ព័ត៌មានថ្មី
នាយឧត្តមសេនីយ៍គៀត ច័ន្ធ ថារិទ្ធ អគ្គនាយកនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ ពិនិត្យមើលលោកខួងទីន មេប៉ុស្តិ៍ច្រកទ្វារអន្តរ ជាតិអូរស្មាច់និងបក្ខពួក រងការិះគន់ពុករលួយ! @ សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ !
Comments Off

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសំរេចផ្ដន្ទា ទោសលោកឧត្តសេនីយ៍ផ្កាយ៣ ហ៊ុន ជា ជាប់ពន្ធធនាគារ១៨ខែ!

778C966C-1617-408B-89F1-117D2A7F8AA7E70D2C35-113D-41DE-9DCA-B9BB20CCB548ភ្នំពេញ ៖ នៅទីបំផុត ក្រោយពីសាកសួរនៅសាលា ដំបូងរាជ ធានីភ្នំពេញអស់រយះពេលជាង៥ម៉ោងរួចមកនោះ នៅព្រលប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ ចៅក្រមសាលា ដំបូង រាជ ធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក ឧត្តមសេនីយ៍ផ្កាយ មាស៣ ហ៊ុន ជា មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងត្រូវជាក្មួយ បង្កើតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ពន្ធនាគារកំណត់ រយៈ ពេល១៨ខែ ។
ដោយចោទប្រកាន់ពីរបទល្មើសគឺ “ គំរាមកំហែងថានឹងសម្លាប់ “ និង “ ធ្វើឱ្យខូចខាតដោយចេតនា”។
ក្នុងសវនាការ នាពេលនោះមានលោកចៅក្រម រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និង លោក ហ៊ឹង ប៊ុនថន ជាតំណាង អយ្យការផងដែរ។
បើតាមមន្រ្តីតុលាការក្រុងភ្នំពេញ បានឲ្យថា លោកឧត្តម សេនីយ៍ផ្កាយ៣លោក ហ៊ុន ជា ត្រូវបញ្ជូនចេញពី សាលា ដំបូងរាជធានីភ្នំពេញ នៅម៉ោង៥ និង៥៥នាទីល្ងាច ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃ ទី២ ខែឧសភា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យសាលា ដំបូង រាជ ធានីភ្នំពេញ លោក អុី រិន នៅយប់ថ្ងៃពុធនេះ បានប្រាប់ថា លោក ហ៊ុន ជា ត្រូវចៅក្រមស៊ើបសួរ សាលាដំបូងរាជ ធានី ភ្នំពេញ លោក រស់ ពិសិដ្ឋ ដោយបាន សម្រេចឃុំខ្លួនដាក់ ពន្ធនាគារព្រៃសរ១៨ខែ បន្ទាប់ពីព្រះរាជអាជា្ញរង ហុឹង ប៊ុនថន ចោទ២បទល្មើស ទី១ ចោទពីបទ “ គំរាមកំហែង ថានឹង សម្លាប់ “ និងទី២ ចោទពីបទ “ ធ្វើឱ្យខូចខាតដោយចេតនា “ តាមមាត្រា២៣៣និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរហើយ ដែលអ្នក ល្បីឈ្មោះ ក្នុងសង្គមគឺជា ឧកញ៉ាឋានះផ្កាយមាស៣ពីររូប បានបាញ់បោះសេរីជាង១០គ្រាប់បង្កឱ្យមានការភ្ញាក់ផ្អើលនោះ។
គេបានដឹងហើយថា អ្នកដែលតែងតែល្បីខាងបាញ់ បោះសេរី តាំងពីនៅវ័យក្មេងរហូតដល់វ័យជិតពាក់កណ្តាលជីវិត និងបាន ឡើងបុណ្យស័ក្តិ បន្តបន្ទាប់រហូតចុង ក្រោយត្រូវបាន បំពាក់ ផ្កាយ មាស៣ ថ្មីៗនេះដែរគឺលោកឧត្តមសេនីយ៍ ហ៊ុន ជា ដែ គេស្គាល់ច្បាស់ជាក្មួយបង្កើតនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ត្រូវបានខាងក្រសួងមហាផ្ទៃហៅឱ្យចូលខ្លួនបំភ្លី តាមបញ្ជារពី នាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីរលោកផ្កាយ៣ ហ៊ុន ជា បានបំផ្ទុះអាវុធជិត១០គ្រាប់កាលពី យប់មិញ បង្កឱ្យមាន ការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ខណៈពេល បោះឆ្នោត ជិតចូលមកដល់នោះ ។
