ព័ត៌មានថ្មី
ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់! @ ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ!
Comments Off

លោកប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី ប្តឹងលោកជួបនិស្ស័យប្រធានការិយាល័យរដ្ឋបាលបុគ្គលិក ទៅស្នងការពាក់ពន្ធ័និសិ្សតពេទ្យ១០៦នាក់?

IMG-20180405-WA0000លោក ប្រធានមន្ទីរប្តីងលោក ជួប និស្ស័យ ប្រធាន ការិយាល័យរដ្ឋបាលបុគ្គលិកទៅ ស្នងការខេត្តនឹងទៅតុលាការ ចោទពីបទប្រមូលលុយពីនិស្សិតចំនួន១០៦នាក់ចូលបំម្រើការងា រសុខាភិបាលខេត្ត លោក ជួប និស្ស័យ បានទទួលស្គាល់ថា ការប្រមូលលុយនេះ មានការអនុញ្ញាត្តិ និង​ បញ្ជា​ពីប្រធានមន្ទីរ នឹងអនុប្រធានមន្ទីរ ប្រជុំនឹឹងពិភាក្សាគ្នាចំនួន៥លើក ក្នុង ករកណីខាងលើនេះ ធ្វើឲ្យលោក ជួប និស្ស័យ ប្រធាន ការិយាល័យរដ្ឋបាលបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្ត សោក យ៉ាងខ្លាំងកាលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ លោក ជួប និស្ស័យ បានទម្លាយព័ត៌មានឲ្ យចុះផ្សាយ នឹងទំម្លាយ រឿងអាកំបាំងខាងលើឲ្យមហានជនបានដឹងជាពិសេស រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលជ្រាបពីទង្វើអាក្រក់របស់ លោក វិជ្ជ: លោក អ៊ុង រតនា ប្រធានមន្ទីរ សុខាភិបាល ខេត្ត រតនគិរី។
យោងតាមការរៀបរាប់ពីលោក ជួប និស្ស័យ បានឲ្យអ្នក សារព័ត៌មានយើងដឹងថា ដើមចមន័យរឿងឈានទៅដល់ មានទំនាស់ផ្ទៃក្នុងនៅមន្ទីរសុខាភិបាលខេត្ត ដោយមាន សេចក្តីប្រកាសលេខ០២២.អបស.ផពស ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ស្តីពីផែនការគ្របដណ្តប់នឹងពង្រីក ធន់ធានមនុស្សផ្នែកសុខាភិបាលបន្ថែមទៀត។
ខាងក្រសួងឲ្យជ្រើរើសនិស្សិតពេទ្យចំនួន៣០នាក់ចូលក្រប  ខ័ណ្ឌពេញសិទ្ធិក្នុងឆ្នាំ២០១៦។ លោក ជួប និស្ស័យ បានឲ្យ ដឹងទៀតថា យោងតាមសំណើររបស់ក្រសួងបែបនេះ លោក វិជ្ជ: អ៊ុង រតនា បានជ្រើសរើសនិស្សិតពេទ្យចូលមន្ត្រីកិច្ចសន្យា ឆ្នាំ២០១៦ នឹងឆ្នាំ២០១៧ បំម្រើនៅមន្ទីរសុខាភិបាល ខេត្ត ចំនួន១០៦នាក់បន្ថែមទៀត នឹងកសាងមណ្ឌល សុខ ភាព ថ្មីចំនួន១១ថ្មី បន្ថែមទៀត អាគាចាស់មាន១៦ មណ្ឌលរួច មកហើយ។
លោក ជួប និស្ស័យ បានបន្តទៀតថា ក្នុងរឿងជ្រើសរើស និស្សិតពេទ្យជាង១០០នាក់ខាងលើ (មុននឹងជ្រើស រើស លោកប្រធានមន្ទីរនឹងអនុប្រធានមន្ទីរទាំងអស់ បានហៅ លោកជួបនិស្ស័យប្រធានការិយាល័យរដ្ឋបាលបុគ្គលិក ប្រជុំចំនួន៥លើក នឹងណែនាំឲ្យលោកជួបនិស្ស័យយក ថវិការពីនិស្សិតពេទ្យក្រៅខេត្តក្នុងម្នាក់ៗចំនួន៣៥០០ដុល្លា ក្នុងខេត្ត២៥០០ដុល្លា តាមឋាន:ហើយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ លោក វិជ្ជ: អ៊ុង រតនា បានចេញលិខិត មួយសុំ ផ្អាកភារកិច្ចលោកជួបនិស្ស័យ ចេញពីប្រធានការិយាល័យ រដ្ឋបាលបុគ្គលិកជាបណ្តោះអាសន្ន ហើយបានដាក់ លោកតោញ ព្រីន ជំនួសនោះវិញ ក្នុងការដកតំណែង ខាងលើ) គ្មានការអនុញ្ញត្តិពីក្រសួងទេ ប្រធានមន្ទីរធ្វើអ្វី ស្រាច់តែនឹងចិត្តគាត់នឹកឃើញតែប៉ុណ្ណោះ។
