ព័ត៌មានថ្មី
នាយឧត្តមសេនីយ៍គៀត ច័ន្ធ ថារិទ្ធ អគ្គនាយកនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ ពិនិត្យមើលលោកខួងទីន មេប៉ុស្តិ៍ច្រកទ្វារអន្តរ ជាតិអូរស្មាច់និងបក្ខពួក រងការិះគន់ពុករលួយ! @ សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ !
Comments Off

ឯកឧត្តម វ៉ា ថន អភិបាលនៃគណ:អភិបាល ខេត្ត ក្រចេះរៀបចំពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី!

 

FB_IMG_1526045139087 ក្រចេះ៖ នៅ​រសៀល​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ អភិបាល នៃគណ:អភិបាលខេត្តក្រចេះ បានរៀបចំ​ពិធី​ថ្វាយព្រះពរ ជ័យ​សិរីមង្គល ក្នុងឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់ ៦៥ព្រះវស្សា យាង​ចូល ៦៦ព្រះវស្សា អង្គព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះ រាជាណាចក្រកម្ពុជា ជាទី​សក្តា​រៈ​ដ៏​ខ្ពង់ខ្ពស់ នៅសាល មហោ ស្រពខេត្ត​ក្រចេះ។
ពិធីនេះប្រព្រឹត្តទៅក្រោម​អធិបតីភាព​ឯកឧត្តម នូ ភឿង ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជ ការ ក្រោមឱវាទទូទាំងខេត្តក្រចេះ ​និងមានការនិមន្តព្រះសង្ឃ ចំនួន៩អង្គ និងតាជី យាយជី ដើម្បីប្រារព្ធពិធីតាមបែបព្រះ ពុទ្ធសាសនា។

FB_IMG_1526045163686ក្នុង​ពិធី​នោះដែរ ឯកឧត្តម វ៉ា ថន បាន​អាន​លិខិត​ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង​បានបញ្ជាក់ថា ថ្ងៃទី១៣-១៤-១៥ ខែឧសភា ជា​រៀងរាល់ឆ្នាំ ត្រូវបាន​ចាត់ទុក ជា​ទិវា​ដ៏​វិសេស​មួយ ដែល​រាជរដ្ឋាភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំណត់​ក្នុង​ប្រតិទិន ជា​ទិវា​ចម្រើន​ព្រះជន្ម ថ្វាយ​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែល​តម្រូវ​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់ ដោតទង់​ជាតិ ទង់ជ្វាលា ព្រមទាំងអនុ​ញ្ញាត្ត ឲ្យ​ឈប់សម្រាក ​ចំនួន ០៣ថ្ងៃ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រា​ជពិធី​នេះ​ផងដែរ៕

FB_IMG_1526045149782

FB_IMG_1526045183059

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!