ព័ត៌មានថ្មី
លោក ចាន់ វិចិត្តជា មន្រ្តីរដ្ឋបាលជល ផលអធិការដ្ឋាន ខាងជើងបឹងទន្លេ សាបរងការិះគន់ពី ប្រជានេសាទថាដើរ ប្រមូលលុយដាក់ ហោប៉ៅផ្ទាល់ខ្លួន! @ លោក សុខ គីរីរត្ន័ប្រធាន មន្ទីររ៉ែនិងថាម ពលខេត្តក្រចេះរងការ ចោទប្រកាន់បើកដៃឲ្យ ឈ្មួញជីកយករ៉ែមាស យ៉ាងអានាធិបតេយ្យ! @ ល្បែងសុីសងជល់មាន់ ភ្នាល់តាមទូរទស្សន៍ ត្រូវ​សមត្ថកិច្ច បង្រ្កាបខេត្តកំពង់ស្ពឺ! @ លោក ខៀវ សារឿន ប្រធានការិយា ល័យគយនិង រដ្ឋាករច្រកទ្វារ អន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងការចោទ ប្រកាន់តម្រូវឲ្យ រថយន្តក្រុងនិង រថយន្តកុងតឺន័រ បង់លុយក្នុង១ ខែ$១.៥០០ ទៅ$៣.000! @ ឯកឧត្តមនាយឧត្តម សេនីយ៍សៅសុខា អគ្គមេបញ្ជាការស្ដីទីនៃកង យោធពលខេរះភូមិន្ទបាន ប្រារព្ធពិធីបុណ្យ ទយ្យទៀន ព្រះវស្សា នៅវត្តទេពរង្សីស្រុក ពញាឮខេត្តកណ្ដាល! @ អគ្គិភ័យឆាបឆេះលំនៅ ដ្ឋានប្រជាពលរដ្ឋ កាលពីទៀបភ្លឺថ្ងៃ អង្គារ៍អស់ចំនួន៦៤ ខ្នងខណ្ឌឫស្សីកែវ! @ ល្បែងសុីសង បៀរ អាប៉ោង បើកលេងជាយូឆ្នាំ មកហើយដែលជ្រក ក្រោមស្លាកយីហោ ផ្ទះសំណាក់(ចន្ទរះ)ត្រូវ សមត្ថកិច្ចបង្រ្កាប! @ លោកហ៊ុនម៉ាណែតដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជន កម្ពុជា១៣០០០ នាក់មកពីឃំុ ចំនួន១៤ស្រុកមេ មត់ខេត្តត្បូងឃ្មុំ! @ រថយន្តដឹកឈើឆ្លងដែន តាមច្រកអូយ៉ាដាវ ខេត្តរតនគិរីសមត្ថកិច្ច ក្នុងខេត្តត្រូវថ្នាំ សណ្ដំឈ្មួញអស់ហើយ.! @ ទីស្ដីការក្រសួង ព័ត៌មានបាន បើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីអំ ពីរគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយ តាមគេហទំព័រ!
Comments Off

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី “ធ្លាប់បានព្រមានដល់ឧក្រិដ្ឋជនកាប់បំផ្លាញ ព្រៃឈើ”

 

