ព័ត៌មានថ្មី
មេឈ្មួញល្បីឈ្មោះ២នាក់កំពុងសម្រុកដឹក ជញ្ជូនឈើទៅវៀតណាមយ៉ាងរលូនមិនរំខាន ដល់សមត្ថកិច្ច! @ លោកអភិបាលខេត្តកំពង់ស្ពឺនាំយកអំណោយ កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋដែល រងគ្រោះដោយខ្យល់កន្រ្តាក់! @ បែកធ្លាយរឿងផលប្រយោជន៍ទើបដាក់បារ៉ាស់ ស្រុកកែវសីមា! @ ស្ត្រីម្នាក់អង្គុយលេងលើផ្លូវដែកត្រូវរថភ្លើងបើកកិន ស្លាប់ភ្លាមៗនៅខណ្ឌសែនសុខ/ @ មេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទៅលក់នៅ ប្រទេសវៀតណាមជាមន្រ្តីសមត្ថកិច្ចតាមច្រក ចាន់មូលនិងច្រករបៀងបឹងច្រូងគ្មាន​ នណា ហ៊ានបង្រ្កាប! @ ឧកញ៉ាផ្កាយ៣ ហូ​ ចំរើន​ ត្រូវតុលាកាសម្រេច ចោទពីបទ (គំរាមកំហែងថានឹងសម្លាប់)! @ អំណោយសប្បរស់ធម៌កាកបាទក្រហម កម្ពុជាចែកជូនពលរដ្ឋដែលរងគ្រោះដោយ សារពុលស្រា.ស និងទឹកព្រែទេចំនួន៣៧៦ គ្រួសារក្នុងស្រុកចិត្តបុរីខេត្តក្រចេះ! @ ក្រុមហ៊ុនដេញថ្លៃឈើបាននៅតំបន់អូរ៉ូ ​កំពុងកែនពលរដ្ឋកាប់ឈើថែម​ ក្រោយដេញថ្លៃបានឈើជាង១ពាន់ម៉ែត្រគូប! @ ប្រជាពលរដ្ឋ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សម្ដែងនូវមិនពេញចិត្តទៅលើក្រុមអ្នកធ្វើផ្លូវ ឧត្ដមសេនីយ៍ឯក ឈន សារ៉ាណេ .! @ លោកអូនខនអភិបាល​នៃគណ:អភិបាល ស្រុកកំពង់ត្រាច បញ្ជាឲ្យ​សមត្ថកិច្ចចុះទៅ ហាមឃាត់ពលរដ្ឋ ដែលនាំគ្នាកាប់ទន្ទ្រាន យកដីបឹងឈូកធ្វើជា​សកម្មសិទ្ធិ!
Comments Off

មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,!

