ព័ត៌មានថ្មី
លោក​ស្វាយ ​សំអ៊ាងចៅ ហ្វាយខេត្តមណ្ឌល​គិរី និងលោកកែវសុភគ៌ ប្រធានមន្ទីរបរិស្ថាន. លោក​ អ៊ុំ វណ្ណសុភគ៌ នាយ​ខណ្ឌរដ្ឋ​បាល ​ព្រៃ​ឈើព្រៃឈើ តំ​បន់ដែនជ​ម្រក សត្វ​ព្រៃភ្នំព្រេ​ចឃុប ​ឃិតជាមួ​យឈ្មួ​ញ កាប់បំផ្លាញព្រៃឈើ! @ បែកធ្លាយរឿងអនុ ប្រធានការិយាល័យគយ និងរដ្ឋាករគយច្រក ទ្វារអន្តរជាតិប៉ោយ ប៉ែតខេត្តបន្ទាយ មានជ័យកំពុងតែរត់ ការទិញថ្នាំOKលេប! @ ផ្ទះធំដ៍ស្កឹមស្កៃមួយកន្លែង ក្លាយជាចំណីអគ្គីភ័យ! @ មេ​ឈ្មួញ​ឈើប្រណិត ​ដុះ​ស្លែ​ប្រចាំស្រុក​ស្នួល ខេត្ត​ក្រចេះ​លោក​ឧកញ៉ា​ គង់​ក្រឹង​ដឹកជញ្ជូន​ទៅ​លក់ ​ស្រុក​យួន​យ៉ាង​គគ្រឹក គគ្រេងប្រឆាំង​បទបញ្ជា​ សម្ដេច​តេជោ ហ៊ុន សែន​! @ កម្មករកម្មការនី រោងចក្រកាត់ដេរ យីហោ(JU LI) ផ្ទុះការតវ៉ាបិទផ្លូវ! @ លោកស៊ុនចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការនិង ដឹកជញ្ជូនបន្តការងារ ដោយចុះមើលការដ្ឋាន ជួសជុលកំណាត់ផ្លូវ ជាតិលេខ៤១លេខ ៣និងលេខ៣៣! @ លោកឧកញ៉ា​ទៀ​វិចិត្រ​ ឈ្មួញ​នាំ​ប្រេង​គេចពន្ធ​ ទទួល​បាន​លិខិតស​រ សើរ​ពីលោកអេងជា សាន្តប្រធានរដ្ឋបាល ជលផល​រាជធានី! @ លោកហាក់សារិនប្រធាន សាខាកាំកុងត្រូល ខេត្តបាត់បង់រងការ ចោទប្រកាន់ប្រព្រឹត្ត​ អំពើពុករលួយ​ជំរឹត​ ទារ​លុយ​ប្រជាពល រដ្ឋ​តាមតែ​ទំនើងចិត្ត ! @ លោកមេសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ រងការចោទប្រកាន់បើក ភ្លើងខៀវឲ្យក្រុមឈ្មួញ នាំទំនិញគេចពន្ធនិង បង់ពន្ធមិនគ្រប់ពីវៀត ណាមចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រេង! @ ដើម្បីបានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យ មានការរីកចម្រើន អ្នករស់នៅក្នុង ភូមិអន្លង់គងជាង ៣០០នាក់ផ្តាច់ជ្ញាទៅ បោះឆ្នោតថ្ងៃ២៩កក្កដា!
Comments Off

មន្ត្រីកាំកុងត្រូលសហការជាមួយមន្ទីរ ពាណិជ្ជកម្មបានរកឃើងទំនិញខូចគុណភាព ៤ប្រភេទ .!

