ហេតុការណ៍នេះបានកើតឡើង នៅចំណុចវាលស្រែ ស្ថិតនៅ ភូមិក្រាំងចិន ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពី វេលាម៉ោង៩យប់ថ្ងៃទី០៩ខែមេសាឆ្នាំ២០១៨។
ជនសង្ស័យឈ្មោះ អាន ពុទ្រា ហៅយុត ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិព្រៃជនាង ឃុំបានាល ស្រុកឈូក ខេត្តកំពត។
មុខរបរ កម្មករបើកអាអ៉ិច បច្ចប្បន្នស្នាក់នៅភូមិក្រាំងចិន ឃុំ ស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
រីឯជនរងគ្រោះឈ្មោះ ជា សុ .ផ .ន .ណ ភេទស្រី អាយុ ១៤ ឆ្នាំមុខរបរធ្វើស្រែ នៅភូមិសិម្ពលី ឃុំស្តៅកោង ស្រុបាភ្នំ ខេត្ត ព្រៃវែង។
ប្រភពពីកន្លែងកើតហេតុបាននិយាយថា កន្លងមកអ្នកទាំង២ ធ្លាប់ស្គាល់គ្នាមួយរយៈពេលមកហើយ លុះដល់ថ្ងៃកើតហេតុ វេលាម៉ោង9.៨នាទីយប់ ជនរងគ្រោះ បានធ្វើ ដំណើរ ចេញ ពីផ្ទះយាយត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។
លុះមកបានពាក់កណ្ដាលផ្លូវ ស្រាប់តែជួប ជនសង្ស័យ ដែល កំពុងរង់ចាំនៅទីនោះ ហើយជនសង្ស័យ ក៏បានចាប់ ទាញ ដៃជនរងគ្រោះឡើងលើម៉ូតូ ពេលនោះជនរងគ្រោះមិនដឹងថា គេដឹកយកទៅរំលោភឡើយ!។
ដល់ពេលជនសង្ស័យដឹកជនរងគ្រោះ ដល់វាលស្រែ ចំងា យ ប្រហែល៥០០មែត្រពីផ្ទះជនរងគ្រោះ ស្រាប់ជន សង្ស័យ ចាប់ រំលោភរហូតបានសម្រេច។
លុះព្រឹកឡើងក្រុមគ្រួសារនារីរងគ្រោះ មកប្ដឹងសមត្ថកិច្ច ទើប សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យយកសាសួរនាំតាមនីតិវិធីច្បាប់៕
Comments Off
ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន បន្ទាប់ពីរូបគេចាប់រំលោភក្មេងស្រីអាយ: ១៤ឆ្នាំម្នាក់បានសម្រេចនៅកណ្ដាលវាលស្រែ..!
Filed in: ព័ត៌មានជាតិ, សង្គម