ព័ត៌មានថ្មី
ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ! @ លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ! @ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបមេខ្លោង គ្រឿងញៀននៅផ្ទះសំណាក់ សុខា របស់លោក ស្រេង សុខា ដែលជាស្នងការរងខេត្តកណ្ដាល!
Comments Off

ឯកឧត្តមឧត្តមសេនីយ៍រត្ន័ស្រ៊ាងមេបញ្ជាការ រងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីបំពាក់ឋានន្តរ ស័ក្តិជូនដល់នាយទាហាន@

C063893D-6871-4D3C-B043-C6826048FCADភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ឯក ឧត្ ត មឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជ អាវុធ ហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធ ហត្ថ រាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី បំពាក់ ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង នៃកង រាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២១០នាក់ ដែលប្រព្រឹត្ត ទៅនៅក្នុងទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ក្រោមកា រដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេ បញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើឲ្យអង្គភាពកងរាជ អាវុធហត្ថ ក្លាយជាស្ថាប័ន ការពារនិងអនុវត្តច្បាប់ ប្រកប ដោយវិន័យសណ្តាប់ធ្នាប់ សីលធម៌ គុណធម៌ និងការគោរព សិទ្ធិមនុស្ស ទទួលបានការកោតសរសើរនិងគាំទ្រ ពីប្រជាជន មហាជន ជាពិសេសការជឿជាក់ពីថ្នាក់ដឹកនាំ ទូទាំងប្រទេស។ ហើយជោគជ័យដ៏ត្រចេះត្រចង់ទាំងនេះ គឺពិតជាមិនអាចខ្វះ បាន នូវការរួបរួមសាមគ្គី និងឆន្ទៈនៃការលះបង់ របស់អាវុធ ហត្ថយើងម្នាក់ៗ បានឡើយ។ អង្គភាពកងរាជអាវុធ ហត្ថ រាជ ធានីភ្នំពេញ ក៏បានចូលរួមលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលាផ្ទាល់ ខ្លួននិងគ្រួសារ បំពេញការងារទាំង យប់ ទាំងថ្ងៃ ទាំងការកសាងអង្គភាព, ការបង្កា ទប់ស្កាត់ បង្ក្រាប រាល់បទល្មើស, ការចូលរួម ការពារសុវត្ថិភាពជូនថ្នាក់ ដឹកនាំក៏ ដូចជាប្រតិភូជាតិអន្តរជាតិ, ការការពារសន្តិសុខ សណ្តាប់ ធ្នាប់គ្រប់ កម្មវិធីបុណ្យជាតិ សាសនា, ការជួយយកអាសារ ប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់លើដងផ្លូវ ដោយ ការសង្គ្រោះបឋម, ការជួយសម្រួល ចរាចរណ៍នៅកន្លែង កកស្ទះ, ការជួយដឹកដៃសិស្សតូចៗឆ្លងផ្លូវ ទាំងម៉ោងចូល និងចេញពីសាលា, ការល្បាតពេលយប់ រក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និង ការចូលរួមចលនា អនាម័យបរិស្ថាន គ្រប់ទីកន្លែងដែលអាវុធហត្ថឈរជើង រហូតទទួលបាន ការ ស្រឡាញ់ ជឿជាក់ គាំទ្រ កោតសរសើរ ពីស្រទាប់ ប្រជាជន មហាជន ព្រមទាំងទទួលបានការលើកទឹក ចិត្តពីថ្នាក់ដឹកនាំ  ជាបន្តបន្ទាប់ ជាក់ស្តែងដូចការផ្តល់ កិត្តិយសតម្លើង ឋានន្តរ សក្តិ ក្នុងថ្ងៃនេះជាដើម។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានគូសបញ្ជាក់បន្ថែមថា នាយ ទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានកិត្តិយស តម្លើងឋានន្តរស័ក្តិនិង ផ្លាស់ប្តូរមុខ ងារថ្មី ក្នុងដើមឆ្នាំ២០១៨នេះ សរុបមានចំនួន ៤២៣នាក់ តែ នៅថ្ងៃនេះ យើងធ្វើពិធីបំពាក់ត្រឹមតែ ចំនួន២១០នាក់សិន នៅសល់២១៣នាក់ទៀត យើងនឹងធ្វើពិធីបំពាក់ជូនបន្ថែម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។
ព្រមជាមួយគ្នានោះផងដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលឹកថា នៅក្នុងខែមេសា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន បានប្រកាស ដំឡើងប្រាក់បៀវត្សជូនបងប្អូន បន្ថែមទៀតគ្រប់ៗគ្នា ដែល ជាកត្តាធ្វើឲ្យជីវភាពយើងម្នាក់ៗ កាន់តែប្រសើរឡើង តែបង ប្អូនក៏ត្រូវចេះត្រេះរិះពិចារណា ក្នុងការសន្សំសំចៃ និងចេះ រៀបចំផែនការសេដ្ឋកិច្ចគ្រួសារ ឲ្យបានត្រឹមត្រូវ ដើម្្បីជៀស ឲ្យផុតពីហានិភ័យសេដ្ឋកិច្ចក្នុងគ្រួសារ និងចេះថែរក្សាសុខ ភាពខ្លួនឯងនិងក្រុមគ្រួសារឲ្យបានល្អផងដែរ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើដល់ នាយ ទា ហាននាយទាហានរង នៃកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ ទាំងអស់ សូមបន្ត ឆន្ទៈលះបង់ស្មោះត្រង់ទាំងនេះ បម្រើជាតិ សាសនា ព្រះមហាក្សត្រ ទុកខ្លួនជាអ្នកបម្រើ រាស្ត្រគ្រប់ ពេល វេលា ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើ យកចិត្តទុកដាក់ អនុវត្តតាមការណែនាំ ចង្អុលបង្ហាញ តម្រង់ទិស របស់ នាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!