ព័ត៌មានថ្មី
មេឈ្មួញល្បីឈ្មោះ២នាក់កំពុងសម្រុកដឹក ជញ្ជូនឈើទៅវៀតណាមយ៉ាងរលូនមិនរំខាន ដល់សមត្ថកិច្ច! @ លោកអភិបាលខេត្តកំពង់ស្ពឺនាំយកអំណោយ កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋដែល រងគ្រោះដោយខ្យល់កន្រ្តាក់! @ បែកធ្លាយរឿងផលប្រយោជន៍ទើបដាក់បារ៉ាស់ ស្រុកកែវសីមា! @ ស្ត្រីម្នាក់អង្គុយលេងលើផ្លូវដែកត្រូវរថភ្លើងបើកកិន ស្លាប់ភ្លាមៗនៅខណ្ឌសែនសុខ/ @ មេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទៅលក់នៅ ប្រទេសវៀតណាមជាមន្រ្តីសមត្ថកិច្ចតាមច្រក ចាន់មូលនិងច្រករបៀងបឹងច្រូងគ្មាន​ នណា ហ៊ានបង្រ្កាប! @ ឧកញ៉ាផ្កាយ៣ ហូ​ ចំរើន​ ត្រូវតុលាកាសម្រេច ចោទពីបទ (គំរាមកំហែងថានឹងសម្លាប់)! @ អំណោយសប្បរស់ធម៌កាកបាទក្រហម កម្ពុជាចែកជូនពលរដ្ឋដែលរងគ្រោះដោយ សារពុលស្រា.ស និងទឹកព្រែទេចំនួន៣៧៦ គ្រួសារក្នុងស្រុកចិត្តបុរីខេត្តក្រចេះ! @ ក្រុមហ៊ុនដេញថ្លៃឈើបាននៅតំបន់អូរ៉ូ ​កំពុងកែនពលរដ្ឋកាប់ឈើថែម​ ក្រោយដេញថ្លៃបានឈើជាង១ពាន់ម៉ែត្រគូប! @ ប្រជាពលរដ្ឋ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សម្ដែងនូវមិនពេញចិត្តទៅលើក្រុមអ្នកធ្វើផ្លូវ ឧត្ដមសេនីយ៍ឯក ឈន សារ៉ាណេ .! @ លោកអូនខនអភិបាល​នៃគណ:អភិបាល ស្រុកកំពង់ត្រាច បញ្ជាឲ្យ​សមត្ថកិច្ចចុះទៅ ហាមឃាត់ពលរដ្ឋ ដែលនាំគ្នាកាប់ទន្ទ្រាន យកដីបឹងឈូកធ្វើជា​សកម្មសិទ្ធិ!
Comments Off

ក្មេងប្រុស៣នាក់ដែលដែលវង្វេងបាត់ បង់ស្មារតីឥឡូវសមត្ថកិច្ចរកឃើញមូល ហេតុហើយ!

p155p157ករណីក្មេងប្រុស៣នាក់ដោយគេសង្ស័យថាពុលមកភេសជ្ជៈ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នោះ ឥលូវនេះសមត្ថកិច្ច បានរកឃើញ មូលហេតុមួយចំនួន និងឈានដល់ការចុះឆែកឆេរក្លឹបបុរស ក្រោយពីឃាត់ខ្លួន និង សួរនាំបុគ្គលិកម្នាក់ដែលធ្វើការក្នុងក្លឹបនេះ។
ប្រភពពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីមានការសម្របសម្រួល ពីព្រះរាជអាជ្ញា អម សា លា ដំបូងខេត្តព្រះសីហនុ នៅម៉ោង១១យប់ថ្ងៃទី២៨ ខែមេសា កម្លាំងនគរបាល បានធ្វើប្រតិបត្តិការឆ្មក់ចូលក្លឹប Men ក្នុង និង​បានធ្វើតេស្តទឹកនោមបុគ្គលិកទាំងអស់ ប៉ុន្តែពួក គេមិន មានជាប់ពាក់ព័ន្ធ សារធាតុញៀននោះទេ។ ដោយឡែក ចំពោះ​យុវជនដែលយកថ្នាំលាយឲ្យក្មេងផឹក និងក្មេង៣នាក់ ដែល បានផឹកទឹកថ្នាំនោះ គឺរកឃើញថា ពួកគេបាន ផឹកទឹកមាន លាយសារធាតុ «BAMA» ដែលជាប្រភេទថ្នាំសប្បាយ។​
សមត្ថកិច្ចបានបន្តថា ករណីក្មេងប្រុសចំនួន៣នាក់ បានស្រែក ឡូឡារង្វេងស្មារតី បន្ទាប់ពី​ត្រូវបានបុរសម្នាក់ឲ្យទឹកក្រូចផឹក ។
បច្ចុប្បន្នកំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកជន សង្ស័យឈ្មោះ វ៉ាន់ វុត្ថា ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​​ មុខរបរធ្វើការនៅក្លឹប​មួយ​ ក្នុងក្រុង-ខេត្តព្រះសីហនុ បានសារភាពថា នៅយប់ថ្ងៃទី២៦​ ឈាងចូលថ្ងៃទី២៧ ខែមេសា វេលាម៉ោងប្រហែល ជា១២ជាង រំលងអាធ្រាត្រ រូបគេបានយកសំរាមទៅបោះចោលនៅក្រៅក្លឹប នៅពេលគេត្រឡប់មកពីបោះសំរាមចោល ក៏ប្រទះឃើញ ដប ពណ៌មាសមួយដប ដំបូងគេស្មានតែគ្រាប់កាំភ្លើង ពេលនោះ រូបគេក៏បានរើសយកមកទើបដឹងថា មិនមែនជាគ្រាប់កាំភ្លើងទេ រូបគេក៏បានក្រឡុកមើល និងចាក់មើលឃើញ មានទឹកពណ៌ ស្វាយ ហើយដបវាពណ៌មាស ហើយរូបគេក៏មាន ការសង្ស័យ ថា ជាថ្នាំគ្រវី ភ្លាមនោះក៏ចាក់ចូលក្នុងដបទឹកសុទ្ធ សំរាប់ ទុក សាកខ្លួនឯង លុះដល់ម៉ោង០៥៖០០នាទីទៀបភ្លឺ រូបគេក៏ ជិះ ម៉ូតូមកផ្ទះ និងយកដបទឹកនោះមកជាមួយ ពេលមក ដល់ផ្ទះ រូបគេដេកបានប្រហែលជា៤ម៉ោងក៏ក្រោកឡើងទៅរកអីញាំ ទិញបារីជក់ និងទិញទឹកភេសជ្ជៈម៉ាកមួយកំប៉ុង ពេលនោះ រូប គេក៏លាយទឹក ពណ៌ស្វាយ ដែលគេរើសបាន នោះចូល ទៅ  ក្នុងទឹកភេសជ្ជៈរួចផឹកបានបន្តិច ក៏មានក្មេងៗ ប្រហែល ជា៣ នាក់ ដើរ​មកជិតរូបគេ នឹងបានសុំទឹក ក្រូចនោះ ផឹក ហើយរូប គេក៏បានឲ្យពួកក្មេងៗនោះផឹក។
រហូតមកដល់ពេលនេះ ក្មេងប្រុសរងគ្រោះទាំង៣នាក់ បានធូរ ស្បើយវិញហើយ ត្រូវបានឪពុកម្តាយ យកទៅលំនៅ ដាន រៀងៗខ្លួនវិញអស់ហើយដែរ៕

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!