f4ខេត្តស្តឹងត្រែង៖មន្រី សាខាកាំកុងត្រូល បានសហការជាមួយ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យ គុណ ភាពទំនិញដែលអាជីវករនាំចូល យកមកស្តុក ទុកលក់ នៅ តាមស្តង់ និងនៅតាមផ្ទះរបស់ខ្លួន នៅនឹងដងផ្លូវជា ច្រើន ខ្សែ ក្នុងក្រុង ហើយបានរកឃើញទំនិញខូចគុណភាពជាច្រើនមុខ កាលពីថ្ងៃទី៩មេសាឆ្នាំ2018កន្លងទៅថ្មីនេះ។
ប្រធានសាខាកាកុងត្រូលខេត្តស្ទឹងត្រែងដឹកនាំដោយ លោក គឹម ប្រុស បានប្រាប់ឲ្យដឹងទៀតថា ដើម្បីបង្កើនសុវត្ថិភាព និង គុណភាពទំនិញ មានទាំងម្ហូបអាហារផងដែរនោះ លោកបាន អនុវត្តតាមការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយ តម្រូវឲ្យយកចិត្តទុកដាក់ លើសុខភាពបងប្អូនប្រជាពលរដ្ឋ ទាំងមុននិងក្រោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ ខ្មែរយើងនេះលោកប្រធានសាខាកាំកុងត្រូល តែងតែបាន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តជាប់ជាប្រចាំ ហើយ បាន ដឹកនាំក្រុមមន្ត្រីជំនាញ ដើម្បីបន្តចុះ ត្រួត ពិនិត្យ គុណ ភាព ទំនិញ ព្រមទាំងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ នៅតាម បណ្តោយផ្លូវជុំវិញផ្សារសាមគ្គី ក្នុងក្រុងស្ទឹងត្រែង។ លោកថា នៅគ្រាដែលក្រុមមន្ត្រីជំនាញ បានចុះត្រួតពិនិត្យ ទំនិញហួស សុពលភាព ឬខូចគុណភាពទាំងនោះ មន្ត្រីជំនាញបាន ធ្វើកា រណែនាំ ដល់អាជីករលក់ដូរទាំងអស់ ដោយធ្វើឡើង ជា បន្តបន្ទាប់ ដើម្បីរក្សាសុខមាលភាពជូនប្រជាពលរដ្ឋ ដែលបាន ទិញយកទៅប្រើប្រាស់ ឬលក់ដូរបន្តទៀត ចៀសវាងធ្វើ ឲ្យអ្នក ប្រើប្រាស់ ឬបរិភោគឯទៀតកុំឲ្យប៉ះពាល់ដល់សុខមាលភាព។
លោក គឹម ប្រុស បានបញ្ជាក់ថា សាខាកាកុងត្រូល តែងតែ បានចុះធ្វើការត្រួតពិនិត្យ ទៅលើមុខទំនិញ ផលិតផល និង ចំណីអាហារជារៀងរាល់ខែ មានន័យថា ១ខែធ្វើម្តង មិន ចំពោះនៅក្នុងរដូវបុណ្យទាននោះទេ គឺសមត្ថកិច្ច តែង បាន ខិតខំស្វះស្វែងត្រួតពិនិត្យ រកទំនិញខូចគុណភាព ឬទំនិញ ដែលមានលាយសារធាតុគីមី ជាពិសេស ទំនិញដែល  ដាក់ តាំងលក់មានរយះពេលយូរ អាចធ្វើឲ្យហួសកាល បរិច្ឆេទ ប្រើប្រាស់ និងលក់ដូរ ដូច្នេះ អាជីវករទាំងអស់ ត្រូវតែមាន ការប្រុងប្រយ័ត្នជានិច្ច ជៀសវាងធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ទូទៅ។ លោកបានបញ្ជាក់ទៀតថា ការចុះពិនិត្យ គុណភាពទំនិញ នៅថ្ងៃ៩មេសាឆ្នាំ2018នេះ ក្រុមមន្ត្រីជំនាញ បានរកឃើញ និងដកហូតបានទំនិញខូចគុណភាព និងហួស សុពលភាពលក់ដូរ មានចំនួន៤ប្រភេទ គឺស្រាបៀរអង្គរ ៤កំ ប៉ុងទឹកក្រូចចំណុះ១លីត្រកន្លះ២ដប ដំឡូងបារាំង ក១កំប៉ុង និងត្រីខកំពិតកំប៉ុង១០កំប៉ុងទៀតផងដែរ។ ទំនិញខូចគុណភាពទាំងនេះ ត្រូវបានដកហូត ហើយ មន្ត្រី ជំនាញកាំកុងត្រូល បានធ្វើការណែនាំដល់ អាជីវករទាំងនោះ ឲ្យបញ្ឈប់ការនាំចូល និងលក់ដូរទំនិញដែលខូចគុណភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!