ព័ត៌មានថ្មី
សហរដ្ឋអាមេរិកបានបញ្ជូនមីសុីល បំពាក់កាំរស្មីឡាស៊ែដែលមានតម្លៃ ជាង ១៦ លានដុល្លារអាមេរិកឲ្យទៅ កងទ័ពលីបង់.! @ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៨ និង លើកទិ សដៅ២០១៩របស់ក្រសួងមហាផ្ទៃ.! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងស្នងការថ្មី នៃស្នងការ ដ្ឋាននគរបាលខេត្តរតនគិរីក្រោម អធិបតីភាពឧត្តមសេនីយ៍ខេងសុម៉េត.! @ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.! @ លោក ហេង សម្បតិ្ត ហៅក័ងបើក ល្បែងឆ្នោតយួនយីហោK38មាន អំណាយខ្លាំងជាងសមត្ថកិច្ចដោយ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ?ខ្លាច.! @ លោក ជា ពិសីចៅហ្វាយខណ្ឌ ឫស្សីកែវនិងលោក គល់ យី អធិការ ខណ្ឌឫស្សីកែវមិនខ្វល់និងល្បែង ឆ្នោតយួនភ្នាល់បាល់ដែលកើតមាន ក្នុងទឹកដីខ្លួននោះទេ.! @ ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញព្រៃ ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុក កោះ​ញែកទៅប្រទេសយួនគេសង្ស័យ មានការឃុបឃិតគ្នាជាប្រពន្ធ័អាជ្ញាធរ សមត្ថកិច្ចនិងជំនាញព្រៃឈើ.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និង ទេសចរណ៍ចិន.! @ ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រោម អធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទ.! @ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!
Comments Off

ដីព្រៃលិចទឹករបស់រដ្ឋមានទំហំប្រមាណ ជាង៧ហិកតា នៅចំណុចត្រកៀបក្ដាម ឬហៅថាអូរជ្រៅ..!

2FF5497E-778B-4985-9D0F-D023DB2FE938-1024x576ដីព្រៃលិចទឹកនៅខាងក្រោយភូមិកំពង់ទ្រា ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង បានក្លាយទៅជាកម្មសិទ្ធឯកជន ដោយមានការទទួលស្គាល់ និងចុះហត្ថលេខា ពីអាជ្ញាធរភូមិ ឃុំ បន្ទាប់ពីរៀបគម្រោងការ ចែកគ្នាលក់ដីរដ្ឋ តាំងពី ឆ្នាំ២០០៩។ ហើយបែកធ្លាយ ពេលមេភូមិប្រើគ្រឿងចក្រ ឈូសឆាយដី ក្រុមហ៊ុន ឯកជន ២ហិកតា រួចតំណាង ក្រុមហ៊ុ ឃាត់ មេភូមិប្តឹង មេឃុំ ហើយមេភូមិ ឆ្លើយថា ដីខ្ញុំ បួនហិកតា គេលួចលក់ឲ្យក្រុមហ៊ុន២ហិកតា ។
ប្រជាពលរដ្ឋរស់នៅភូមិកំពង់ទ្រា បានលើកឡើងថា រឿងនេះ កន្លងមក អតីតៈ មេភូមិកំពង់ទ្រា បានឃុបឃិតគ្នាជាមួយ លោក មេឃុំ មេសរប្រចាន់ ទន្ទ្រានដីព្រៃលិចទឹកជា សម្បត្តិ របស់រដ្ឋនៅចំណុចខាងលើ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន បានម្នាក់ៗ២ហិកតា និងបបួលពលរដ្ឋ មួយ ចំនួនតូច ចាប់យកដីរដ្ឋស្ងាត់ៗ រួច យក ដីទាំងមូលលក់ឲ្យ ក្រុមហ៊ុន ឯកជន។
