ព័ត៌មានថ្មី
សហរដ្ឋអាមេរិកបានបញ្ជូនមីសុីល បំពាក់កាំរស្មីឡាស៊ែដែលមានតម្លៃ ជាង ១៦ លានដុល្លារអាមេរិកឲ្យទៅ កងទ័ពលីបង់.! @ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៨ និង លើកទិ សដៅ២០១៩របស់ក្រសួងមហាផ្ទៃ.! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងស្នងការថ្មី នៃស្នងការ ដ្ឋាននគរបាលខេត្តរតនគិរីក្រោម អធិបតីភាពឧត្តមសេនីយ៍ខេងសុម៉េត.! @ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.! @ លោក ហេង សម្បតិ្ត ហៅក័ងបើក ល្បែងឆ្នោតយួនយីហោK38មាន អំណាយខ្លាំងជាងសមត្ថកិច្ចដោយ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ?ខ្លាច.! @ លោក ជា ពិសីចៅហ្វាយខណ្ឌ ឫស្សីកែវនិងលោក គល់ យី អធិការ ខណ្ឌឫស្សីកែវមិនខ្វល់និងល្បែង ឆ្នោតយួនភ្នាល់បាល់ដែលកើតមាន ក្នុងទឹកដីខ្លួននោះទេ.! @ ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញព្រៃ ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុក កោះ​ញែកទៅប្រទេសយួនគេសង្ស័យ មានការឃុបឃិតគ្នាជាប្រពន្ធ័អាជ្ញាធរ សមត្ថកិច្ចនិងជំនាញព្រៃឈើ.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និង ទេសចរណ៍ចិន.! @ ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រោម អធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទ.! @ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!
Comments Off

លោក ប៉ោ សេងយោធាស័ក្តិ៤កន្លះ វិនិយោគផ្សារស្អាង៣៧ឆ្នាំ គិតតែប្រមូល លុយគ្មានការអភិវឌ្ឍន៍ទ

se-1េ!
ប្រភពអាជីវករលក់ដូរផ្សាស្អាងបានឲ្យដឹងថាបច្ចុប្បន្នផ្សារស្អាង ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល គ្មានការអភិវឌ្ឍន៍ កែលំអ ឬធ្វើថ្មី បន្ទាប់ពី លោកយោធាស័ក្តិ៤កន្លះ រូបនេះ ដែល មាន សិទ្ធិទទួលវិនិយោគរយៈពេល៣៧ឆ្នាំ ក្លាយជា កន្លែង ចោល សំរាម ភក់ ជ្រាំ ។ ចំណែកអ្នកវិនិយោគវិញ ឃើញតែយក ចិត្ តទុកដាក់ប្រមូលលុយប៉ុណ្ណោះ ។
សិទ្ធិវិនិយោគផ្សារស្អាង ដែលបានទៅលើលោក ប៉ោ សេង ជា នាយទាហាន មានតែឈ្មោះ ក្នុងអង្គភាព មិនដែលស្គាល់ កន្លែងធ្វើការ សង្ស័យថាមានការឃុបឃិត ឬភាគហ៊ុនណា មួយពីលោក ជា គឹមតុង អនុប្រធាននាយកដ្ឋានទ្រព្យ សម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
អាជីវករបច្ចុប្បន្នគឺលក់ដូរនៅកណ្តាលថ្ងៃ -ខ្យល់ និងហាភ្លៀង ហើយលោក ប៉ោ សេង ឲ្យដៃជើងរបស់ខ្លួនប្រមូលលុយពី បងប្អូនអ្នកស្រុកស្រែចម្ការដាក់កញ្ច្រែងលក់បន្លែ ក្តាមខ្យងខ្ចៅ ដោយមិនយោគយល់ និងមិនបានអនុវត្តទៅតាម សារាចរណ៍ ណែនាំរបស់រាជរដ្ឋាភិបាលនោះឡើយ ។
គួររម្លឹកផងដែរថា ប្រមាណជិត៣ខែកន្លងទៅ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក៏បានចុះទៅ កាន់ទីនោះផ្ទាល់ និងបានសួរនាំអាជីវករ ដោយពួកគាត់ បាន និយាយប្រាប់ថា អ្នកវិនិយោគផ្សារយកលុយពីអ្នក លក់តាម កញ្ច្រែងនេះដដែល ។ មិនតែប៉ុណ្ណុះ ឯកឧត្តម អភិបាល ខេត្ តក៏បានតម្រូវឲ្យលោកប៉ោ សេង អ្នកវិនិយោគ ផ្សារស្អាងរៀប ចំសាងសង់ដំបូល ដើម្បីឲ្យអាជីវករជៀសផុតពីហាលថ្ងៃ ហាលភ្លៀងជាដើម…។
ពាក់ព័ន្ធនឹងការវិនិយោគផ្សារស្អាង ឯកឧត្តមអភិបាល នៃ គណៈអភិបាលបានលើកឡើងនៅក្នុងសារអេឡិចត្រូនិច ឆ្លើយតបអ្នកសារព័ត៌មានថា «ឯកឧត្តមនឹង ចាត់វិធានការ ឲ្យមន្ត្រីជំនាញខាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះទៅពិនិត្យ ក៏ដូចជាមើលអំពីច្បាប់ សៀវភៅបន្ទុក ប្រសិនបើខុសពីគោល ការក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ នឹងមានវិធានការ តាម ផ្លូវ ច្បាប់» ។
លោក ប៉ោ សេង ក្នុងនាមជានាយទាហានមួយរូប ជាទម្លាប់ គាត់តែងបានប្រើប្រាស់ឥទ្ធិពល ខ្លួន សំឡុត គំរាមកំហែង ដល់អាជីវករ ចំពោះបញ្ហាប្រតិកម្មមួយ រឿងប្រមូលលុយនោះ ពិសេសគាត់ជានាយទាហានមិនចូលឬមិនស្គាល់អង្គភាព តែងតែយកថ្នាក់ដឹកនាំនៅក្នុងអង្គ ភាពឬទីចាត់ការបុគ្គលិក អគ្គបញ្ជាការ ក្នុងអំនួតទៅលើអាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ ក៏ដូចជា អាជីវករ ។
ប៉ុន្មានថ្ងៃមកនេះ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ប៉ោ សេង បានបង្ហោះសារជេរ ប្រមាថទៅលើបណ្តាញសារព័ត៌មាន ទាំងបំពាន ហើយពុំមានគំនិតច្នៃប្រឌិតរកគន្លឹះអភិវឌ្ឍន៍ ចំពោះការវិនិយោគផ្សារ ស្របទៅតាមគោលន យោបាយរ ដ្ឋាភិបាល ក៏ដូចជាកិច្ចសន្យា រវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ ញវត្ថុនោះ ។
ពាក់ពន្ធ័និងព័ត៌មានខាងនេះអ្នកសារព័ត៌មានយើងមិនអាចសុំ ការពន្យល់ពីរលោក ប៉ោ សេង មេយោធាស័ក្តិកន្លះ បាននោះ ទេ។ ក្នុង នាមជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈ ហើយចេញ មុខវិនិយោគផ្សារខុសទៅនឹងច្បាប់លក្ខន្តិកៈ មន្ត្រីរាជការ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!