ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

លោកមេគយ ប្រចាំ ច្រកកំពង់ផែទំនប់ រលកបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ យ៉ាងអាធិបតេយ្យ!

 

IMG-20180508-WA0000

ក្រុងព្រៈសីហនុៈ
បើយោងតាមព័ត៌មានដែលបានចេញផ្សាយថាលោកនុប សំអាន ប្រធានការិយាល័យ គយ និងរដ្ឋាករ ប្រចាំផែ ទំនប់ រលក ដែលទើបឡើងថ្មី ជំនួសមេគយចាស់ ដែលត្រូវចូល និវត្តន៍ កាលពីប៉ុន្មានខែមុននេះ កំពុងបន្ត បើកដៃឲ្យឈ្មួញ នាំចូលទំនិញ គេចពន្ធនិង បង់ពន្ធមិនគ្រប់ ដើម្បីប្រមូលលុយ ស្រង់ដើម ដូចដែលមន្ត្រីមួយចំនួន បានបង្ហើបឲ្យដឹងថា ទម្រាំ បានឡើងធ្វើជា មេគយប្រចាំ ផែទំនប់រលក ដែលជាប៉ុស្តិ៍ខ្លាញ់ ត្រូវចាយលុយ រាប់សិបដុំ និងត្រូវមានខ្នងបង្អែក ជួយជ្រោម ជ្រែងផងដែរ។
ប្រភពបានបន្តថា ផែទំនប់រលក ឬ ផែលោក សូ ជុងហ៊ួរ ស្ថិតក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ បានក្លាយជាកន្លែង ដែលមានសុវត្ថិភាព សម្រាប់ក្រុមឈ្មួញ នាំចូលទំនិញគេច ពន្ធនិងបង់ពន្ធមិនគ្រប់ ជាច្រើនប្រភេទ រួមមានសម្ភារៈប្រើ ប្រាស់ នៅក្នុងការិយាល័យ ម៉ូតូសេរីទំនើបៗ សំភារៈ សំណង់ ភេសជ្ជៈកំប៉ុង ឬដប ស្រាបៀ គ្រឿងសំអាង គ្រប់ប្រភេទ គ្រឿងអេឡិចត្រូនិច និងទូរស័ព្ទដៃ សេរីទំនើបៗ ទំនង ដោយ សារតែ លោកនុប សំអាន មេគយប្រចាំច្រកនេះ ជួយសម្រប សម្រួល ឲ្យមានការ បង់ពន្ធមិនគ្រប់ បន្លំប្រភេទទំនិញ គៃ បំ បាត់ចំណូលពន្ធយ៉ាងច្រើន។
ប្រភពបុគ្គលិក កម្មករ បំរើការ នៅកំពង់ផែ សូ ជុងហ៊ួរ បានឲ្យ ដឹងថា មន្ត្រីការិយាល័យគយ និងរដ្ឋាករ ប្រចាំផែ ទំនប់រលក អាចឃុបឃិត ជាមួយឈ្មួញ ហើយអនុញ្ញាត ឲ្យនាំចូលទំនិញ ដោយមិនមាន ការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវទេ។ ជាពិសេស សកម្មភាព រថយន្តដឹកទំនិញចេញតាម ច្រកផែទំនប់រលក អាចជាទំនិញគេចពន្ធ នាំចូលខុសច្បាប់ ហើយកន្លងមក មន្ត្រី គយចល័ត បានឆ្មក់បង្ក្រាប ទំនិញនាំចូលគេចពន្ធ ជាច្រើន ប្រភេទ ដែលត្រូវបាន ឈ្មួញនាំចូល តាមច្រក ផែទំនប់រលក។
ប្រភពដដែលបានឲ្យដឹងថា ជារៀងរាល់ថ្ងៃទំនិញ ដែលដឹក តាម រថយន្តសណ្តោងរឺម៉កធំៗ និងមានបិទបាំងជិតៗ មិនត្រូវ បាន មន្ត្រីការិយាល័យគយ ទំនប់រលក និងសមត្ថកិច្ចប្រចាំការ នៅច្រក ផែមួយនេះ ត្រួតពិនិត្យ ឲ្យបានដិតដល់ នោះទេ។ ករណីនេះឯកឧត្តមឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំង អំពើពុករលួយ គួរតែបញ្ជូនមន្ត្រី ឲ្យចុះស៊ើបអង្កេត ពីភាពមិន ប្រក្រតី និងអំពើពុករលួយ ជាប្រព័ន្ធ នៅការិយាល័យ គយនិង រដ្ឋាករ ទំនប់រលក ដែលមានការ ឃុបឃិត បើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ធ្វើឲ្យខាតបង់ចំណូល ថវិកាជាតិរាប់សិបឆ្នាំមកហើយ។
ពាក់ព័ន្ធនិងព័ត៌មានខាងអ្នកសារពត៌មានយើងមិនអាចសុំការ ពន្យល់ពីលោកនុបសំអានប្រធានការិយាលយ័គយកំ ពង់ផែ ទំនប់រលកបាននោះទេ៕

post36

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!