ប្រភពស្និទ្ធនឹងលោកស្រី ស៊ីនប្រធានមន្ទីរសុខាភិបាលខេត្តកំ ពង់ធំ បានឲ្យដឹងថា ក្នុងនាមជាប្រធានមន្ទីរ គឺលោក ស្រី ស៊ីន គិតតែពីរឿង ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយរាល់គម្រោងចំណូលចំណាយរបស់មន្ទីរសុខាភិបាល ខេត្តកំពង់ធំ ស្ថិត នៅ ក្នុងភាពអាថ៌ កំបាំងបង្កប់ទៅ ដោយអំពើពុករលួយជាច្រើនរូប ភាព។ ក្នុងករណីនេះដែរអ្នកបើកអាជីវកម្មលក់ថ្នាំ ពេទ្យនិងបើកកន្លែងព្យាបាលជំងឺដោយ គ្មានសញ្ញាបត្រជាគ្រូពេទ្យពិត ប្រាកដហើយជួលសញ្ញាបត្រអ្នកដទៃមកបើកអាជីវកម្មគឺកំពុងធ្វើឲ្យប្រជាពលរដ្ឋច្រើននាក់ត្រូវរងគ្រោះបាត់បង់អាយុជីវិតជាបន្តបន្ទាប់?។ ដូច្នេះហើយទើបមានការអំពាវនាវពីបង ប្អូន ប្រជាពលរដ្ឋឲ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខា ភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធចាត់វិធានការត្រួតពិនិត្យទៅ លើភាពមិនប្រក្រតីនៅក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ធំ ជា បន្ទាន់។
បើមិនដូច្នេះទេលោក ស្រី ស៊ីន និងបក្ខពួកគិតតែពីរឿងប្រមូ លលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ហើយប្រជា ពលរដ្ឋគឺជាអ្នករងគ្រោះដោយសារគ្រូពេទ្យដែលគ្មានសញ្ញា បត្រ ហើយជួលសញ្ញាបត្ររបស់អ្នកដទៃមកបើកអាជីវកម្ម។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសុខាភិបាលតូចតាចបានឲ្យដឹងថាលោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ក្រៅពីប្រើអំណាចឃុបឃិតជាមួយបក្ខពួកមួយក្ដាប់តូចប្រព្រឹត្តអំពើ ពុករលួយជាច្រើនរូបភាព គឺលោក ស្រី ស៊ីន ថែមទាំងបង្កឲ្យមានភាពមិនប្រក្រតីមួយចំនួនកើតឡើងទៀតផង។ ជាក់ស្ដែងគ្រូពេទ្យមួយចំនួនដែលកំពុងបើកកន្លែងព្យាបាលជំងឺនៅក្នុងក្រុងស្ទឹងសែន ស្រុកស្ទោង និងបណ្ដាស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ធំ ត្រូវបានគេឲ្យដឹងថាជួលសញ្ញាបត្ររបស់អ្នកផ្សេងៗមកបើកអាជីវកម្ម។ បញ្ហានេះជារឿងដែលឯកឧត្តមម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមិនគួរមើលរំលងនោះទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ភាពអសកម្មនិងទង្វើរបស់ លោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ផង ទាន!។
ប្រភពបង្ហើបពីមន្ត្រីតូចតាច មួយចំនួនបានឲ្យដឹងទៀតថា អ្នកប្រកបអាជីវកម្មលក់ថ្នាំពេទ្យនិងបើកកន្លែងព្យាបាលជំងឺជា ច្រើនកន្លែងក្នុងខេត្តកំពង់ធំ ពុំមានសញ្ញាបត្រវិជ្ជាជីវៈគ្រូពេទ្យត្រឹមត្រូវឡើយ។ អ្នកខ្លះបានជួលសញ្ញាបត្រអ្នកដទៃមកធ្វើអាជីវកម្មយ៉ាងងងើល ហេតុនេះហើយទើបកន្លងមកមានប្រជា ពលរដ្ឋមួយចំនួនដែលរងគ្រោះស្លាប់បាត់បង់អាយុ:ជីវិតកាល ពីកន្លងមកតាមកន្លែងព្យាបាលជំងឺមួយចំនួនក្នុងខេត្តកំពង់ធំ។ ប្រភពបន្តទៀតថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំ ណាក់លោក ស្រីប្រធានមន្ទីរសុខាភិបាលខេត្តទេនោះគឺអ្នកគ្មានសញ្ញាបត្រជាគ្រូពេទ្យ មិនអាចបើកធ្វើអាជីវកម្មលក់ថ្នាំ ពេទ្យឬបើកកន្លែងព្យាបាលជំងឺយ៉ាងអនាធិបតេយ្យដូចសព្វថ្ងៃនេះបានទេ។
ពាក់ព័ន្ធនិងព័ត៌មានខាងលើនេះអ្នកសារព័ត៌មានយើងមិនអាច សុំការពន្យល់បាននោះទេ៕
Comments Off
បែកធ្លាយរឿងមិនប្រក្រតីរបស់លោកស្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ.!
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី