ព័ត៌មានថ្មី
សហរដ្ឋអាមេរិកបានបញ្ជូនមីសុីល បំពាក់កាំរស្មីឡាស៊ែដែលមានតម្លៃ ជាង ១៦ លានដុល្លារអាមេរិកឲ្យទៅ កងទ័ពលីបង់.! @ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៨ និង លើកទិ សដៅ២០១៩របស់ក្រសួងមហាផ្ទៃ.! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងស្នងការថ្មី នៃស្នងការ ដ្ឋាននគរបាលខេត្តរតនគិរីក្រោម អធិបតីភាពឧត្តមសេនីយ៍ខេងសុម៉េត.! @ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.! @ លោក ហេង សម្បតិ្ត ហៅក័ងបើក ល្បែងឆ្នោតយួនយីហោK38មាន អំណាយខ្លាំងជាងសមត្ថកិច្ចដោយ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ?ខ្លាច.! @ លោក ជា ពិសីចៅហ្វាយខណ្ឌ ឫស្សីកែវនិងលោក គល់ យី អធិការ ខណ្ឌឫស្សីកែវមិនខ្វល់និងល្បែង ឆ្នោតយួនភ្នាល់បាល់ដែលកើតមាន ក្នុងទឹកដីខ្លួននោះទេ.! @ ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញព្រៃ ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុក កោះ​ញែកទៅប្រទេសយួនគេសង្ស័យ មានការឃុបឃិតគ្នាជាប្រពន្ធ័អាជ្ញាធរ សមត្ថកិច្ចនិងជំនាញព្រៃឈើ.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និង ទេសចរណ៍ចិន.! @ ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រោម អធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទ.! @ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!
Comments Off

ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន!

