស់ ?ហើយបើកទន្រ្ទានយកបានវិញ គឺមានតម្លៃមិនតិច​ម៉ឺនដុល្លារ នោះទេ។ នោះហើយទើបមានបុគ្គល ដែលមានចិត្តម ហិ ច្ឆិតា បានប្រើគ្រប់រូបភាព ដើម្បីទន្រ្ទានយកដីបឹងរបស់រដ្ឋនេះ ឲ្យ បានប្រើតាមវិធីណាក៏ដោយ។

452028505ប្រភពដដែលបានឲ្យដឹងថា កាលពីអាជ្ញាធរស្រុកមុនកាន់ តំណែង ប្រឡាយ និងមាត់បឹងស្ថិតក្បែរចំណុចនេះ ត្រូវបាន អនុញ្ញាត ឲ្យប្រជាពលរដ្ឋចាក់លប់មាត់បឹងឈូកយកធ្វើជា កម្មសិទ្ធិស្ទើរបាត់រូបរាងអស់ទៅហើយ ចាប់ពីខាងកើតទីប្រជុំ ជនស្រុកកំពង់ត្រាច រហូតមកទល់នឹងភូមិសាស្ត្រឃុំអង្គសុរភី ដែលមានប្រវែងរាប់គីឡូម៉ែត្រ ប៉ុន្តែឥឡូវនេះក៏នៅមាន សក ម្មភាពទន្ទ្រានជាបន្តបន្ទាប់ តែត្រូវបានរារាំងដោយអាជ្ញាធរស្រុក បច្ចុប្បន្ន។ ដូច្នេះហើយគេរងចាំមើលថា តើអភិបាលស្រុកថ្មី អាចទប់ស្កាត់រាល់ការបំពានពីបុគ្គលម្នាក់នេះបានដែរឬទេ។ ម្យ៉ាងទៀតបឹងឈូកនេះជាដង្ហើមរបស់ប្រជាពលរដ្ឋទូទៅ ពិសេសជាបឹងសម្រាប់បញ្ចៀសទឹកជំនន់នៅរដូវភ្លៀង ដែល ប្រជាពលរដ្ឋក្នុងឃុំពីរ គឺឃុំបឹងសាលាខាងជើង និងឃុំ កំពង់ ត្រាចខាងកើត កំពុងប្រឈមនឹងការលិចលង់ ខណៈមាន ការ លប់ បឹងឈូកដែលជាបឹងជ្រលងបង្ហៀរទឹកចេញពី ភូមិសាស្ត្រ ខាងលើ។ អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាចថ្មី លោកបានបញ្ជាក់ប្រាប់ឲ្យដឹងថា លោកមិនព្រមអនុញ្ញាតឲ្យ បុគ្គលណាម្នាក់បំពានរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិឡើយ ពិសេសបឹងឈូកចំណុចស្ពានរូងនេះតែម្តង គឺដាច់ខាតត្រូវតែ រក្សាឲ្យនៅគង់វង្សដូចដើម។ លោកមិន បណ្តែតបណ្តោយឲ្យ បុគ្គលម្នាក់ទៅបំផ្លាញបឹងធម្មជាតិដែលប្រជាពលរដ្ឋរាប់រយនាក់ ដឹងឮស្រាប់ហើយថាបឹងឈូកនេះ ជាបឹងធម្មជាតិ និងជា ដង្ហើ មរស់នៅរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារ ស្ថិតក្នុងភូមិ ដាស ស្គរ ឃុំបឹងសាលាខាងជើង និងភូមិកោះខ្លូត ឃុំ កំពង់ ត្រាច ខាងកើតនេះតែម្ដង។

452028503
សូមរម្លឹកថា កន្លងមកមានបុគ្គលមួយចំនួនចេះតែ ដណ្តើម ប្រជែងចាក់ដីលុបបឹងឈូកត្រង់ចំណុច(ស្ពានរូង)បំណង បំពានយកធ្វើកម្មសិទ្ធិជាញឹកញាប់ ប៉ុន្តែត្រូវបានរារាំង ដោយ អាជ្ញាធរស្រុក។ដូច្នេះ​គេចាំមើលថា តើការហាមប្រាមរបស់ អាជ្ញាធរមានប្រសិទ្ធភាពដែរទេ ហើយអ្នកនៅពីក្រោយក្នុង ករណីបំពានយកដីរដ្ឋនេះ តើគេមានខ្នងបង្អែកប៉ុណ្ណាទៅ ទើបថ្លើមធំបែបនេះ។ប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច សំណូមពរដល់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ អភិបាល ខេត្តកំពត ដែលទើបកាន់តំណែងថ្មី សូមឯកឧត្តម មេត្តា ជួយពិនិត្យលើករណីរំលោភបំពានពីជនខិល ខូចមួយ ក្ដាប់តូចមកលើដីបឹងឈូកសម្បិត្តរដ្ឋធ្វើជាកម្មសិទ្ធិផងទាន៕

452028506

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!