ព័ត៌មានថ្មី
លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្ត កណ្ដាល រងការចោទ ប្រកាន់ថាដាក់ ប៉ុស្តិ៍ជជុះនៅផ្លូវ ជាតិលេខ១ធ្វើស្រែ លើខ្នងរាស្រ្ដដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន.! @ លោក សំ​ កុសលនិង បក្ខពួក​រងកា ចោទប្រកាន់ឃុប​ ឃិតប្រព្រឹត្តអំពើ​ ពុករលួយ​ឲ្យឈ្មួញ​ នាំចូលទំនិ​ញគេច ពន្ធ​និងទំនិញបង់​ ពន្ធ​មិនគ្រ​ប់​ចូល.! @ លោក ​ជា តារាប្រធាន ការិយាល័យប្រឆាំង បទល្មើសសេ​ដ្ឋកិច្ច ខេត្តរតនះ​គិរី សប្បាយ​និងបញ្ជា អោ​យលោក​ឈាង ​ សុភ័ក្រ្ត​ ប្រម៉ូល​ លុយរបៀបពុក រលួយពី​បទ ល្មើសព្រៃ​ឈើ.! @ បែកធ្លាយមន្ត្រី រដ្ឋបាលជល់ ផលខេត្តកំពង់ ឆ្នាំង លោកកង ច័ន្ទដារិនមាន រថយន្តរកស៊ី ដឹកជញ្ជូនឈើ ប្រណិត ចំណែក លោកសោម ភិរុណនាយខណ្ឌ ជល់ផលកំពង់ ឆ្នាំងបដិសេធន៍ ថា លោកកង ចន្ទ័ដារិន លែង ជាមន្ត្រីជល់ផល ទៀតហើយ! @ មេឈ្មួញវៀត ណាមម្នាក់ជាប់ ពាក់ព័ន្ធករណី ប្រមូលទិញឈើនៅ ស្រុកវ៉ើនសៃត្រូវបាន សាលាដំបូងដោះលែង ឲ្យមានសេរីភាព.! @ អ្នកម្នាងអ៊ុក ផល្លាបាន សោយទីវង្គុត នៅម៉ោងជាង ១២រសៀលក្រោយ ពីបញ្ជូនតាម ឧទ្ធម្ភាគចក្រ ដល់ក្រុងភ្នំពេញ.! @ ប្រជាពលរដ្ឋ២០០ គ្រួសារសុំអន្តរាគមន៍ ពីអាជ្ញាធរក្រុងប៉ោយ ប៉ែតជួយដោះស្រាយ រកផ្លូវចេញចូលឆ្លងកាត់! @ សមត្ថកិច្ចក្រសួង មហាផ្ទៃឃាត់ ខ្នួនបុរសម្នាក់ ត្រូវជា ឪពុកវាយ ធ្វើបាបកូនយ៉ាង ព្រៃផ្សៃត្រូវគេថត បង្ហោះតាមបញ្ដាញ ទំនាក់ទនងសង្គម Facebook .! @ ខេត្តព្រៃវែងគម្រោង អភិវឌ្ឍន៍ស្ថាបនា ផ្លូវលំចំនួន៣ខ្សែ មូនិធិឃុំ ត្រូវបាន ដាក់ឲ្យដេញថ្លៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨មានភាព មិនប្រកតី.! @ សម្ដេចតេជោ ហ៊ុនសែនអញ្ជើញ ជួបសំណេះ សំណាល ជាមួយលោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ធ អតីតនាយក រដ្ឋមន្ត្រីថៃ!
Comments Off

ករណីស្លាប់ស្ត្រីម្នាក់នៅក្នុងសណ្ឋាគារខេរាបន្ទុប់លេខ 321មានការឃុបឃិតជាមួយសមត្ថកិច្ច!

k180413a3បាត់ដំបង ៖ លោក​មេកសណ្ឋាគារខេរាខេត្តបាត់ដំបង​១កំពុង​ព្យាយាម​លាក់បាំង​ព័ត៌មាន ក្រោយពី​មាន​ស្ត្រី​ម្នាក់​ដេកស្លាប់​នៅ​ក្នុង​បន្ទប់​លេខ​៣២១ ដោយ​មាន​ការឃុបឃិត​គ្នា​ជាមួយ​សមត្ថកិច្ច លួច​ដឹក​សព​ចេញពី​សណ្ឋាគារ​យ៉ាង​ស្ងាត់ៗ ដូច​ចោរលួច​សេះ សូម្បី​តែ​សន្តិសុខ​ឬ​បុគ្គលិក​ធ្វើការ​នៅ​ទីនោះ​មួយចំនួន​ក៍​មិន​បានដឹង​អំពី​ហេតុការណ៍​នេះ​ផងដែរ​។​
​ពិត​ជា​គួរ​អស់សំណើច​សណ្ឋាគារ​ដ៍​ល្បី​ល្បាញមួយ​នេះ​មាន​មេការ​ឬ​បុគ្គលិក​ពោរ​ពេញ​ទៅដោយ​ចំណេះដឹង​ខ្ពស់​ប៉ុន្តែ​ហាក់បីដូចជា​អន់​ពេក​ហើយ​គ្រាន់តែ​អ្នកសារព័ត៌មាន​ចូល​ជួប​និង​សុំ​ការពន្យល់អំពី​បញ្ហាការស្លាប់ស្ត្រីម្នាក់ក្នុង បន្ទប់321ក៍ មិន​ហ៊ាន​បកស្រាយ​ការពិត​។​
​តើ​ករណី​នេះ​លោក​មេការ​ឬ​អ្នក​គ្រប់គ្រង​សណ្ឋាគារ​ខេមរា បាត់ដំបង​១ អាច​លាក់បាំង​ជិត​ដែរឬទេ​?
​ករណី​នេះ​បាន​លេចលឺ​ឡើង​និង​ផ្អើល​ក្នុងវេស្បុកដល់​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​១៧ ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​
​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា​៖​សព​ស្ត្រី​ដេកស្លាប់​នៅ​ក្នុង​បន្ទប់​នោះ​ឈ្មោះ សុខ ចាន់​ភក្តី ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ អូ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​
​យោង​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​បាន​អះអាង​ថា​ស្ត្រី​រូបនោះ​បាន​ស្លាប់​ដោយ​ជំងឺ​របស់​ខ្លួន​ឬ​អាចនិយាយបាន​ថា​ជំងឺ​គាំងបេះដូង​។​
​ដោយឡែក ចំពោះ​ករណី​នេះ​មិនមែន​ជា​លើក​ទី​១​ទេ គឺជា​លើក​ទី​២ ហើយ​ប៉ុន្តែ​វា​ស្ថិត​នៅក្នុង​ភាព​អាថ​កំបាំង​ដដែល ៕

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!