ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

យហើយដោយសារក្រុមហ៊ុនលឹមរ៉ូយ៉ាលកាប់ខាងក្រៅយកចូលក្រុមហ៊ុន..!


ខេត្តមណ្ឌល​គី​រី៖ ប្រភពឲ្យដឹងថាក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ ​ល្បីល្បាញ​​ការកាប់បំផ្លាញ​ខាង ក្រៅ ក្រុមហ៊ុន តំបន់ អ​ន្ទ្រ​ង និង ព្រៃ​អភិរក្ស​ជីវ: ចម្រុះ បរិស្ថាន​ភ្នំ​ព្រិច នៅក្នុង​ស្រុក​កោះ​ញែក​ ដឹក​ចូល​ក្រុមហ៊ុន នៅ ជា ប្រធានបទ​យ៉ាង​ ក្ដៅគគុក​ខណ : ក្រុមហ៊ុន មាន ច្បាប់ មិន​គោរព​ច្បាប់ ដែល ក្រុម​ឈ្មួញ ថ្លើមធំ​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ​ផ្គើន​ទៅ​ហ្នឹង​គោល​ការ​របស់រដ្ឋាភិបាល ថែម ទាំង​ ប្រឆាំ​ង​អនុសាសន៍​របស់​ សម្ដេច​តេ​ជោ​ហ៊ុនសែន​ថែមទៀត​ផង។ ការចុះផ្សាយ​របស់អង្គភាពសារព័ត៌មានក្នុង​ស្រុកជាច្រើនអង្គភាព បានចុះផ្សាយដើម្បីឲ្យ​សមត្ថ កិច្ច ជំនាញ ពាក់​ព​ន្ធ័​ជាពិសេសឯកឧត្តមស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌល​គី​រី ជួយ​ទប់ស្កាត់ ឲ្យ​ទាន់ ពេលវេលា​ប្រជាពលរដ្ឋ ក៏បាន​សុំ​ណូ​ម​ម​ពរ ឲ្យ ឯកឧត្តម អភិបាលខេត្ត រូបនេះ​ ចេញមុខ​ស្រាយ ដើម្បី​បញ្ចប់​ពាក្យ​ចាម​រាមមិនល្អ​កំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ​ជាមួយ​រដ្ឋាភិបាល​ដ៏​ល្អ​ផូ​ផង់(ខឹង​គោ​វ៉ៃ​រទេះនោះ) ។ប៉ុន្តែ​មកដល់ពេលនេះ ស​កម្មភាព​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ ចេញ​នៅ ចំណុច​ខាងលើ ទៅ​ប្រ​ទេ​វៀតណាម​របស់ ក្រុមហ៊ុន(លឹម រ៉ូយ៉ាល់) រិត​តែ​ល្បី​រន្ទឺ ខ្លាំង ជាមុន​បន្ថែមទៀត។ប្រភបាន​បង្ហើប​ប្រាប់​ឲ្យអង្គភាពយើងដឹងថាមេ​ឈ្មួញ​ងាជា​ឧក​ញ៉ាល្បីៗដូច​ជាទី១.ឧក​ញ៉ា សី ទី២.ឧក​ញ៉ាល​ក្ខ័ ទី៣.ឧក​ញ៉ាតុ​ប​វី​រ៉ា​ដា ទី៤.ឧក​ញ៉ា​មន្នី ទី៥.មេ​ឈ្មួញ​ឈ្មោះ​ច​យ ទី៦.ឧកញ៉ាសឹងសំអុល ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ ខាង​បំផ្លាញ​ព្រៃឈើ​ទាំងនេះ ភាគច្រើន​ជា អតីត​មេការ លោក ឧក​ញ៉ា ទ្រី​ភាព។ ប្រភព​បាន​បង្ហើប​ប្រាប់​បន្តទៀតថា ក្រុម​ឧ​ក្រិដ​ជន​បំផ្លាញ​ព្រៃឈើ ទាំងនេះ​បាន បំផុស ប្រជាពលរដ្ឋ​រាប់រយ​នាក់​ឲ្យ​កាន់​រណា​យន្ដ​ចូល​កាត់ឈើ​ក្នុង​ដែន​អភិរក្ស​ភ្នំ​ព្រិច​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀងនិង​ច្រក​អន្ដរជាតិមួយចំនួន​តាម ក្រវ៉ាត់​ព្រំដែន ក​ម្ព​ជា-វៀតណាម នៅ​ខេត្ត​ប៉ែក ឥ​សាន្ដ បាន​ដោយ​រលូន​ជ្រក ក្រោម​ឡេស​កាត់ PCពី( ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ )។ប្រភពពី​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ រដ្ឋាភិបាល បាន​ប្រាប់ បន្ថែមទៀតថា មាន​រថយន្ដ​យី​ឌុប ធុន​យក្ស​ជាច្រើន​គ្រឿង ដឹកជញ្ជូន​ឈើ​លើស​ទម្ងន់​រថយន្ដ១គ្រឿង៤០-៤៥ម៉ែត​គូប​ចេញ ពី​ក្នុង​ដែន​អភិរក្ស​បរិស្ថាន​ភ្នំ​ព្រិច ស្រុក​កោះ​ញែកដោយ​រលូន គ្មាន​រំខានដល់សមត្ថកិច្ច​ ចុះមក ត្រួត​ពិ​ត្យឬបង្រ្កាប់ឡើយ។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចៀស​មិន​ផុតពី​ក្ដី​វិនាស​សាបសូន្យ​នាពេល​ឆាប់ៗ​ខាងមុខ​នោះឡើយ ។ព្រោះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះឡើយ​។ ជាក់ស្ដែង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ក៏ដូចជា​មេ​ឈ្មួញ នៅតែ​អាច​កាប់​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​ក្នុងស្រុក​កោះ​ញែក ខេ​ត្តមណ្ឌលគិរី យ៉ាងគំហុក​។ ចំណែក​ឯកឧត្តមស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី ដូចជា​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី កំពុង​សម្ងំ​ស្ងៀមទទួលផល​ប្រយោជន៍​យ៉ាងស្ងាត់ស្ងៀម។
ពាក់ព័ន្ធនិងព័ត៌មាន​ខាងលើនេះ​អ្នកសារព័ត៌មានយើងមិនអាច សុំ​ការពន្យល់បាននោះទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!