ករណីផ្ទុះអាវុធខាងលើនេះ ប្រភពបង្ហាញថា ករណីនេះបាន កើតឡើយ ដោយមានដើមចមមកពីមានទំនាស់គ្នាក្នុងគ្រួសារ ធ្វើឱ្យលោកទប់អារម្មណ៍មិនបានក៍ដកផកាំភ្លើងបាញ់ឡើងលើ ដើម្បីរំសាយកំហឹងតែប៉ុណ្ណោះមិនបង្កឱ្យអ្នកណាម្នាក់រងរបួស នោះឡើយ ។ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា លោកផ្កាយ ៣ហ៊ុន ជា អាចនិងបញ្ជូនទៅតុលាការ ក្រោយនាយក រដ្ឋ មន្ត្រីហ៊ុន សែន បញ្ជាឲ្យនាំខ្លួនរឿងបាញ់បោះជាង១០គ្រាប់ នៅកណ្ដាលក្រុង។
សូមបញ្ជាក់ផងដែរថា មានករណីផ្ទុះអាវុធជាច្រើន គ្រាប់ជាប់ៗ គ្នាតែម្ដង ចេញពីផ្ទះលេខ១១ បើកអាជីវកម្មវេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ៥១ ស្ថិត ក្នុងភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីយប់ ថ្ងៃអង្គារ៍ ២រោច ខែ ពិសាខឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០១៨។
សេចក្ដីរាយការណ៍បន្តឲ្យដឹងថា ក្រោយពីឮសំឡេង គ្រាប់កាំ ភ្លើងផ្ទួនៗ គេសង្កេតឃើញវត្តមានអភិបាលខណ្ឌដូនពេញ កង កម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំង នគរបាល ខណ្ឌនិង កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចុះទៅកន្លែង កើតហេតុ ភ្លាមៗដែរ ប៉ុន្តែដូចជាមិនហ៊ានចូលទៅសាកសួរ នៅផ្ទះ កើត ហេតុនោះទេ បានត្រឹមឈរមើលនិងរាយការណ៍ទៅថ្នាក់លើ បន្តព្រោះដឹងថាអ្នកផ្ទុះអាវុធនោះគឺលោកផ្កាយ៣ហ៊ុន ជា ក្មួយ បង្កើតរបស់នាយករដ្ឋមន្ត្រី។
ករណីផ្ទុះអាវុធនេះជាលើកទី២ហើយដោយលោកឧកញ៉ាផ្កាយ មាស៣ ពីររូបដែលមានឥទ្ធិពលខ្លាំងក្លា គឺទី១ឧកញ៉ា ថ្នាក់ ឧត្តមសេនីយ៍ផ្លាយ៣យោធាអង្គរ័ក្ស ហូរ ចំរើនបានបាញ់ ជាង ១០គ្រាប់នៅក្នុងភូមិគ្រឹះរបស់លោកនៅសង្កាត់ដង្កោ បង្កឱ្យ មានការភ្ញាក់ផ្លើល ដោយគ្មានសមត្ថកិច្ចណា ហ៊ានចូល ឃាត់ ខ្លួនឡើង ។ ទី២គឺលោកឧកញ៉ាផ្កាយមាស៣ ហ៊ុន ជា មន្ត្រីន គរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានបាញ់បោះ យប់ថ្ងៃ ទី១នេះ។
មហាជនបាននិយាយថា បើលោកផ្កាយ៣ ហ៊ុន ជា ត្រូវបាន តុលាការឱ្យនាំខ្លួនយកទៅសួរនាំមែននោះ វាពិតជា អយុត្តិធម៌ ណាស់សម្រាប់រូបលោក ខណៈករណីដូចគ្នានេះ លោកឧក ញ៉ាផ្កាយ៣ ហូរ ចំរើន បានរួចខ្លួន ដោយពុំឃើញមាន ចំណាត់ ការអ្វីទាំងអស់ ពោលគឺឧកញ៉ាផ្កាយ៣ ហូរ ចំរើន នៅដេក សោយសុខយ៉ាងរំភើយ រីឯចំណែកឯឧកញ៉ាផ្កាយ៣ ហ៊ុន ជា បែរជាត្រូវជាប់ពន្ធនាគារ១៨ខែទៅវិញ
ដូចជាអយុត្តិមធ៌?៕

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!