ព័ត៌មានថ្មី
លោក ចាន់ វិចិត្តជា មន្រ្តីរដ្ឋបាលជល ផលអធិការដ្ឋាន ខាងជើងបឹងទន្លេ សាបរងការិះគន់ពី ប្រជានេសាទថាដើរ ប្រមូលលុយដាក់ ហោប៉ៅផ្ទាល់ខ្លួន! @ លោក សុខ គីរីរត្ន័ប្រធាន មន្ទីររ៉ែនិងថាម ពលខេត្តក្រចេះរងការ ចោទប្រកាន់បើកដៃឲ្យ ឈ្មួញជីកយករ៉ែមាស យ៉ាងអានាធិបតេយ្យ! @ ល្បែងសុីសងជល់មាន់ ភ្នាល់តាមទូរទស្សន៍ ត្រូវ​សមត្ថកិច្ច បង្រ្កាបខេត្តកំពង់ស្ពឺ! @ លោក ខៀវ សារឿន ប្រធានការិយា ល័យគយនិង រដ្ឋាករច្រកទ្វារ អន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងការចោទ ប្រកាន់តម្រូវឲ្យ រថយន្តក្រុងនិង រថយន្តកុងតឺន័រ បង់លុយក្នុង១ ខែ$១.៥០០ ទៅ$៣.000! @ ឯកឧត្តមនាយឧត្តម សេនីយ៍សៅសុខា អគ្គមេបញ្ជាការស្ដីទីនៃកង យោធពលខេរះភូមិន្ទបាន ប្រារព្ធពិធីបុណ្យ ទយ្យទៀន ព្រះវស្សា នៅវត្តទេពរង្សីស្រុក ពញាឮខេត្តកណ្ដាល! @ អគ្គិភ័យឆាបឆេះលំនៅ ដ្ឋានប្រជាពលរដ្ឋ កាលពីទៀបភ្លឺថ្ងៃ អង្គារ៍អស់ចំនួន៦៤ ខ្នងខណ្ឌឫស្សីកែវ! @ ល្បែងសុីសង បៀរ អាប៉ោង បើកលេងជាយូឆ្នាំ មកហើយដែលជ្រក ក្រោមស្លាកយីហោ ផ្ទះសំណាក់(ចន្ទរះ)ត្រូវ សមត្ថកិច្ចបង្រ្កាប! @ លោកហ៊ុនម៉ាណែតដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជន កម្ពុជា១៣០០០ នាក់មកពីឃំុ ចំនួន១៤ស្រុកមេ មត់ខេត្តត្បូងឃ្មុំ! @ រថយន្តដឹកឈើឆ្លងដែន តាមច្រកអូយ៉ាដាវ ខេត្តរតនគិរីសមត្ថកិច្ច ក្នុងខេត្តត្រូវថ្នាំ សណ្ដំឈ្មួញអស់ហើយ.! @ ទីស្ដីការក្រសួង ព័ត៌មានបាន បើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីអំ ពីរគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយ តាមគេហទំព័រ!
Comments Off

មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.!

30714535_235840520462781_2769802062475558912_n(5)ខេត្តស្ទឹងត្រែង ៖ មានប្រភពបានរាយការណ៍ពី ឃុំសេកុង ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងថាបច្ចុប្បន្នបទល្មើសឈើ ប្រណិតប្រភេទដូចជា បេង និងធ្នង់ នៅតែបន្តកើត មាន ឡើង ឥតឈប់ឈរដោយក្រុមថៅកែ ឈើដាក់ទុនជាមួយ ពលរដ្ឋ និងធ្វើការប្រមូលទិញជាចំហរយ៉ាងអនាធិបតេយ្យ និងបាន យកឈ្មោះ ថ្នាក់ដឹកនាំក្នុងស្រុកមកប្រើ ជាពិសេស លោក ផាន់ យុត្ត អភិបាលស្រុកសៀមប៉ាង ទើបឡើងកាន់តំ ណែង ថ្មីៗដើម្បីមកគំរាមសមត្ថកិច្ចនៅតាមដងផ្លូវដោយសារ តែខ្លាច អំណាចលោកចៅហ្វាយស្រុកទើបស្ថាបនពាក់ពន្ធក៏ដូច ជា មន្ត្រីរដ្ឋបាលព្រៃឈើណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបនោះ ឡើយ ដោយបណ្តោយអោយ ក្រុម មេឈ្មួញធ្វើការ ប្រមូល ទិញឈើប្រណិតនិងដឹកជញ្ជូនទាំងថ្ងៃ -យប់ដោយ សេរី ចេញពីភូមិចន្ទុក្រៅ និង ភូមិ សាម៉ក្រៅ ឃុំសេកុង ស្រុក សៀមប៉ាង ឆ្លងកាត់ច្រកអូរវែងចូល ស្រុកវ៉ើសៃ ខេត្តរតនៈគីរី និងបន្តចូលទៅ ប្រទេស វៀតណាម។
ថៅកែឈើដែលធ្វើសកម្មភាព ខាងលើពីរនាក់ ប្តីប្រពន្ធត្រូវ បានគេស្គាល់ឈ្មោះ ណយ( ដូចគ្នា) រស់នៅភូមិចន្ទុក្រៅ ឃុំ សេកុងស្រុកសៀមប៉ាង ជាថៅកែវ័យក្មេង និងជាអ្នករកស៊ី ឈើប្រណិត រាប់ឆ្នាំផងដែរ។
បើតាមសម្តីពីក្រុមមេឈ្មួញរកសុីឈើប្រណិតខាងលើនេះបាន អោយដឹងថា ថ្នាក់ដឹកនាំក្នុងស្រុក បានផ្តាំប្រាប់ពួកគាត់ថា ក្នុង ជំនួញឈើប្រណិតខាងលើប្រសិនបើមានសមត្ថកិច្ចស្ថាប័ន រឺអ្នកសារព័ត៌មានណាមួយមកសួរនាំបញ្ហា កាប់ដឹក ជញ្ជូន ឈើទាំងអស់ឬថតផ្តិតយករូបភាពនិង សកម្មភាព មន្ត្រីទាំង  នោះអោយច្បាស់ដើម្បីរាយការណ៍ជូនលោកចៅហ្វាយស្រុក ចាត់ការ។
មហាជនសម្តែងការខកចិត្តយ៉ាងខ្លាំងដោយមានគេការអះអាង ថាលោកអភិបាលស្រុកសៀមប៉ាងក៍ជាប់ពាក់ព័ន្ធក្នុងបទ ល្មើសព្រៃឈើនេះដែរ ហើយថែមទាំង  បញ្ជាអោយ ក្រុម មេឈ្មួញ ធ្វើរឿងហួសចិត្តបែបនេះ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ អង្គភាពព័ត៌មានយើង មិន ទាន់បានបកស្រាយពន្យល់ពីលោក អភិបាលស្រុកសៀមប៉ាង នៅឡើយទេ ។
ប្រជាពលរដ្ឋលោកនិងសង្ឃឹមថាលោក ម៉ុម សារឿន អភិបាល ខេត្តស្ទឹងត្រែងលោកឧត្តមសេនីយ៏ទោ ម៉ៅ តារា ស្នងការនគរ បាលខេត្តស្ទឹងត្រែងលោកឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌី មេ បញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែលោកនិងវិធានការ៕

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!