ព័ត៌មានថ្មី
ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន! @ សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យដកហូត កោះជាង៣០ពីក្រុមហ៊ុនឯកជនដែលគ្មាន ការអភិវឌ្ឍន៍! @ លោកវ៉ាថនអភិបាលរងខេត្តក្រចេះត្រូវ តែងតាំងជាអភិបាលនៃគណ:អភិបាល ជំនួសលោកសចំរ៉ុង! @ កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ជនជាតិចិន119នាក់ជម្រិតទាប្រាក់តាម ប្រពន្ធ័អិនធឺណែត(VOIP @ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ចំរើន​ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំង ជាឧកញ៉ា​មិនដល់​ ១០​ ថ្ងៃផង​បានបាញ់បោះ យ៉ាងអាណាធិបតេយ្យ​ ! @ លោកកុលផាន់ណា អតីតនាយរងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មានត្រូវផ្ទេរភារ:កិច្ចជា ប្រធានមន្ទីរព័ត៌មានជំនួសលោកឆាយបូរិន! @ មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.! @ មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន ការិយាល័យគយច្រកទំនប់រលក.! @ មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!
Comments Off

លោក ឆែ សុធា ប្រធាន​សាខាគយ​និង រដ្ឋាករ​ ខេត្ត​បន្ទាយមានជ័យ​ បានសុំ​អន្តរាគមន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីពន្យារ​អាណត្តិ​បម្រើ​ការងារ រយៈពេល​១​ឆ្នាំ​ទៀត.!​

