ព័ត៌មានថ្មី
មេឈ្មួញល្បីឈ្មោះ២នាក់កំពុងសម្រុកដឹក ជញ្ជូនឈើទៅវៀតណាមយ៉ាងរលូនមិនរំខាន ដល់សមត្ថកិច្ច! @ លោកអភិបាលខេត្តកំពង់ស្ពឺនាំយកអំណោយ កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋដែល រងគ្រោះដោយខ្យល់កន្រ្តាក់! @ បែកធ្លាយរឿងផលប្រយោជន៍ទើបដាក់បារ៉ាស់ ស្រុកកែវសីមា! @ ស្ត្រីម្នាក់អង្គុយលេងលើផ្លូវដែកត្រូវរថភ្លើងបើកកិន ស្លាប់ភ្លាមៗនៅខណ្ឌសែនសុខ/ @ មេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទៅលក់នៅ ប្រទេសវៀតណាមជាមន្រ្តីសមត្ថកិច្ចតាមច្រក ចាន់មូលនិងច្រករបៀងបឹងច្រូងគ្មាន​ នណា ហ៊ានបង្រ្កាប! @ ឧកញ៉ាផ្កាយ៣ ហូ​ ចំរើន​ ត្រូវតុលាកាសម្រេច ចោទពីបទ (គំរាមកំហែងថានឹងសម្លាប់)! @ អំណោយសប្បរស់ធម៌កាកបាទក្រហម កម្ពុជាចែកជូនពលរដ្ឋដែលរងគ្រោះដោយ សារពុលស្រា.ស និងទឹកព្រែទេចំនួន៣៧៦ គ្រួសារក្នុងស្រុកចិត្តបុរីខេត្តក្រចេះ! @ ក្រុមហ៊ុនដេញថ្លៃឈើបាននៅតំបន់អូរ៉ូ ​កំពុងកែនពលរដ្ឋកាប់ឈើថែម​ ក្រោយដេញថ្លៃបានឈើជាង១ពាន់ម៉ែត្រគូប! @ ប្រជាពលរដ្ឋ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សម្ដែងនូវមិនពេញចិត្តទៅលើក្រុមអ្នកធ្វើផ្លូវ ឧត្ដមសេនីយ៍ឯក ឈន សារ៉ាណេ .! @ លោកអូនខនអភិបាល​នៃគណ:អភិបាល ស្រុកកំពង់ត្រាច បញ្ជាឲ្យ​សមត្ថកិច្ចចុះទៅ ហាមឃាត់ពលរដ្ឋ ដែលនាំគ្នាកាប់ទន្ទ្រាន យកដីបឹងឈូកធ្វើជា​សកម្មសិទ្ធិ!
Comments Off

លោក អភិបាលខេត្តបាត់ដំបងដែល ទើបឡើងថ្មី ហ៊ានបង្រ្កាប ល្បែងស៊ីសង បៀ អាប៉ោង ភ្នាល់ទឹកភ្លៀង ដុះស្លែដែរឬអត់?