ករណីនេះ បែកធ្លាយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ លោក សាំង ម៉ន មេភូមិកំពង់ទ្រា បានដាក់គ្រឿងចក្រ ឈូសឆាយ ទន្ទ្រានយកដីព្រៃលិចទឹក ស្ថិតនៅជាប់ក្បាលដី ក្រុមហ៊ុនឯក ជន ។ ហើយតំណាងក្រុមហ៊ុន បាន ប្តឹងមេឃុំ ចុះឃាត់ បាន មួយរយៈ ពេល។ លុះដល់ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ លោកមេភូមិ បានដាក់គ្រឿងចក្រ ចុះឈូសឆាយដី ម្ដងទៀត ដោយសំអាងថា គាត់បានកាន់កាប់ដីនេះ តាំងពីឆ្នាំ១៩៩៩ មកម្លេះ និងមានឯកសារគ្រប់គ្រាន់ ដែលទទួលស្គាល់ ដោយ លោកមេឃុំ ។ ខណៈដីនោះ ពួកគេ លក់ឲ្យក្រុមហ៊ុនឯកជន ដោយបាន សហការគ្នាលក់ ដីទំហំប្រមាណជាង៧ហិកតា តាំងពីឆ្នាំ២០០៩។ ក្នុងនោះ អ្នកលក់ដីមាន ពលរដ្ឋ បួន ទៅប្រាំ គ្រួសារ ហើយ
គ្រួសារខ្លះទទួលបានប្រាក់តែ៥០$ ខ្លះបាន១០០$ តាម ការ ចង្អុលបង្ហាញ ដីច្រើន ឬតិច ខ្លះអះអាងថា មានដី១ហិកតា ខ្លះ២ទៅ៣ហិកតា ។ ហើយអាជ្ញាធរចូលរួមលក់ មានដូចជាៈ កូនលោក ឃុត ប៊ុត អតីតមេភូមិកំពង់ទ្រា ចំនួន២នាក់ / លោក យ៉េន សុផាត អតីតមេភូមិកំពង់ទ្រា / លោក ឃុត ប៊ុត អតីតៈមេភូមិកំពង់ទ្រា / និង លោក សាំង ម៉ន មេភូមិកំពង់ ទ្រាបច្ចុប្បន្ន ហើយមកឈូសឆាយដី ព្រៃលិចទឹកនោះ ទើប ពលរដ្ឋ ក្នុងឃុំទាំងមូលបានដឹង ថា ដីព្រៃលិចទឹករបស់ រដ្ឋ ជាង៧ហិកតា គេលក់អស់ ។
លោក សាំង ម៉ន បានឲ្យដឹងថា ខ្ញុំឈូសដីតែ២ហិកតា ទេ ខណៈដី របស់ខ្ញុំ សរុប៤ហិកតាឯណោះ ប៉ុន្តែត្រូវបាន គេ លួចលក់អស់២ហិកតា បាត់ទៅហើយ។ ប៉ុន្តែមិនដឹងអ្នកណាជា អ្នកលួចលក់នោះទេ ហើយខ្ញុំឈូស ឆាយនេះ គឺមានការអនុញ្ញាតពីលោកមេឃុំ ។
លោក គឹម ហេង មេឃុំមេសរប្រចាន់ បានឲ្យដឹងថា ដីដែល លោកមេភូមិកំពង់ទ្រា ឈូសឆាយនោះ ជាកម្មសិទ្ធគាត់ ដែល កាន់កាប់តាំងពីឆ្នាំ១៩៩៩ជាង២ហិកតា។ ហើយដីព្រៃលិចទឹកជាង៧ហិកតា ក្លាយជា ដីក្រុមហ៊ុនឯកជន នោះ លោក មិនបានឆ្លើយតបទេ ។ គ្រាន់តែ លើកឡើងថា ដីព្រៃលិចទឹកនោះប្រជា ពលរដ្ឋលក់អស់ទៅហើយ។
ពាក់ពន្ធ័បញ្ហា ខាងលើ លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យអ្នកសារព័ត៌មានយើងដឹងថា ចំពោះករណីដីធ្លីខាង លើ នេះលោកអភិបាលស្រុកពារាំងបានឲ្យមន្ត្រីជំនាញរបស់លោក ចុះពិនិត្យហើយ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!