ព័ត៌មានថ្មី
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ! @ ចៅហ្វាយខេត្ត-សមត្ថកិច្ច និងមន្រ្តីជំនាញជលផលនៅ ក្រោយខ្នងបទល្មើសនេសាទខុស ច្បាប់ស្រុកស្ទោងខេត្តកំពង់ធំ.! @ លោក កាំង លាង ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងនិង បក្ខពួករងការចោទប្រកាន់ពីឈ្មួញ ដឹកទំនិញគាបសង្កត់ឲ្យបង់ប្រាក់.! @ ឯកឧត្ដម ទៀ សីហា ត្រូវ ព្រះមហាក្សត្រតែងតាំងជា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាបជំនួស ឯកឧត្ដម ឃឹម ប៊ុនសុង! @ លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យនិងបក្ខពួកបើកភ្លើងខៀវឲ្យ ឈ្មួញនាំចូលសាច់មាន់កោះមាន់ គ្រួចគ្រឿងក្នុងជ្រូក.គោដែលខូច គុណភាពគ្មានការត្រួតពិនិត្យ! @ លោកឧកញ៉ា គិត ម៉េង រង ការិះគន់ពីប្រជាពលរដ្ឋរស់នៅ ខេត្តស្ទឹងត្រែង បាតអាង នៃទំនប់ វារីអគ្គិសនី សេសានក្រោម២? ដឹកជញ្ជូនឈើមិនចេះអស់ ! @ បទល្មើសនេសាទកើតមានពេញ ផ្ទៃបឹងទន្លេសាបស្រុកស្ទោងខេត្ត កំពង់ធំដោយមានការបើកភ្លើងខៀវ ឃុបឃិតគ្នាជាប្រពន្ធ័ពិសេសមន្រ្តី ជំនាញជលផល! @ មេឈ្មួញឈើប្រណិតល្បីឈ្មោះ ហ៊ូ ជីវ៉ៃ លោកណុប វណ្ណៈហៅណាក់ ក្បាលធំជាមន្រ្តីអាវុធហត្ថខេត្តរតនគីរី កាប់បំផ្លាញព្រៃឈើស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវដឹកជញ្ជូនទៅលក់ នៅប្រទេសវៀតណាមដោយអាង ចៅហ្វាយខេត្ត-មេPMខេត្តស្នង ការជាខ្នងបង្អែក ! @ លោក ថង សាវ៉ុន ចៅហ្វយ ខេត្ត.លោក គឹម រស្មីមេបញ្ជាការ PMខេត្ត.ស្នងការនិងសមត្ថកិច្ចជំនា ញខាងបង្រ្កាបខេត្តរតនគិរីបានទទួល កញ្ចប់ដ៍ធំពីឈ្មួញលោក ហូ ជីវ៉ៃនិង លោក ណុប វណ្ណៈ ហៅណាក់ក្បាល ធំជាមន្រ្តីអាវុធហត្ថខេត្តរតនគិរី! @ អាជ្ញាធរ.ខេត្ត.ស្រុកសមត្ថកិច្ច បង្រ្កាបគ្រប់ជំនាញកំពង់បើកភ្លើង ខៀវឲ្យឈ្មួញដឹកជញ្ជូនឈើទាំង យប់.ថ្ងៃ បំផ្លាញផ្លូវលំក្រាលកៅ ស៊ូខូចស្ទើរទាំងស្រុង!
Comments Off

ព្រៃឈើអភីរក្សជីវ:ចម្រុះនិងបរិស្ថាន ភ្នំព្រិចស្រុកកោះញែកជីតរលាយហើយ ដោយសារក្រុមហ៊ុនលឹមរ៉ូយ៉ាលកាប់ខាង ក្រៅយកចូលក្រុមហ៊ុន.!.

IMG-20180410-WA0001!