Screenshot_2018-05-03-21-26-54-768x432ខេត្តបាត់ដំបង៖ បើតាមសេចក្តីរាយការណ៍មកថា ទីតាំងល្បែង ស៊ីសង (បៀរអាប៉ោងភ្នាល់ទឹកភ្លៀង) ដុះស្លែដ៏ធំ របស់លោក តាល់ និងលោក ខន នឹងល្បែងភ្នាល់ទឹកភ្លៀង ដែលស្ថិតនៅ ចំណុចវាលស្រែមួយរយ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តើសមត្ថកិច្ចក្រុងបាត់ដំបង ហ៊ានបង្ក្រាប ឬអត់ រឺមួយដោយសារ តែត្រូវថ្នាំ ពួកអ្នកញៀនល្បែង ទាំងនោះបាន បង់លុយ អោយអស់លោក រួចរាល់ហើយ ដែលជាថ្នូរ មិន បង្ក្រាបនឹងទើបធ្វើមិនដឹងមិនឮ។
បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានអោយដឹងថា៖ ល្បែង ស៊ីសង គ្រប់ប្រភេទនេះ លេង បាន យ៉ាងរលូនដោយគ្មានការបង្ក្រាបនោះទេ ។ នេះមក ពី អំណាច ទឹកប្រាក់ ពីអំណាចទឹកលុយ របស់លោកតាល់ និងលោកខន ចេះរៀបចំសំណែនសែន បានយ៉ាងល្អ ទុកជូនពួកគាត់ រួចជា ស្រេច។ប្រភពដដែលបានបន្តថា៖ ចុះភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃហាក់បីដូចជា ស្ថាប័ន ពាក់ ព័ន្ធ ក្នុងក្រុងបាត់ដំបង មិនយកចិត្តទុកដាក់ ទាល់តែ សោះ។
ល្បែងស៊ីសងទាំងនោះ អាចកើតមាន ចោរ លួច ចោរប្លន់ ព្រម ទាំងអំពើហឹង្សា ក្នុងគ្រួសារផងដែរ ពោលគឺល្បែង គ្រប់ប្រភេទ ទាំងអស់នេះធ្វើអោយសង្គមវឹកវរ។ ចំណែក ឯអ្នកឈ្នះ ចាញ់ រាប់ម៉ឺនដូល្លារ នេះជាហេតុផលដែលធ្វើឲ្យប្រជាពលរដ្ឋ ធ្វើការ មិនពេញចិត្ត នឹងល្បែង ស៊ីសង បៀ អាប៉ោង ដុះស្លែរដ៏ធំ របស់លោកតាល់ នេះតែម្តង។ ប្រភពព័ត៌ មានដដែល  នេះ បាននិយាយថា ក្នុងនាមពួកគាត់ជា ពលរដ្ឋរស់នៅ ក្នុងខេត្ត បាត់ដំបង បានរិះគន់ទៅលើ លោកអភិបាល ខេត្តបាត់ដំបង និងលោកអ៊ុច សុខុន ស្នងការទើបឡើងនៅពេលថ្មីៗ ព្រមទាំង មេប៉េអឹមក៏ថ្មី លោក មាសសុវណ្ណប្រហែលអសមត្ថភាព ក្នុង បង្រ្កាប ល្បែងដុះស្លែរ របស់លោកតាល់និង លោកខន នេះ មែនឬ.? ។តើពេល ណាទើបមាន ចំណាត់ការ ចំពោះល្បែង ស៊ីសង គ្រប់ប្រភេទ ដូចជា បៀ អាប៉ោង ភ្នាលទឹកភ្លៀងរបស់ លោកតាល់ និងលោកខន កុំធ្វើអោយ ភូមិ.ឃុំមានសុវត្ថិភាព ៩ចំណុច បរាជ័យឲ្យសោះដោយសារល្បែងសុីសងនោះ។
បើតាមប្រភពពី អ្នកញៀនល្បែង បានលួចខ្សឹមប្រាប់ថា៖ សព្វថ្ងៃនេះ លោកតាល់ និង ខន បានបង់ រត់ជូនស្ថាប័ន ជំនាញពាក់ព័ន្ធ រួចរាល់អស់ទៅហើយ!!! ដូច្នេះគ្មាន អ្វីត្រូវ ព្រួយទៀតនោះទេ ហើយអ្នកញៀនល្បែង បានបន្តទៀតថា សូម្បីតែ លោក អភិបាលខេត្ត លោក ស្នងការ មេប៉េអឹមខេត្ត ក៏ចាញ់បារមី របស់មេ ល្បែងទាំងពីរដែរ។
សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ តែងតែក្រើនរំលឹក ដល់កងកម្លាំង រឺតាមតំបន់ ដែលគ្រប់គ្រង ដោយសមត្ថកិច្ច ជំនាញក្នុងមូលដ្ឋាន ធ្វើយ៉ាង ណា កុំឲ្យភូមិ ឃុំមានសុវត្តិភាព ទាំង៩ចំនុចអនុវត្តឲ្យបានតែ បែរជាមន្ត្រីថ្នាក់ក្រោម ជាពិសេសក្នុងក្រុង និងខេត្តបាត់ ដំបង នេះតែម្តង។ ពាក់ព័ន្ធនិងព័ត៌មាន ខាងលើអ្នកសារព័ត៌ មាន យើង មិនអាចសុំការពន្យល់ពី សមត្ថកិច្ចជំនាញនិង មន្រ្តីពាក់ ព័ន្ធបានទេ៕

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!