ព័ត៌មានថ្មី
ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន! @ សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យដកហូត កោះជាង៣០ពីក្រុមហ៊ុនឯកជនដែលគ្មាន ការអភិវឌ្ឍន៍! @ លោកវ៉ាថនអភិបាលរងខេត្តក្រចេះត្រូវ តែងតាំងជាអភិបាលនៃគណ:អភិបាល ជំនួសលោកសចំរ៉ុង! @ កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ជនជាតិចិន119នាក់ជម្រិតទាប្រាក់តាម ប្រពន្ធ័អិនធឺណែត(VOIP @ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ចំរើន​ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំង ជាឧកញ៉ា​មិនដល់​ ១០​ ថ្ងៃផង​បានបាញ់បោះ យ៉ាងអាណាធិបតេយ្យ​ ! @ លោកកុលផាន់ណា អតីតនាយរងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មានត្រូវផ្ទេរភារ:កិច្ចជា ប្រធានមន្ទីរព័ត៌មានជំនួសលោកឆាយបូរិន! @ មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.! @ មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន ការិយាល័យគយច្រកទំនប់រលក.! @ មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!
Comments Off

ពលករខ្មែររាប់ពាន់នាក់ទៅបំរើការងារ នៅប្រថៃបានចោទប្រកានមកសត្ថកិច្ចខ្មែរ ថាបាយកលុយពីរពួកគាត់.!

