ព័ត៌មានថ្មី
ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្ត ក្រចេះបានអញ្ជើញ ចុះសួរសុខទុក្ខប្រ ជាពលរដ្ឋដែលរង គ្រោះដោយសារ ពុល ស្រា ស សម្រាក ព្យាបាលនៅមន្ទីរ ពេទ្យបង្អែកស្រុកស្នួល! @ លោក ចាន់ វិចិត្តជា មន្រ្តីរដ្ឋបាលជល ផលអធិការដ្ឋាន ខាងជើងបឹងទន្លេ សាបរងការិះគន់ពី ប្រជានេសាទថាដើរ ប្រមូលលុយដាក់ ហោប៉ៅផ្ទាល់ខ្លួន! @ លោក សុខ គីរីរត្ន័ប្រធាន មន្ទីររ៉ែនិងថាម ពលខេត្តក្រចេះរងការ ចោទប្រកាន់បើកដៃឲ្យ ឈ្មួញជីកយករ៉ែមាស យ៉ាងអានាធិបតេយ្យ! @ ល្បែងសុីសងជល់មាន់ ភ្នាល់តាមទូរទស្សន៍ ត្រូវ​សមត្ថកិច្ច បង្រ្កាបខេត្តកំពង់ស្ពឺ! @ លោក ខៀវ សារឿន ប្រធានការិយា ល័យគយនិង រដ្ឋាករច្រកទ្វារ អន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងការចោទ ប្រកាន់តម្រូវឲ្យ រថយន្តក្រុងនិង រថយន្តកុងតឺន័រ បង់លុយក្នុង១ ខែ$១.៥០០ ទៅ$៣.000! @ ឯកឧត្តមនាយឧត្តម សេនីយ៍សៅសុខា អគ្គមេបញ្ជាការស្ដីទីនៃកង យោធពលខេរះភូមិន្ទបាន ប្រារព្ធពិធីបុណ្យ ទយ្យទៀន ព្រះវស្សា នៅវត្តទេពរង្សីស្រុក ពញាឮខេត្តកណ្ដាល! @ អគ្គិភ័យឆាបឆេះលំនៅ ដ្ឋានប្រជាពលរដ្ឋ កាលពីទៀបភ្លឺថ្ងៃ អង្គារ៍អស់ចំនួន៦៤ ខ្នងខណ្ឌឫស្សីកែវ! @ ល្បែងសុីសង បៀរ អាប៉ោង បើកលេងជាយូឆ្នាំ មកហើយដែលជ្រក ក្រោមស្លាកយីហោ ផ្ទះសំណាក់(ចន្ទរះ)ត្រូវ សមត្ថកិច្ចបង្រ្កាប! @ លោកហ៊ុនម៉ាណែតដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជន កម្ពុជា១៣០០០ នាក់មកពីឃំុ ចំនួន១៤ស្រុកមេ មត់ខេត្តត្បូងឃ្មុំ! @ រថយន្តដឹកឈើឆ្លងដែន តាមច្រកអូយ៉ាដាវ ខេត្តរតនគិរីសមត្ថកិច្ច ក្នុងខេត្តត្រូវថ្នាំ សណ្ដំឈ្មួញអស់ហើយ.!
Comments Off

អភិបាលខេត្តនិងអភិបាលក្រុង- អាជ្ញាធរមូលដ្ឋានអញ្ជើញចុះពិនិត្យផ្ទះ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ!

750A8D7A-A07A-44D4-8BDB-3B5A7A042C20បាត់ដំបង ៖កាលព្រឹកថ្ងៃច័ន្ទថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណ: អភិបាលខេត្តបាត់ ដំ បងនិងអភិបាលក្រុង-អាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះពិនិត្ យមើលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យបានឆាបឆេះ អស់ផ្ទះចំនួន៦ខ្នងផ្ទះ
កាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ខែ មេសាឆ្នាំ ២០១៨ នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង បាត់​ដំបង។
ក្នុងហេតុការណ៍នេះ អគ្គីភ័យបានបំផ្លាញ ផ្ទះប្រជាពលរដ្ឋ អស់៦ខ្នង ( ក្នុងនោះ៥ខ្នងផ្ទះត្រូវខូចខាតទាំងស្រុង និង១ខ្នង ខូចខាតអស់ជញ្ជាំងមួយចំហៀង )និងបានស្លាប់មនុស្ស១នាក់ ភេទស្រី អាយុ ៦៥ឆ្នាំ ដោយសារតែ នៅផ្ទះម្នាក់ឯង ហើយផ្ទះ ចាក់សោរទ្វារ និងរបង៣ជាន់ទើបជួយសង្រ្គោះមិនបាន ។ ករណីនេះបង្កឡើងដោយឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះ១ខ្នង និងបន្តឆាបឆេះផ្ទះនៅជាប់គ្នាតទៅផ្ទះផ្សេងទៀត ។ ក្រោយមកដោយបានការអន្តរាគមន៍ពីកម្លាំងពន្លត់អគ្គិភ័យនៃ ស្នងការដ្ឋាននគរបាលខេត្ត បានបាញ់ទឹកទប់ស្កាត់ ដើម្បីកុំ ឲ្យ រាលដាលបន្តទៀត ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវ អគ្គីភ័យឆាបឆេះនិងលេបត្របាក់នោះមាន៖ ទី១ ផ្ទះលេខ ៤៧៣របស់ឈ្មោះ ស៊ុនសុភាព ប្រពន្ធឈ្មោះ ឈិត លំអង ទី២ផ្ទះលេខ៤៧៤របស់ឈ្មោះ ឆាង សារឿន ប្រពន្ធឈ្មោះ គុយ ហួង ទី៣ផ្ទះលេខ៤៧៥ របស់ឈ្មោះ លី សុផល ប្រពន្ធឈ្មោះ អ៊ា ស៊ីវហុង ទី៤ ផ្ទះលេខ៤៧៦របស់ឈ្មោះ ម៉ាក់ ហ៊ាង និងអ្នកស្រី គឹម សៀន (នៅម្នាក់ឯងជាប់សោរ ជួយមិនបានត្រូវស្លាប់ក្នុងផ្ទះ) ទី៥ ផ្ទះលេខ៤៧៧របស់ឈ្មោះ ថា ផល្លី ប្រពន្ធឈ្មោះ លី សុខខេង (ឆេះអស់មួយជំហៀង) ទី៦ផ្ទះលេខ៤៧៨ របស់ឈ្មោះ ហ៊ ចេវ ប្រពន្ធឈ្មោះ កាំ ឡាយ។56FA97DB-4FFB-464D-B0D1-20719D324D59
ដើម្បីឆ្លើយតបនិងសង្រ្គោះជាបន្ទាន់នោះ ពេលនេះ លោក បណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណ:កម្មាធិការ សាខា កាក បាទក្រហមខេត្តបាត់ដំបង ចាត់ឲ្យមន្រ្តីសាខា ចុះស្រង់ឈ្មោះ និងកំពុងរៀបចំចុះសួរសុខទុក្ខនិងចែកអំណោយសង្រ្គោះបន្ទាន់ ដល់ផ្ទះរងគ្រោះទាំងអស់ដោយសារអគ្គីភ័យបានឆាបឆេះ ផ្ទះអស់នាព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨នេះផងដែរ៕

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!