ខេត្តស្ទឹងត្រែង ៖ យោងតាមប្រភពពីសកម្មជនព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា_លោក ម៉ុម សារឿន អភិបាលខេត្ត ស្ទឹងត្រែង កំពុងតែទទួលបានលាភសក្ការៈ យ៉ាងច្រើនពីបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ទើបមិនចាត់វិធានការ បង្ក្រាបនិងទប់ ស្កាត់បទល្មើសព្រៃឈើឲ្យស្របតាម បទបញ្ជាលេខ០០២របស់រាជរដ្ឋាភិបាល
កម្ពុជាប្រភពដដែលបានបន្តថា បច្ចុប្បន្នព្រៃឈើដែលនៅសេសសល់ក្នុងមូលដ្ឋានរបស់ពួកគាត់កំពុងរងការបំផ្លាញយ៉ាងពេញបន្ទុកដោយសារតែមានការឃុបឃិតពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ជាក់ស្ដែងឈ្មួញជា ច្រើនាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីខេត្តស្ទឹង ត្រែង ចូលទៅខេត្តរតនគិរី និងខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេងទាំង ថ្ងៃទាំងយប់ ហើយមិនឃើញអាជ្ញាធរឬលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ចាត់វិធានការទប់ស្កាត់នោះឡើយ។ប្រភពពីប្រជាពលរដ្ឋនៅស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅតែបំពានកាប់ឈើខាងក្រៅបរិវេណបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង។
សកម្មភាពរបស់ឧកញ៉ា ជ័យ ក្នុងការកាប់ឈើនៅស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ គឺជារឿងដែលលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដឹងយ៉ាងច្បាស់។ប៉ុន្តែលោកអភិបាលខេត្ត បែរជាធ្វើមិនដឹង ទៅវិញ។ ទន្ទឹមនឹងនេះប្រធានមន្ទីរកសិកម្មខេត្តស្ទឹង ត្រែង ក៏ដូចជាមេរដ្ឋបាលព្រៃឈើនិងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹង ត្រែង សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ខណៈដែលឧកញ៉ា ជ័យ កំពុងបំផ្លាញព្រៃឈើដែលនៅសេសសល់ក្នុងស្រុកសៀមប៉ាង និងស្រុកសេសាន យ៉ាងរង្គាលផងដែរ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំសំអាង និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា មានឈ្មួញជាច្រើននាក់កំពុងធ្វើសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីមូលដ្ឋានពួកគាត់យ៉ាងអនាធិបតេយ្យ ហើយឈើប្រភេទលេខ២ ក្នុងតំបន់ព្រៃឡង់កំពុងប្រឈមនឹងក្ដីវិនាស។ ប៉ុន្តែលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងមេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង មិនចាត់វិធានការបង្ក្រាបបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់នោះឡើយ៕
ពាក់ពន្ធ័និងព័ត៌មានខាងលើអ្នកសារព័ត៌មានយើងមិនអាចសុំកា រពន្យល់ពីលោកអភិបាលខេត្តស្ទឹងត្រែងនិងលោកប្រធានមន្ទីរឬ ស្ថាបណ័្ណពាក់ពន្ធ័បា ននោះទេ។
Comments Off
លោកម៉ុមសារឿនអភិបាលខេត្តស្ទឹងត្រែង កំពុងទទួលបានលាភសក្ការះពីឈ្មួញរកសីុកាប់ ដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅ ប្រទេសវៀតណាម.!
Filed in: ព័ត៌មានជាតិ, សង្គម