IMG_20180406_201952ខេត្តបាត់ដំបង ៖ ​ពលករខ្មែរធ្វើការងារនៅក្នុង ប្រទេសថៃរាប់  ពាន់នាក់ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះ បាននាំគ្នា ធ្វើដំណើរសម្រុកចាកចេញពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្ តជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបងនិងច្រកបានឡែម ស្រុក ប៉ូងណាំរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ បង្កឱ្យមានការ កកស្ទះ ចរាចរណ៍ ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាស ថ្ងៃបុណ្យ ចូល ឆ្នាំប្រពៃណីជាតិនៅសល់តែ ៨ថ្ងៃទៀតប៉ុណ្ណោះ និង ឈានមកដល់នោះ។ ខណៈដែលការចាកចេញតាមច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង បែរជាពលករខ្មែរទាំងនោះមានការត្អូញត្អែនិងចោទប្រកាន់ថា សមត្ថកិច្ចខ្មែរនិងសមត្ថកិច្ចថៃ ប្រចាំនៅច្រកទ្វារបាន ទារប្រាក់ ពី ពួកគាត់ក្នុងម្នាក់ៗ៣រយ បាតប្រាក់ថៃ ស្មើនិងជិត ៤ម៉ឺន រៀលប្រាក់ខ្មែរ។ការចោទប្រកាន់ថាមានយក ប្រាក់ពី ពលករ ខ្មែរធ្វើដំណើរមកលេងស្រុកកំណើតនៅថ្ងៃបុណ្យចូលឆ្នាំថ្មីខាង មុខសមត្ថកិច្ចថៃនិងសមត្ថកិច្ចខ្មែរនៅមាត់ច្រកទ្វារព្រំដែននោះ ត្រូវគេមើលឃើញថាសមត្ថកិច្ចទាំងនោះកំពុងអនុវត្តផ្ទុយពីសេចក្តី ប្រកាសរួមរវាងរាជរដ្ឋាភិបាលខ្មែរនិងរាជរដ្ឋាភិបាលថៃដែលបាន ឯកភាពគ្នាមិនឱ្យមានការយកប្រាក់ពីពលករខ្មែរ និងសម្រប សម្រួលបង្កលក្ខណៈងាយស្រួលឱ្យដល់ពលករខ្មែរបានចាក ចេញមកលេងស្រុកកំណើតនៅថ្ងៃបុណ្យចូលឆ្នាំឲ្យបានល្អផង។
បើតាមការបញ្ជាក់ឲ្យដឹងពីលករខ្មែរប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ពួកគាត់បានឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិដូងស្រុកកំរៀង ឈមនិងច្រកទ្វារព្រំដែនឡែម ស្រុកប៉ូងណាំរ៉ន បានបង់ ប្រាក់ ទៅឲ្យសមត្ថកិច្ចខ្មែរក្នុងម្នាក់១រយបាតប្រាក់ថៃស្មើនិងជាង១ម៉ឺនរៀល បង់ប្រាក់ឲ្យសមត្ថកិច្ចថៃ២០០បាតប្រាក់ថៃស្មើនិងជាង២ម៉ឺនរៀល ប្រាក់ខ្មែរ ទោះបីពួកគាត់មាន ឯកសារសម្រាប់ ការឆ្លងដែន ស្របច្បាប់ក៏គេ តម្រូវឲ្យបង់ប្រាក់នោះផងដែរ។មិនតែ ប៉ុណ្ណុះ ចំណែកអីវ៉ាន់ខ្លះៗដែលពករខ្មែរទិញយកមកប្រើប្រាស់ក៏ត្រូវបង់ ប្រាក់ម្នាក់ៗពី១រយបាតប្រាក់ថៃទៅ២រយបាត ផងនោះទៀត។បញ្ហានេះបង្កឲ្យប៉ះពាល់សតិអារម្មណ៍និងធ្វើឲ្យពួកគាត់មិនសប្បាយ ចិត្តនោះឡើយ។​ពាក់ព័ន្ធនិងការយកប្រាក់ ពីពលករខ្មែរ រហូត ដល់៣បាតស្មើនិងជាង៤ម៉ឺនរៀលទាំងសត្ថកិច្ចថៃនិងសមត្ថកិច្ចខ្មែរ ប្រភពបានឲ្យដឹងថាមន្រ្តីសមត្ថកិច្ចខ្មែរតូចតាចប្រចាំច្រកទ្វារព្រំដែន អន្តរជាតិដូងបង្ហើបប្រាប់ថាការយកលុយនោះគឺសមត្ថកិច្ចភាគី ទាំង២សហការគ្នាប្រមូលលុយចែកគ្នាដាក់ហោប៉ាវធ្វើមានបាន រាងៗខ្លួន។
រីឯលោកឧត្តមសេនីយ៍ត្រី សៅ ប៊ុនរិទ្ធ ប្រធានប៉ុស្ថិ៍ន គរបាល អន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូងបានឲ្យដឹងថា ថ្ងៃនេះ ពិតជាមានពលករខ្មែរចាកចេញមក លេង ស្រុក កំណើតច្រើន មែន។តាមគោលការណ៍ថ្នាក់លើគឺមិន ឲ្យសមត្ថកិច្ចនៅច្រក ទ្វារព្រំ ដែនយកលុយ ពីពលករ ខ្មែរនោះ ឡើយ លោក អះអាង ថាគ្មានករណីយកលុយនោះទេ។
លោកបញ្ជាក់ឲ្យដឹងទៀតថា បើប៉ូលីសណាយកលុយ ពីពលក រខ្មែរត្រូវកត់អត្តលេខនិងមើលឈ្មោះដើម្បីចាត់វិធានការ ប៉ុន្តែលោកឆ្ងល់បើដឹងថាមានសមត្ថកិច្ចយកលុយហេតុអីបាន ជាពួកគាត់មិនប្តឹង។សូមបញ្ជាក់ថា សម្រាប់ពលករខ្មែរ ធ្វើ ការងារនៅប្រទេសថៃគេសង្កេតឃើញនៅថ្ងៃទី៦ ខែមេសា មិនត្រឹមតែចាកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុក កំរៀង ខេត្តបាត់ដំបង​ឈមនិងច្រកបានឡែម ស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃប៉ុណ្ណោះទេ។
ពួកគេកំពុងធ្វើដំណើរចាកចេញពីប្រទេសថៃចូលមកខ្មែ រតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈម និងច្រកខ្លងឡឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ យ៉ាង សន្ធឹកសន្ធាប់នោះផងដែរ៕

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!