IMG-20180426-WA0001IMG-20180424-WA0060កណ្តាល ៖ បន្ទាប់ពីស្ងប់ស្ងាត់ មួយរយៈនៃសកម្មភាព ឈូស ឆាយដីព្រៃលិចទឹក ក្នុងដែនឡូនេសាទ លេខ៣ ដែលគេ ហៅ ថាអាងយុវជននោះ ស្រាប់តែប្រមាណ ១ខែមកនេះ ស្រាប ឃើញគ្រឿងចក្រជាច្រើនរបស់ក្រុមឧកញ៉ា ឈាងប៉ាក់សួរ បានកក្រើកឡើងវិញ ដែលនាំភាពភ័យខ្លាចដល់ប្រជាជន ដែលបានអាស្រ័យផលពីដីរបស់រដ្ឋនោះ ។
គួរម្លឹកផងដែរថាអស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រជាពល រដ្្ឋរស់នៅក្នុងឃុំស្វាយប្រទាល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មានបញ្ហាក្តៅក្រហាយនឹងក្រុមលោកឧកញ៉ា ឈាង ប៉ាក់សួរ ប្រើល្បិចឃុបឃិតជាមួយអតីតមន្ត្រីជលផល
ម្នាក់ដែលគេស្គាល់ឈ្មោះសេងធីមធ្វើជាដើរតួរចំរៀបដីអោយ ក្រុមឧកញ៉ាខាងលើ។ ការរៀបដីក្នុងលេសធ្វើការអភិវឌ្ឍន៍ ដូចជាការចិញ្ចឹមគោ តែតាមធាតុពិត គឺគេរៀប ចំគំរោង ទិញដី ថោកៗ ពីរដ្ឋអំណាចមួយចំនួនធំ និងពីប្រជាជន ខ្លះមកទុក លក់បន្តអោយក្រុមផ្សេងៗក្នុងការទុកលក់បន្តទៀត។
ប្រជាជនបានបន្តថាសកម្មភាពបែបនេះគឺទុកដីចោលហើយគេ មិនបានឃើញធ្វើ
អ្វីដែលហៅថា អភិវឌ្ឍន៍នោះទេ និងការផ្តល់ការងារ អោយ ប្រជាជនធ្វើនោះក៍គ្មានដែរ គឺគេមានតែបង្កភាព ក្តៅក្រ ហាយ ដល់ប្រជាជនដូចជា លើកទំនប់ហំព័ទ្ធយកដីប្រជាជនធ្វើផ្លូវ ពុះចំកណ្តាលដីប្រជាជនជាដើម។
ប្រភពជនរងគ្រោះបាននិយាយថា ក្រុមលោកឧកញ៉ា ឈាង ប៉ាក់សួរ នេះកាលពីឆ្នាំ
មុនបានធ្វើផ្លូវចូលលើ ដីរបស់ឧកញ៉ា តែមកហែក ចំពាក់ កណ្តាលដីរបស់គាត់ទៅវិញ។ ក្រោយពីមានបាតុភាពនេះ លោកក៏បានដាក់ពាក្យបណ្តឹងទៅសាលាឃុំស្វាយប្រទាល និងសាលាស្រុកស្អាង ដើម្បីអោយជួយ រកយុត្តិធម៌ ឲ្យគាត់ ផងដែរ។
ប្រពតភបន្តថា ប្រជាពលរដ្ឋដែលមានដីនៅដំបន់នោះដូចជា លោកលិនលោក ទៀង គិមសែរ ដែលមានដីប្រមាណ10ហិក តានោះ ក៏បានរងផលប៉ះពាល់ជាមួយនឹងក្រុមលោកឧកញ៉ា ឈាង ប៉ាក់សួរ មកលើកទំនប់ ក្រវ៉ាតហំពទ្ធ័ឈូស ឆាយចូល ដីនេះដែរ។ ចំណែកលោក ទៀង គីមស៊ែ នឹងលោក លិន អ្នកទាំងពីក៍បាននិយាយថា ខាងតំណាងលោកឧកញ៉ា ឈាង ប៉ាក់សួរ បានប្រាប់ថាដីទាំងនោះ គឺជាដីរបស់ លោក ឧក ញ៉ា នឹងដែរ។ លោកថា រឿងនេះលោកមិនយល់នោះទេ សុំអោយ ខាងអាជ្ញាធរជួយសិក្សាស្វែងយល់ និងជួយដល់ពួកគាត់ផង បើមិនចឹងលោកឈាងប៉ាក់សួរអាចធ្វើអ្វី តាមអំពើចិត្តតាមខ្សែញាក់របស់អតីតមន្រ្តីជលផលម្នាក់នេះ ដែលជាអ្នកកាងដើរវាទយកដីគេឯងអស់ហើយ។
សូមបញ្ជាក់ថាដីជាង១ពាន់ហិកតា របស់លោកឧកញ៉ា ឈាង ប៉ាក់សួរ គឺស្ថិតនៅចំណុចអាង យុវជនក្នុងដែនឡូ នេសាទ លេខ៣ដែលពួកគេ (មានលោកឧកញ៉ា ឈាង ប៉ាក់ សួរ -មន្រ្តីសាលាឃុំ-មន្រ្តីជលផលមន្រ្តីសាលាស្រុកស្អាង និងមន្រ្តី សាលាខេត្តកណ្តាល) បានរៀបចំផែនការតាមរយៈមេខ្យល់ មន្រ្តីជលផលម្នាក់ក្នុងការលេបត្របាក់ ដែលឡូ នេសាទ លេខ៣នេះ តាមរូបភាពទិញពីប្រជាជនខ្លះនិងស៊ីដាច់ខ្លះ។ ប្រជាពលរដ្ឋដែលមិនបានផ្តិតមេដៃរួមគ្នា លក់ដែន ឡូនេសាទ លេខ៣នេះ បាននិយាយថាពួកគាត់មិនដឹងចិញ្ចឹមជីវិត ដូចម្តេចនោះទេ ខណៈដែលការនសាទពេលទឹកតំឡើង ត្រូវបានគេហ៊ុមព័ទ្ធនោះ។ ពាក់ព័ន្ធនឹងមន្រ្តីជលផលមួយរូបមិនគិតខំធ្វើការបំរើរដ្ឋនោះទេ តែបែរជាល្បីពីការដើកគួកជេរ និងរៀបចំដីមានដែនឡូនេសាទ និងដីរបស់រដ្ឋយកទៅលក់អោយឈ្មួញតាមរូបភាពផ្សេងៗទៀត៕

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!