ខេត្តមណ្ឌល​គី​រី៖ ប្រភពឲ្យដឹងថាក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ ​ល្បី ល្បាញ​​ការកាប់បំផ្លាញ​ខាង ក្រៅ ក្រុមហ៊ុន តំបន់ អ​ន្ទ្រ​ង និង ព្រៃ​អភិរក្ស​ជីវ: ចម្រុះ បរិស្ថាន​ភ្នំ​ព្រិច នៅក្នុង​ស្រុក​កោះ​ញែក​ ដឹក​ចូល​ក្រុមហ៊ុន នៅ ជា ប្រធានបទ​យ៉ាង​ ក្ដៅគគុក​ខណ : ក្រុមហ៊ុន មាន ច្បាប់ មិន​គោរព​ច្បាប់ ដែល ក្រុម​ឈ្មួញ ថ្លើមធំ​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ​ផ្គើន​ទៅ​ហ្នឹង​គោល​ការ​របស់រដ្ឋាភិ បាលថែមទាំង​ប្រឆាំ​ង​អនុសាសន៍​របស់​ សម្ដេច​តេ​ជោ​ហ៊ុនសែ ន​ថែមទៀត​ផង។ ការចុះផ្សាយ​របស់អង្គភាព សារព័ត៌មានក្នុង​ស្រុកជាច្រើនអង្គភាព បានចុះផ្សាយដើម្បីឲ្យ​សមត្ថ កិច្ច ជំនា ពាក់​ព​ន្ធ័​ជាពិសេសឯកឧត្តមស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌល​គី​រី ជួយ​ទប់ស្កាត់ ឲ្យ​ទាន់ ពេលវេលា​ប្រជាពលរដ្ឋ ក៏បាន​សុំ​ណូ​ម​ម​ពរ ឲ្យ ឯកឧត្តម អភិបាលខេត្ត រូបនេះ​ ចេញ មុខ​ស្រាយ ដើម្បី​បញ្ចប់​ពាក្យ​ចាម​រាមមិនល្អ​កំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ​ជាមួយ​រដ្ឋាភិបាល​ដ៏​ល្អ​ផូ​ផង់(ខឹង​គោ​វ៉ៃ​រទេះនោះ) ។ប៉ុន្តែ​មកដល់ពេលនេះ ស​កម្មភាព​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ ចេញ​នៅ ចំណុច​ខាងលើ ទៅ​ប្រ​ទេ​វៀតណាម​របស់ ក្រុមហ៊ុន(លឹម រ៉ូយ៉ាល់) រិត​តែ​ល្បី​រន្ទឺ ខ្លាំង ជាមុន​បន្ថែមទៀត។ប្រភបាន​បង្ហើប​ប្រាប់​ឲ្យអង្គភាពយើងដឹងថាមេ​ឈ្មួញ​ងាជា​ឧក​ញ៉ាល្បីៗដូច​ជាទី១.ឧក​ញ៉ា សី ទី២.ឧក​ញ៉ាល​ក្ខ័ ទី៣.ឧក​ញ៉ាតុ​ប​វី​រ៉ា​ដា ទី៤.ឧក​ញ៉ា​មន្នី ទី៥.មេ​ឈ្មួញ​ឈ្មោះ​ច​យ ទី៦ឧកញ៉ាសឹងសំអុល ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ ខាង​បំផ្លាញ​ព្រៃឈើ​ទាំងនេះ ភាគច្រើន​ជា អតីត​មេការ លោក ឧក​ញ៉ា ទ្រី​ភាព។ ប្រភព​បាន​បង្ហើប​ប្រាប់​បន្តទៀតថា ក្រុម​ឧ​ក្រិដ​ជន​បំផ្លាញ​ព្រៃឈើ ទាំងនេះ​បាន បំផុស ប្រជាពលរដ្ឋ​រាប់រយ​នាក់​ឲ្យ​កាន់​រណា​យន្ដ​ចូល​កាត់ឈើ​ក្នុង​ដែន​អភិរក្ស​ភ្នំ​ព្រិច​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀងនិង​ច្រក​អន្ដរជាតិមួយចំនួន​តាម ក្រវ៉ាត់​ព្រំដែន ក​ម្ព​ជា-វៀតណាម នៅ​ខេត្ត​ប៉ែក ឥ​សាន្ដ បាន​ដោយ​រលូន​ជ្រក ក្រោម​ឡេស​កាត់ PCពី( ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ )។ប្រភពពី​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ រដ្ឋាភិបាល បាន​ប្រាប់ បន្ថែមទៀតថា មាន​រថយន្ដ​យី​ឌុប ធុន​យក្ស​ជាច្រើន​គ្រឿង ដឹកជញ្ជូន​ឈើ​លើស​ទម្ងន់​រថយន្ដ១គ្រឿង៤០-៤៥ម៉ែត​គូប​ចេញ ពី​ក្នុង​ដែន​អភិរក្ស​បរិស្ថាន​ភ្នំ​ព្រិច ស្រុក​កោះ​ញែកដោយ​រលូន គ្មាន​រំខានដល់ សមត្ថកិច្ច​ ចុះមក ត្រួត​ពិ​ត្យឬបង្រ្កាប់ឡើយ។ សកម្មជន​ព្រៃ ឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចៀស​មិន​ផុតពី​ក្ដី​វិនាស​សាបសូន្យ​នាពេល​ឆាប់ៗ​ខាងមុខ​នោះឡើយ ។ព្រោះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះឡើយ​។ ជាក់ស្ដែង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ក៏ដូចជា​មេ​ឈ្មួញ នៅតែ​អាច​កាប់​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​ក្នុងស្រុក​កោះ​ញែក ខេ​ត្តមណ្ឌលគិរី យ៉ាង គំហុក​។ ចំណែក​ឯកឧត្តមស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី ដូចជា​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរីកំពុង​សម្ងំ​ស្ងៀមទទួលផល​ប្រយោជន៍​យ៉ាងស្ងាត់ស្ងៀម។
ពាក់ព័ន្ធនិងព័ត៌មាន​ខាងលើនេះ​អ្នកសារព័ត៌មានយើងមិន អាចសុំ​ការពន្យល់បាននោះទេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!