IMG-20180506-WA0000

ខេត្តពោធិសាត់:បើទោះបីជាប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រ កម្ពុជា ធ្លាប់បានព្រមានដល់ឧក្រិដ្ឋជនបំផ្លាញព្រៃឈើ នៅក្នុង ប្រទេសកម្ពុជា និងរំឭកដល់មន្ត្រីពាក់ព័ន្ធឲ្ យពង្រឹងប្រសិទ្ធ ភាព ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កុំ បណ្តោយ ឲ្យមានការកាប់បំផ្លាញព្រៃឈើទៀត ដោយសម្តេចបញ្ជាក់ថា “អ្នកកាប់ព្រៃឈើ ដូចកាប់ក្បាលខ្ញុំអ៊ីចឹង”។
យើងនៅចាំបានថា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៧កន្លងទៅ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីខ្ពង់ ខ្ពស់នៅ ក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពី “ការការពារ និងអភិរក្សធន ធានធម្មជាតិ”។
កាលនោះ យើងឃើញមានការចូលរួមពីស្ថាប័នជាតិ និងអន្តរ ជាតិ ដែលពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ដើម្បីត្រួតពិនិត្យ វាយ តម្លៃទៅលើលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិ បាល កន្លងមក ក៏ដូចជាការពិនិត្យមើលបញ្ហាប្រឈមនានា ដើម្បីដោះស្រាយ និងកែលម្អឲ្យបានល្អប្រសើរ។
ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិ “ស្តីពីការការពារ និងអភិរក្សធន ធានធម្មជាតិ” នាពេលនោះ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាក់ថា ការបង្ក្រាបឧក្រិដ្ឋជនព្រៃឈើ មិនពិបាក ដូចបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀននោះទេ។ ក្នុងនោះសម្តេចបានបញ្ជាឲ្យស្រង់ឈ្មោះ មន្ត្រីខិលខូច និង ឧកញ៉ាមួយចំនួន ដែលសម្តេចបានលើកឡើងថា ជួយកសាង បន្តិចបន្តួច តែបែរ ជាសម្ងំលាក់ខ្លួនធ្វើជា ឧក្រិដ្ឋជន បំផ្លាញ ព្រៃឈើនៅតាមខេត្តមួយចំនួនទៅវិញ។

