ព័ត៌មានថ្មី
បែកធ្លាយរឿងអនុ ប្រធានការិយាល័យគយ និងរដ្ឋាករគយច្រក ទ្វារអន្តរជាតិប៉ោយ ប៉ែតខេត្តបន្ទាយ មានជ័យកំពុងតែរត់ ការទិញថ្នាំOKលេប! @ ផ្ទះធំដ៍ស្កឹមស្កៃមួយកន្លែង ក្លាយជាចំណីអគ្គីភ័យ! @ មេ​ឈ្មួញ​ឈើប្រណិត ​ដុះ​ស្លែ​ប្រចាំស្រុក​ស្នួល ខេត្ត​ក្រចេះ​លោក​ឧកញ៉ា​ គង់​ក្រឹង​ដឹកជញ្ជូន​ទៅ​លក់ ​ស្រុក​យួន​យ៉ាង​គគ្រឹក គគ្រេងប្រឆាំង​បទបញ្ជា​ សម្ដេច​តេជោ ហ៊ុន សែន​! @ កម្មករកម្មការនី រោងចក្រកាត់ដេរ យីហោ(JU LI) ផ្ទុះការតវ៉ាបិទផ្លូវ! @ លោកស៊ុនចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការនិង ដឹកជញ្ជូនបន្តការងារ ដោយចុះមើលការដ្ឋាន ជួសជុលកំណាត់ផ្លូវ ជាតិលេខ៤១លេខ ៣និងលេខ៣៣! @ លោកឧកញ៉ា​ទៀ​វិចិត្រ​ ឈ្មួញ​នាំ​ប្រេង​គេចពន្ធ​ ទទួល​បាន​លិខិតស​រ សើរ​ពីលោកអេងជា សាន្តប្រធានរដ្ឋបាល ជលផល​រាជធានី! @ លោកហាក់សារិនប្រធាន សាខាកាំកុងត្រូល ខេត្តបាត់បង់រងការ ចោទប្រកាន់ប្រព្រឹត្ត​ អំពើពុករលួយ​ជំរឹត​ ទារ​លុយ​ប្រជាពល រដ្ឋ​តាមតែ​ទំនើងចិត្ត ! @ លោកមេសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ រងការចោទប្រកាន់បើក ភ្លើងខៀវឲ្យក្រុមឈ្មួញ នាំទំនិញគេចពន្ធនិង បង់ពន្ធមិនគ្រប់ពីវៀត ណាមចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រេង! @ ដើម្បីបានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យ មានការរីកចម្រើន អ្នករស់នៅក្នុង ភូមិអន្លង់គងជាង ៣០០នាក់ផ្តាច់ជ្ញាទៅ បោះឆ្នោតថ្ងៃ២៩កក្កដា! @ អធិការដ្ឋាននគរ បាលស្រុក. ក្រុង.ទាំង៦ត្រូវ ទទួលបានរថយន្ត សុីរ៉ែន៦គ្រឿង ពីស្នងការខេត្ត!
Comments Off

អភិបាល​ខេត្តបន្ទាយ​មាន​ជ័យ លោក ទ្រី ណារិន ជួប​គ្រោះ​ថ្នាក់ចរាចរណ៍​​ស្លាប់​បាត់​បង់​ជីវិត​ក្នុងខេត្ត​បាត់ដំបង

Pheak-0689ខេត្តបាត់ដំបង ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង ជិត៥ទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ស្ថិតនៅតាម ផ្លូវជាតិលេខ៥ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ខណៈលោក និងអ្នកបើករថយន្តកំពុងធ្វើ ដំណើរមករាជធានីភ្នំពេញ ដើម្បីបំពេញការងារ ។

នៅក្នុងរថយន្ត មានអ្នកជិះតែពីរនាក់ទេ គឺលោកទ្រី ណារិន និងអ្នកបើកបរម្នាក់។អ្នកបើកបររងរបួសស្រាល ដោយសារតែ ក្នុង គ្រោះថ្នាក់គឺបុកខ្លាំងនៅផ្នែកខាងស្តាំដែលលោក អភិបាលខេត្តជិះ។លោកជិះនៅខាងមុខទន្ទឹមនឹងអ្នកបើកបរ ។  លោក ទ្រី ណារិន ជួបគ្រោះថ្នាក់នេះ ពេលលោកធ្វើដំណើរពីបន្ទាយមានជ័យឆ្ពោះមកភ្នំពេញ។ពេលរងគ្រោះភ្លាម លោកត្រូវបានគេយក ទៅ កាន់មន្ទីរពេទ្យខេត្តបាត់ដំបង។ ខណៈនេះសពលោកអភិបាលខេត្តត្រូវបានបញ្ជូនទៅតំកល់នៅខេត្តបន្ទាយមានជ័យ ។

មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ បានប្រាប់ឲ្យថា នៅវេលាម៉ោងកើតហេតុ ខាងលើនេះ លោក ទ្រី ណារិន រួមជាមួយអ្នកបើក រថយន្តរបស់លោក បានធ្វើដំណើរចេញពី ខេត្តបន្ទាយមានជ័យ ទៅរាជធានីភ្នំពេញ ដើម្បីបំពេញការងារ លុះធ្វើដំណើរដល់ ស្រុកមោងឫស្សី ក្នុងភូមិមោងឫស្សី ស្រាប់តែជួប គ្រោះថ្នាក់ចរាចរណ៍ បុករថយន្តធំពី ក្រោយ។

បើតាមលោក ប៉ោ វណ្ណៈ មុនពេលកើតហេតុ អ្នកបើកបរ បានប្រជែងរថយន្តធំ មួយគ្រឿង ដែលមិនស្គាល់ម៉ាកច្បាស់តែប្រជែង មិនផុត ដោយចាំងភ្លើង មកពីខាងមុខ រួចហើយបានកាច់ចង្កូត ចូលមកវិញ បណ្តាលឲ្យបុក រថយន្តធំពីក្រោយ ធ្វើឲ្យលោក ទ្រី ណារិន ស្លាប់ភ្លាមៗ តែម្តង ខណៈអ្នកបើករថយន្ត របស់លោក បានរួចផុតពីគ្រោះថ្នាក់ ចរាចរណ៍នេះ។ ក្រោយកើតហេតុ រថយន្តធំ បានបើកទៅបាត់ ខណៈរថយន្តរបស់លោកអភិបាលខេត្ត ទ្រី ណារិន រងនូវការខូតខាតស្ទើតែ ទាំងស្រុង។  បច្ចុប្បន្ន សពលោក ទ្រី ណារិន ត្រូវបានសមត្ថកិច្ចរៀបចំចាត់ចែងប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។

នេះជាអភិបាល ខេត្តទីពីរ ហើយ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរ។ អភិបាល​ខេត្តទីមួយ​គឺលោក ខាំ ភឿន នៃខេត្តក្រចេះ ដែលបាន​ស្លាប់កាល​ពី ឆ្នាំមុន ៕

Filed in: ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!