ព័ត៌មានថ្មី
មេឈ្មួញល្បីឈ្មោះ២នាក់កំពុងសម្រុកដឹក ជញ្ជូនឈើទៅវៀតណាមយ៉ាងរលូនមិនរំខាន ដល់សមត្ថកិច្ច! @ លោកអភិបាលខេត្តកំពង់ស្ពឺនាំយកអំណោយ កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋដែល រងគ្រោះដោយខ្យល់កន្រ្តាក់! @ បែកធ្លាយរឿងផលប្រយោជន៍ទើបដាក់បារ៉ាស់ ស្រុកកែវសីមា! @ ស្ត្រីម្នាក់អង្គុយលេងលើផ្លូវដែកត្រូវរថភ្លើងបើកកិន ស្លាប់ភ្លាមៗនៅខណ្ឌសែនសុខ/ @ មេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទៅលក់នៅ ប្រទេសវៀតណាមជាមន្រ្តីសមត្ថកិច្ចតាមច្រក ចាន់មូលនិងច្រករបៀងបឹងច្រូងគ្មាន​ នណា ហ៊ានបង្រ្កាប! @ ឧកញ៉ាផ្កាយ៣ ហូ​ ចំរើន​ ត្រូវតុលាកាសម្រេច ចោទពីបទ (គំរាមកំហែងថានឹងសម្លាប់)! @ អំណោយសប្បរស់ធម៌កាកបាទក្រហម កម្ពុជាចែកជូនពលរដ្ឋដែលរងគ្រោះដោយ សារពុលស្រា.ស និងទឹកព្រែទេចំនួន៣៧៦ គ្រួសារក្នុងស្រុកចិត្តបុរីខេត្តក្រចេះ! @ ក្រុមហ៊ុនដេញថ្លៃឈើបាននៅតំបន់អូរ៉ូ ​កំពុងកែនពលរដ្ឋកាប់ឈើថែម​ ក្រោយដេញថ្លៃបានឈើជាង១ពាន់ម៉ែត្រគូប! @ ប្រជាពលរដ្ឋ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សម្ដែងនូវមិនពេញចិត្តទៅលើក្រុមអ្នកធ្វើផ្លូវ ឧត្ដមសេនីយ៍ឯក ឈន សារ៉ាណេ .! @ លោកអូនខនអភិបាល​នៃគណ:អភិបាល ស្រុកកំពង់ត្រាច បញ្ជាឲ្យ​សមត្ថកិច្ចចុះទៅ ហាមឃាត់ពលរដ្ឋ ដែលនាំគ្នាកាប់ទន្ទ្រាន យកដីបឹងឈូកធ្វើជា​សកម្មសិទ្ធិ!
Comments Off

មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!

FB_IMG_1524041367895FB_IMG_1524041442161​ប្រភពពី​មន្រ្តីសមត្ថកិច្ច​តូចតាចក្នុងស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​ខែ​កន្លងមកមេឈ្មួញ​ឈ្មោះ ឆាយ នៅតែ​បន្តប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រីរដ្ឋ បាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​មានវិធានការ​បង្ក្រាប​នោះឡើយ​។ ប្រភពពី​មន្ត្រី​នៃមន្ទីរ​កសិកម្ម​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ការដែល​មេឈ្មួញ​ឈ្មោះ ឆាយ អាច​បន្តស កម្ម ភាព​ដឹកជញ្ជូន​ឈើ​នៅក្នុង​ខេត្តឧត្ដរមានជ័យ ចិត្ត​បាន គឺ មាន​ការឃុបឃិត​បើកភ្លើងខៀវពីលោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ផងដែរ​។ប្រភព បានឲ្យ ដឹង ថាការឃុបឃិត​បើកដៃ​ពី​លោក អ៊ឹម សា​វរិ​ទ្ធ នោះ​គឺ​មន្ត្រី រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ មិន​ហ៊ាន​ឃុបឃិត​ឲ្យ​មេឈ្មួញ​ឈ្មោះ ឆាយ ធ្វើ​អ្វីៗ​តាម​ចិត្ត​ដូច​សព្វថ្ងៃ​នេះបានទេ។​
​សមត្ថកិច្ច​តូចតាចក្នុងស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការបើកភ្លើងខៀវឃុបឃិត​គ្នាពី លោក អ៊ឹម សា​វរិ​ទ្ធ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ទេ នោះ​គឺ​មេឈ្មួញ​ឈ្មោះ ឆាយ មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចិត្ត​រហូតមកដល់​សព្វថ្ងៃ​នេះបានឡើយ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យបានដាក់ការសង្ស័យ​ថាមានការ បើក ភ្លើងខៀវលោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ខណៈដែល​មេឈ្មួញ​ឈ្មោះ ឆាយ នៅតែ​ដឹក ជញ្ជូន​ឈើ​ចេញពី​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ដោយ​គ្មាន​ញញើត​និងការបង្រ្កាប់នោះទេ។​
​ប្រភពប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​បន្ទា​យមានជ័យ បាន​ឲ្យ​ដឹងថា កាល ថ្មីៗ កន្លង ទៅ ពួកគាត់​បានឃើញ​គំនរ​ឈើ​ដ៏​ធំ​នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ដែល​មេឈ្មួញ​ឈ្មោះ ឆាយ ត្រៀម​ដឹក ជញ្ជូន ទៅ​កាន់​តំបន់​ផ្សេង​ៗ។ សកម្មភាព​របស់​មេឈ្មួញ​ឈ្មោះ ឆាយ ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ គឺ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនហ៊ានបង្ក្រាប​នោះទេ។ប្រភព បានឲ្យ ដឹងទៀតថាមន្ត្រីរដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ជួយ​សម្របសម្រួល​សព្វបែបយ៉ាង​ដល់​ឲ្យមេឈ្មួញ​ឈ្មោះ ឆាយ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភពឲ្យដឹងថាលោក អ៊ឹម សា​វរិ​ទ្ធ មេ​រដ្ឋ បាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ សម្ងំ​ស្ងាត់ឈឹង​បណ្ដោយ​ឲ្យ​មេឈ្មួញ​ឈ្មោះ ឆាយ ធ្វើ​អ្វីៗ​តាម​ចិត្ត​របស់ខ្លួន​។​
​ប្រជាពលរដ្ឋ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាសំណូមពរឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃ ឈើ​នៃ​ក្រសួងកសិកម្ម ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​មេឈ្មួញ​ឈ្មោះ ឆាយឲ្យទាន់ពេលវេលាផងទាន.!។ ប្រភ ពបានឲ្យថាសកម្មភាព​របស់​មេឈ្មួញ​ឈ្មោះ ឆាយ កំពុង ប្រ ព្រឹត្តបទល្មើស​កាប់​ដឹកជញ្ជូនឈើ​យ៉ាងពេញ បន្ទុក ហើយ ទាន.!។.ទាក់ទិននិងព័ត៌មានខាងលើអ្នកសារព័ត៌មានយើងមិន អាចសុំការពន្យល់ពីលោកអភិបាល នៃគណ: អភិបាល ខេត្តឧត្តមានជយ័ និងលោកអ៊ឹមសាវរិទ្ធប្រធាន រដ្ឋបាល ព្រៃ ឈើខេត្តឧត្តមានជយ័ បាននោះទេ៕

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!