IMG-20180504-WA0144

សម្តេចមានប្រសាសន៍ថា សម្តេច ស្អប់ជាទីបំផុត មនុស្សដែល បំផ្លាញព្រៃឈើ ហើយជ្រកក្រោមស្លាក ជួយកសាង តិចតួច នេះ។ ម៉្យាងទៀត មន្ត្រីដែល បណ្តោយឲ្យ មានការកាប់ បំផ្លា ញព្រៃឈើ មិនខុសអីពីកាប់ក្បាលសម្តេចនោះទេ
។ជាទីបំផុត ប្រសាសន៍របស់ សម្តេច ហ៊ុន សែន សាបដូច ទឹកទន្លេ ផ្ទុយទៅវិញ លោក ម៉ៅ ធនិន្ទ នៅតែបន្ត បណ្តែត បណ្តោយ ឲ្យមេឈ្មួញរកស៊ីឈើខុសច្បាប់ឈ្មោះ ​តាំ​ង ​អៀ​ង ​បា​នស​ម្រុ​កកា​ប់​ឈើនិ​ង​ដឹ​កជ​ញ្ជូ​នឈើ​ចេញ​ពី​ស្រុក​វា​លវែ​ង​ ខេ​ត្ត​ពោធិ​សាត់​ ​យ៉ាង​ពេ​ញប​ន្ទុ​ក ​ហើយ​គ្មាន​ម​ន្ត្រីជំ​នា​ញនិ​ងស​ម​ត្ថកិ​ច្ច​ពាក់​ព័ន្ធ​ណា​ហ៊ាន​ប៉ះពា​ល់​មេឈ្មួ​ញ​រូប​នេះឡើ​យ​ នេះ​បើ​តាម​សេ​ច​ក្តីរា​យ​ការ​ណ៏រ​ប​ស់ប្រ​ជាព​ល​រដ្ឋ​រ​ស់​នៅក្នុ​ង​ឃុំអ​ន្ល​ង់រា​ប ​ស្រុ​កវា​លវែ​ង​ ខេ​ត្តពោ​ធិ៍​សាត់​ ។​ ​លោក​ ម៉ៅ​ ​ធនិ​ន្ទ អ​ភិបា​ល​នៃគណ:អភិបាលខេត្ត​ពោធិ៍​សា​ត់​បច្ចុប្បន្ន​ ត្រូ​វ​មជ្ឈ​ដ្ឋា​នមួយ​ចំ​នួន​បានរិះ​គន់​ថា ​មិន​យ​កចិ​ត្ត​ទុ​កដា​ក់ប​ង្ក្រា​បប​ទ​ល្មើស​ព្រៃឈើ​ដែ​លកំ​ពុ​ងកើ​ត​ឡើង​យ៉ាង​ពេញបន្ទុកនោះទេ​ ​ហើ​យ​បណ្ដោ​យ​ឲ្យមេ​ឈ្មួញ​ ​តាំ​ង ​អៀ​ង បង្កើន​ស​ក​ម្មភា​ព​បំផ្លា​ញ​ព្រៃ​ឈើក្នុ​ងស្រុ​ក​វាល​វែ​ង ​និ​ងស្រុ​កភ្នំ​ក្រ​វាញ​ ​យ៉ាង​គឃ្លើ​ន​ទៅវិញ។ បើ​ទោះ​បីមេ​ឈ្មួ​ញ ​តាំ​ង ​អៀ​ង បានប្រើ​អា​ជ្ញាប័​ណ្ណ​ហួស​សុ​ពល​ភា​ពរ​ប​ស់ក្រុ​ម​ហ៊ុន​អឹម​ឌី​អេស​(​MD​S​) ​ដើ​ម្បីដឹ​ក​ជញ្ជូ​ន​ឈើយ៉ា​ងណា​ ក៏​លោ​ក​ ម៉ៅ​ ​ធនិ​ន្ទ ​អ​ភិបា​លនៃគណ: អភិបាលខេ​ត្ត​ពោធិ៍​សា​ត់ ​មិន​ចា​ត់វិ​ធាន​ការ​ប​ង្ក្រាប​ដែ​រ។​ ហេ​តុនេះ​ហើ​យទើ​បប្រ​ជា​ពល​រដ្ឋ​មួ​យចំ​នួន​រិះ​គន់​និងដាក់ការ សង័្សយថា ​អ​ភិបា​លនៃគណ:អភិបាលខេ​ត្ត​ពោធិ៍​សាត់​ ​គឺជា​អ្ន​កឃុ​បឃិ​តឲ្យមា​ន​បទ​ល្មើ​សបំ​ផ្លាញ​ព្រៃ​ឈើ​ដើម្បី​ជា​ថ្នូរ​នឹ​ងផ​ល​ប្រយោ​ជ​ន៍។​
ព្រៃ​ឈើ​នៅក្នុ​ង​តំប​ន់​ដែន​ជ​ម្រក​ស​ត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ ​កំពុ​ង​ប្រឈ​ម​នឹង​ក្ដី​វិនា​ស​យ៉ាង​ធ្ងន់​ធ្ង​រព្រោះ​តែមេឈ្មួ​ញ​ តាំ​ង​ អៀ​ង​ កំ​ពុង​ប​ង្កើន​ស​កម្ម​ភាព​កា​ប់បំផ្លាញព្រៃឈើ​ និ​ង​ដឹ​កជ​ញ្ជូ​នឈើ​ចេ​ញពី​តំប​ន់​នេះយ៉ា​ង​គគ្រឹ​ក​គគ្រេ​ង​។ បើ​ទោះ​បីអា​ជ្ញាប័​ណ្ណ​ក្រុម​ហ៊ុ​នអឹ​ម​ឌី​អេស​ រ​ប​ស់ឧ​ក​ញ៉ា ​ទ្រី​ ភា​ព​ ដែ​ល​អួត​ថា​ឈប់​រ​កស៊ី​ឈើ​ ហួស​សុ​ពល​ភា​ពយូ​រ​ឆ្នាំម​ក​ហើយ​ក៏​ដោយ​ ​ក៏មេ​ឈ្មួ​ញ​ តាំ​ង​ អៀ​ង​ អា​ច​ប្រើប្រា​ស់​អាជ្ញា​ប័​ណ្ណ​នេះដើ​ម្បីប​ន្ត​កាប់​បំ​ផ្លាញ​ព្រៃ​ឈើនិង​ដឹ​កជ​ញ្ជូ​នឈើ​យ៉ា​ងរ​លូ​នដ​ដែ​ល​ នេះ​បើតា​ម​ប្រភ​ព​ព័ត៌​មា​នពី​ប្រ​ជាពល​រដ្ឋ​រ​ស់នៅ​តា​មប​ណ្ដា​ឃុំមួ​យ​ចំនួ​នក្នុ​ង​ស្រុក​ភ្នំ​ក្រវា​ញ​ ខេ​ត្តពោ​ធិ៍​សាត់​ ។