05WhatsApp-Image-2018-04-19-at-6.49.59-PM-1024x576!
មណ្ឌលគីរី៖ប្រភពរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន មួយចំនួន បានឱ្យដឹងថា លោក ជុយ សុឃាង នាយផ្នែក រដ្ឋបាលព្រៃឈើ ស្រែខ្ទុម លោក ឌិន ប៊ុនធឿន នាយក ដែន ជំរកសត្វព្រៃកែវសីមា និង លោក ស៊្រុន ឈួន នាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រែព្រះ បានឃុបឃិតគ្នាជាប្រព័ន្ធ បើកដៃឱ្យ មេឈ្មួញចូលកាប់ និងដឹងជញ្ជូនឈើចេញទៅលក់ នៅ វៀត ណាមយ៉ាងគគ្រឹកគគ្រេង ដែលមានមេឈ្មួញដឹកជញ្ជូនឈើ ទៅវៀតណាមឈ្មោះ ញ៉ាញ់ និង ឈ្មោះ ស្រីលីន ដោយឈ្មោះ ញ៉ាញ់ ជាអ្នកបង់លុយផ្លូវជូនសមត្ថកិច្ចជំនាញ និងរត់ការណ៍ ច្រក ង៉ាំដី នេះប៉ាវផ្តាច់តែម្តង ហើយក្រៅពីសមត្ថកិច្ចតាមផ្លូវ និងច្រក នោះ មេឈ្មួញ រូបនេះក៍បានជូនកញ្ចប់ធំ មួយចំនួន ដល់មន្ត្រីសមត្ថកិច្ចធំៗនិងថ្នាក់ដឹកនាំខេត្តផងដែរ។ប្រភព ដដែលបានឱ្យដឹងបន្ថែមទៀតថា មេឈ្មួញដឹកជញ្ជូនឈើ ទាំង ពីរខាងលើនេះ បាន ប្រើកូនចៅ លើកដាក់ឈើលើរថយន្ត និង សម្រុកដឹកជញ្ជូនឈើចេញពីស្រុក អូរាំង និង ស្រុកចាស់ ដឹក ចូលទៅ ច្រកង៉ាំដី ឆ្ពោះទៅប្រទេសវៀតណាម យ៉ាងគក្រឹក គក្រេង។ គ្មានសមត្ថកិច្ចឬជំនាញណាមួយមេីលឃេីញទេ។ រីឯលោក ជុយ សុឃាង នាយផ្នែក កំពុងតែឃុបឃិត គ្នាជា ប្រព័ន្ធដោយមានការបេីកភ្លើង ខៀវអោយ មេឈ្មួញដឹក ជញ្ជូន ឈេីតាមដងផ្លូវមេីល ទៅដូចកណ្ដៀរ កំពុងជញ្ជូនដីធ្វើ ជា ដំបូកហើយ ។
ប្រភពបានបន្តទៀតថា នៅរាងរាល់យប់ថ្ងៃកន្លងទៅថ្មីៗនេះ គេឃើញរថយន្តដឹកឈើរបស់ លោក ញ៉ាញ់ និង ស្រីលីន ដឹកជញ្ជូនឈើបន្តកន្ទុយគ្នា មិនឃើញមានជំនាញ ណាមក ចាប់និងបង្ក្រាបឡើយ ។
ហើយមក ទល់និងពេលនេះនៅតែមាន ក្រុមមេឈ្មួញ បន្តស កម្មភាពដឹកជញ្ជូនឈើដដែល។
ដោយឡែកលោក ឌិន ប៊ុនធឿន នាយកដែនជំរកសត្វព្រៃកែវ សីមា លោក ជុយ សុឃាង លោក ស៊្រុន ឈួន ដែល ជា នាយផ្នែក សង្កាត់និងនាយកដែនជំរកព្រៃកែវសី មាវិញ ល្បី ខាងបង្ក្រាបតែរថយន្តតូចតាចណាដែលដឹកទ្វារ និង ឈើ កែច្នៃរួចបន្តិចបន្ទួចតែប៉ុណ្ណោះពោលគឺតាមចាប់មិនឲ្យរួចសូម្បី តែមួយ។ ប៉ុន្តែបើ ឡានធំៗដឹក ឈើល្អៗវិញមើល ឃើញ និង ភ្នែកអស់ហើយលោកបែរជា ធ្វើមើលមិន ឃើញទៅវិញ។ប្រជាពលរដ្ឋបានដាក់ការសង្សយ័ទៅលើមន្រ្តីជំនាញទាំងនោះ ថាបានទទួលលាភសក្ការៈពីមេឈ្មួញនោះហើយជាថ្នូរមិនបង្ក្រាប។
នៅថ្ងៃដដែលនោះដែរអ្នកសារព័ត៌មានយើងបាន ខលទៅ លោកជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើ ឃុំស្រែខ្ទុម ជាច្រើនលើកតែលោកមិនទទួលទូរស័ព្ទឡើយ។ ចំណែកឯ លោក ស៊្រុន ឈួន នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រែខ្ទុម និង ស្រែព្រះ អង្គភាពព័ត៌មានយើងខលចូល ក៏លោកមិនទទួល ទូរស័ព្ទដែរ។
អង្គភាពសារព័ត៌មានយើងខំព្យាយាមខលដើម្បីសុំការបកស្រាយ បំភ្លឺនៅបញ្ហានេះពេលក្រោយមកបន្តិ ទើបលោក ស៊្រុន ឈួន នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រែព្រះ បានខលត្រឡប់មកវិញ ដោយលោកបានប្រាប់អ្នកព័ត៌មានយើងថា លោកអត់បាន ដឹងរឿង រ៉ាវដឹកជញ្ជូនឈើនេះទេដោយ លោកឡើង មកប្រជុំ នៅភ្នំពេញជិត១ខែហើយ ។
រឺឯលោក ឌិន ប៊ុនធឿន នាយកដែនជំរកសត្វព្រៃកែវសីមា ជុំវិញករណីដឹកឈើខាងលើនេះវិញ លោកសើចហើយ បាន មានប្រសាសន៍ថា យប់មិញនេះក៏មានខាងប្រជា សហគមន៍ប្ដឹងមកលោកដែរលោកបន្តថា វាពិបាកក្នុង ការ បង្ក្រាបខ្លាំងណាស់ព្រោះពួកទាំងសុទ្ធតែជក់ថ្នាំញៀន ហើយវាដឹកម៉ាកូថៗឡានទេ ហើយឡាន យើង១ពាំងនិង កាក់ឡានពួកវាមិនកើតនោះទេ ទាល់តែឡាន៣ទៅ៤គ្រឿង ទើបបានពាំងវាជិតនិងចាប់បានពួកវា។
ចំណែក លោក កែវ សុភ័គ្គ ប្រធានមន្ទីរបរិស្ថាន ខេត្ត មណ្ឌល គិរី អង្គភាពសារព័ត៌មានយើងបាន ខលសាកសួរដែរតែ ចូល លោបានបិទទូរស័ព្ទ។ ដូច្នេះមិនអាចសុំការបំភ្លឺបានទេពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើនៅស្រុកកែវសីមា ជាពិសេសច្រករបៀង (០៦) ឬ ហៅថាច្រក ង៉ាំដី ជាតំបន់ដ៏ក្ដៅគគុករបស់ក្រុម មេឈ្មួញ ដឹកជញ្ជូនឈើយកទៅលក់ នៅប្រទេសវៀតណា ជា រៀងរាល់ថ្ងៃ៕

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!