IMG-20180406-WA0000IMG-20180406-WA0000IMG-20180305-WA0052លោក ឆែ សុធា ទើបនឹង បែកធ្លាយ​ដល់អ្នកសារព័ត៌បាន ដោយសារ​តែ​មន្ត្រី​គយ
ក្រោម ឱវាត មិន​សប្បាយចិត្ត ។
​យោង​លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧បានឲ្យដឹងថា ខ្ញុំបាទ​ឈ្មោះ ឆែ សុធា ភេទ​ប្រុស
មាន​ថ្ងៃខែ​ឆ្នាំ​កំណើត ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​១៩៥៧ បច្ចុ​- ប្បន្ន​ជា​ប្រធាន​សាខាគយ​និង រដ្ឋាករ ខេត្ត
​បន្ទាយមានជ័យ នៃ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ កម្ពុជា សំណើសុំ​ពន្យារ​អាណត្តិ បម្រើ​ការងារ​
រយៈពេល ១​ឆ្នាំ (​មួយឆ្នាំ​) ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ ២០១៧ រហូតដល់ ថ្ងៃទី​១១ ខែ ធ្នូ ឆ្នាំ​២០១៨ ។
តាម​សេចក្តី​ដូច​មានចែង ក្នុង​កម្មវត្ថុ​ខាងលើ ខ្ញុំបាទ​មាន កិត្តិយស សូម​គោរព​ជម្រាបជូន សម្តេច
អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា មេត្តា ទាន​ជ្រាប​ដ៏​
ខ្ពង់ខ្ពស់​ថា បច្ចុប្បន្ន ខ្ញុំបាទ​បាន​បម្រើ​ការងា​រ​ជា​ប្រធាន សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​
និង​បាន​ខិតខំ​បម្រើ​ជាតិ មាតុភូមិ​ទទួល​បាន​សមិទ្ធផល សំខាន់ៗ ដូចខាងក្រោម​ :
ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លងមក ខ្ញុំបាទ បាន​ខិតខំ​អនុវត្ត យុទ្ធសាស្ត្រ​កៀងគរ​ចំណូល របស់​រាជ
រដ្ឋាភិបាល ដោយបាន ធ្វើឱ្យ​ចំណូល​ពន្ធគយ​នៅ​ខេត្ត បន្ទាយមានជ័យ​មាន​ការ​កើន ឡើង​គួរ​ជាទី​
មោទនៈ និង​ថែម ទាំង បាន​បង្ការ​និង​បង្ក្រាប​នូវ រាល់​បាតុភាព​អ​សកម្មភាព​នានា ដែល​ធ្លាប់​កើត
មាន​កន្លង​មក ដោយ​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​។
​មិនតែប៉ុណ្ណោះ​លិខិត​លោក ឆែ សុធា ប្រធាន​សាខាគយ​និង រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​បាន ធ្លាក់
​ដល់ដៃ សម្តេច​តេជោ ហ៊ុន សែន ហើយ​សម្តេច​តេជោ បាន ចារ​ទៅ​មេ​គយ គុណ ញឹម នៅ ថ្ងៃទី
០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​សម្តេច​ឱ្យ​រក្សា​ទុក​រហូត ដល់​ក្រោយ​បោះឆ្នោតជាតិ​ឆ្នាំ ២០១៨
ដើម្បី​គ្រប់គ្រង​កិច្ចការ ជា​ប្រធាន​គយ​ខេត្ត​បន្ទាយ​មាន ជ័យ ជា​ករណី​ពិសេស ។
​ជុំវិញ​ករណី​សូម​ពន្យា​រការ ងារ​របស់លោក ឆែ សុធា ខាង លើ​នេះ​ត្រូវមន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត
បន្ទាយមានជ័យ មានការ​មិនពេញចិត្ត​ជា​ខ្លាំង ខណៈ​ដែល លោក ឆែ សុធា មក​កាន់​តំណែង
ជា​ប្រធាន​សាខាគយ​ខេត្ត​នេះ។ មាន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នៅ
តែ កើតមាន យ៉ាង​ពេញបន្ទុក ។
​រឿង​ពុករលួយ​ដដែល លោក ឆែ សុធា បាន​បើកដៃ​ឱ្យ កូនចៅ​ជិតស្និទ​ជាមួយ​ខ្លួន​មួយ ចំនួន​
ដើរប្រមូលយកលុយ​ពី​ឈ្មួញ​និង អាជីវករ​តាម​អំពើ​ចិត្ត បើ​ទោះ បី​ឈ្មួញ និង​អាជីវករ ទាំងនោះ
បង់ពន្ធ​ត្រឹមត្រូវ នៅ​ច្រក​ព្រំដែន យ៉ាងណាក៏ដោយ
​ក្រុម​មន្ត្រី​គយ​តូចតាច​បាន បន្តឲ្យដឹងទៀតថា លោក ឆែ សុធា បាន​ធ្វើ​លិខិត​ខាងលើ​នេះ ហាក់
ដូចជា កុហក​នាយករដ្ឋមន្ត្រី​ថា ខ្លួន​បាន​ខិតខំ​ចុះ​ពង្រឹង​ក្នុង​មូល ដ្ឋា​ល​ដែល​បាន​រៀបរាប់​ខាងលើ
តែ​ធាតុពិត លោក ឆែ សុធា មិន​បាន​ចុះ​មូលដ្ឋាន​ទេ គឺ​គ្រាន់ តែ​ផ្តល់​លុយកាក់​ទៅ​ឱ្យ​ក្រុម
ការងារ​បន្តិចបន្តួចប៉ុណ្ណោះ ពោល​គឺ គាត់​អង្គុយតែ​ក្នុង​ប៊ុយ​រ៉ូ​ចាំ​យក លុយ​ក្រោម​តុ​ពី​ពួក​ឈ្មួញ​

ធំៗ តែប៉ុណ្ណុះ ដែល​នាំ​ទំនិញ​គេច​ពន្ធ ដើម្បី ប្រយោជន៍​ផ្ទាល់ខ្លួន​នេះ បញ្ហា​គួរតែ​
ឯកឧត្តម គុណ ញឹម ដាក់​ការចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ផងទាន! ។

ពាក់ព័ន្ធនិងព័ត៌មានខាងលើអ្នកសារព័ត៌មានយើង មិនអាចសុំការពន្យល់ពីលោក ឆែ សុធាបាននោះទេ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!