ភ្នំពេញ៖ ផ្ទះទ្រូម៉ានី មួយកន្លែង ដែលស្ថិតនៅតាម បណ្ដោយ ផ្លូវលេខ៦៣ កែងនិងផ្លូវលេខ២០០ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ បាននិងកំពុងបើកលេងល្បែងស៊ីសង(ភ្នាល់បាល់និងឆ្នោតវៀតណាម)ដ៏ធំ តែមិនដែលរំខានដល់អាជ្ញាធរខណ្ឌដូនពេញរឺសមត្ថកិច្ចឡើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងល្បែងសុីសងខាងលើនេះ គឺជ្រកក្រោមស្លាកបើកវេលុយ ទ្រូម៉ានី ធម្មតាទេ ប៉ុន្តែតែពេល ចូលទៅខាងក្នុងគេដាក់តុកត់បាលនិងកន្ទុយលេខវៀតណាម សុីសងយ៉ាងគគ្រឹកគគ្រេង និមានទាំងចាស់ ទាំងយុវជន បាន ចូលលេងយ៉ាងច្រើន ដោយភ្នាល់លុយរាប់រយ រាប់ពាន់ដុល្លារ រហូតមានដល់មុឺនដុល្លារឯណោះ ដែលល្បែងស៊ីសងទាំងនេះ គឺជាប្រភពផ្តើមចេញឲ្យមានបទល្មើសហើយមិនបង្ក្រាបនោះ និងជាកំហុសធ្ងន់ធ្ងរដែលមិនអនុវត្តទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
ប្រជាពលរដ្ឋម្នាក់បានលួចប្រាប់គេហទំពរ័ (www.ckrnews.com)យើងថាសមត្ថកិច្ចខណ្ឌដូនពេញ បង្ក្រាបតែកន្លែងណាដែលមិនបង់លុយឲ្យពួកគេតែប៉ុណ្ណោះកន្លែងណាបង់រាល់ខែមិនបង្ក្រាបនោះទេ ហើយប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងខាងលើសំណូមពរដល់សមត្ថកិច្ចពាក់ ព័ន្ធជួយចុះត្រួតពិនិត្យនិងបង្ក្រាបល្បែងស៊ីសងទាំងនេះផង ព្រោះពួកគាត់មានប្ដី ឬកូនចៅជាដើម បានកំពុងតែ ញៀន និងល្បែង ខ្លាំងណាស់មិនគិតរកសុី និងរៀនសូត្រ ហើយអាច ប្រឈមនូវបញ្ហាគ្រឿងញៀនដែលបំផ្លាញអនាគត ពួកគាត់ ផងដែរ។
ពាក់ព័ន្ធទីតាំងផ្ទះបើកល្បែងសុីសងខាងលើនេះ ភា្ញក់ងារ(www.ckrnews.com)យើងមិនអាច បានសុំការ ពន្យល់ពីលោក សុខ ពេញវុធ អភិបាលនៃគណៈ អភិបាល ខណ្ឌដូនពេញបាននោះទេ៕
Comments Off
ល្បែងសុីសងដុះស្លែភ្នាល់បាល់និង ឆ្នោតកន្ទុយលេខវៀតណាមដែលជ្រកក្រោម ស្លាកវេលុយទ្រូម៉ានី.មិនរំខានដល់សមត្ថកិច្ច.!
Filed in: ព័ត៌មានជាតិ, សង្គម