IMG-20180504-WA0137

ចំ​ណែ​ក ​លោ​ក ​ប៉ា​ន់​ ម​រ​កត​ ​ប្រធា​ន​ម​ន្ទីរ​ប​រិស្ថា​នខេ​ត្ត​ពោធិ៍​សាត់​ក៏​ដូ​ចជា​លោ​ក ​ម៉ៅ ​ធ​និន្ទ អ​ភិបា​ល​នៃគណ: អភិបាល ខេត្ត​ពោ​ធិ៍សា​ត់​ និ​ងមេ​រ​ដ្ឋបា​ល​ព្រៃឈើ​ខេត្ត​ពោធិ៍​សា​ត់ ​គឺ ដូច តែគ្នាមិ​ន​ហ៊ានចាត់​វិ​ធាន​កា​រទ​ប់​ស្កាត់​ប​ទល្មើ​សឡើ​យ ហើ​យ​កំពុ​ង​នាំគ្នា​រក្សា​ភា​ពស្ងៀ​ម​ស្ងាត់​ដើ​ម្បីទ​ទួល​ផល​ប្រ​យោជ​ន៍ទៅ​វិ​ញ។​
​ថ្មីៗ​ក​ន្លង​ទៅនេះ​មេឈ្មួ​ញ ​តាំ​ង ​អៀង​ ស​ម្រុ​កដឹ​ក​ឈើប្រ​ភេ​ទធ្ន​ង់និ​ងរា​ជ​កុល​ចេ​ញពី​ស្រុក​ភ្នំ​ក្រវា​ញ​ ​និង​ស្រុក​វា​លវែ​ង​ ចូ​ល​មក​រា​ជធា​នី​ភ្នំពេ​ញ​និង​ចេញ​ទៅ​ស្រុក​យួ​នយ៉ា​ងរ​លូ​ន ​ព្រោះ​ម​ន្ត្រីរ​ដ្ឋបា​ល​ព្រៃឈើ​និ​ងស​មត្ថ​កិ​ច្ចពា​ក់​ព័ន្ធ​ដទៃ​ទៀត​គិ​តតែ​ពី​រឿង​ប្រ​មូល​លុយ​ដា​ក់ហោ​ប៉ៅ​ចែក​គ្នាធ្វើ​មា​នធ្វើ​បា​នប៉ុ​ណ្ណោះ ។ប្រជាពលរដ្ឋសំណូមពរទៅដល់លោក​ ​វេង​ ​សាខុ​ន​ រ​ដ្ឋម​ន្ត្រី​ក្រសួ​ងក​សិ​កម្ម​ ​និង​លោក​ ​សាយ​ ​សំអា​ល់ ​រ​ដ្ឋម​ន្ត្រីក្រ​សួ​ង​បរិ​ស្ថា​នកុំ ​ស​ម្ងំស្ងៀ​មធ្វើ​មិ​ន​ដឹង​មិ​នឮ​អី ពេ​ល​នេះព្រៃ​ឈើក្នុ​ង​ស្រុក​ភ្នំ​ក្រវា​ញ ​និ​ងស្រុ​កវា​ល​វែង​ ខេ​ត្ត​ពោធិ៍​សាត់​ ​កំពុ​ង​រង​ការ​បំ​ផ្លាញ​យ៉ាង​ម​ហន្ត​រាយ​ ហើ​យប្រសិន​បើលោករ​ដ្ឋមន្ត្រី​ទាំង​ពីរ​ក្រ​សួង​ចាត់​កា​រប​ង្រ្កា​បឲ្យធ្ងន់ដៃ ច្បា​​ស់​ជា​មេឈ្មួ​ញ​ តាំ​ង​ អៀ​ង មិ​នហ៊ា​ន​គឃ្លើ​ន​បំផ្លា​ញព្រៃ​ឈើ​ដូច​ពេ​លនេះ​ទេ។ពាក់ព័ន្ធនិងព័ត៌មានខាងលើ អ្នកសារព័ត៌មានយើង មិនអាច សុំការពន្យល់ពីលោក ​តាំងអៀង បាននោះទេ ៕

IMG-20180504-WA0142

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!