លោក ជួប និស្ស័យ បានត្អូញត្អែរ បន្តទៀតថា គាត់បានជួប រឿងមួយជាន់ទៀត មន្ត្រីប៉ូលិសព្រហ្មទណ្ឌកំម្រិត ស្រាល ស្នងការខេត្ត បានកោះហៅគាត់ទៅបំភ្លឺម្តង នឹងតុលាការម្តង ក្នុងពាក់កណ្តាលឆ្នាំ២០១៧កន្លងទៅ ដោយចោទប្រកាន់ គាត់ជួបនិស្ស័យប្រមូលលុយពីនិស្សិតពេទ្យចំនួន៣៣នាក់
ក្នុងចំណោម១០៦នាក់។
ដោយចោទគាត់ថា ប្រមូលលុយពីនិស្សិតពេទ្យ៣៣នាក់ មានអ្នកខ្លេះចាប់ពី២០០ដល់៥០០ដុល្លា។
លោកជួប និស្ស័យ បានបញ្ជាក់ទៀតថា លោកបានទទួល លុយពីប្អូនៗនិស្សិតពេទ្យមួយចំនួនតែប៉ុណ្ណុះក្នុងរឿង នេះប៉ុន្តែប្អូនៗនិងលោក​ ជួប​ និស្ស័យបានសន្យាទទួល ខុសត្រូវចំពោះមុខច្បាប់ប្រសិនមានបញ្ហាណាមួយកើត ឡើងនិង​ លោក​ ជួប​ និស្ស័យបន្តថារឿងនេះ គាត់មិនបាន ធ្វើអ្វីដោយចិត្តអែងទេ ដោយមានការណែនាំពីប្រធាន មន្ទីរ នឹឈងអនុប្រធានមន្ទីរប្រជុំចំនួន៥លើកមកហើយដែរ ឈាន ទៅដល់ការប្រមូលលុយពីនិស្សិតទាំងអស់នេះ ដល់ពេល ប្រធានមន្ទីរដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ប្តឹងពីលោកជួប និស្ស័យតែម្នាក់គត់។
ជាងនេះលោកជួប និស្ស័យ ជ្រើសរើសចំនួនពិតប្រាក ដបានចំនួន២៥នាក់ ហើយប្តឹងគាត់ចំនួន៣៣នាក់ វាលើស ៨នាក់សុទ្ធមេដៃក្លែងក្លាយដូចជាឈ្មោះ យឹម ចាន់ បុប្ផា ស្រី សព្វថ្ងៃបំម្រើនៅមន្ទីរពេទ្យបង្អែកខេត្ត លោក អ៊ុង រតនា បានទទួលលុយចំនួន៤០០ដុល្លារួចរាល់ហើយ បានសន្យា បញ្ជូលក្របខ័ណ្ឌពិតប្រាកដ តែរហូតមកដល់ឆ្នាំ២០១៨នេះ ឈ្មោះខាងលើមិនទាន់ចូលក្របខណ្ឌមន្ត្រីពេទ្យពិតប្រាកដ នោះទេ យ៉ាងដូចម្តេចបានតែមានស្នាមដៃប្តឹង លោកជួប និស្ស័យ ទៅវិញ ព្រោះលុយលោកអ៊ុង រតនា ប្រធាន មន្ទីរ ជាអ្នកទទួល នឹងឈ្មោះមួយទៀត ពៅ សុខា ភេទប្រុស បំម្រើការងារមន្ទីរពេទ្យបង្អែកខេត្ត បានប្រគល់លុយ ចំនួន៥០០ដុល្លាឲ្យលោក ចរ ឌីណូ អនុប្រធានOD ស្រុកបកែវ ស្រាប់តែមានឈ្មោះ ពៅ សុខា មានស្នាមមេដៃ ប្តឹងលោកជួបនិស្ស័យ ទៅវិញ។
លោកជួប និស្ស័យ បានបន្តទៀតថា ក្នុងចំំណោម១០៦នាក់ គាត់រើសបានចំនួន២៥នាក់ នៅសល់និស្សិតពេទ្យ ចំនួន ៨១នាក់ទៀត សុទ្ធតែអស់លុយប្រហាក់ប្រហាលគ្នា ខាងលោកអ៊ុង រតនា ជាអ្នករើស។
ចុងបញ្ចប់សេចក្តីបណ្តាលឲ្យផ្ទុះរឿងនេះឡើង ក្នុងដើម ឆ្នាំ២០១៧ខាងក្រសួងសុខាភិបាល បានសម្រេច ទទួល ស្គាល់យកនិស្សិតពេទ្យក្នុងចំណោម១០៦នាក់ បញ្ចូលក្រប ខណ្ឌពេញសិទ្ធិតែ៣០នាក់នៅសល់ប៉ុន្មាននាក់ទៀត ធ្វើឲ្ យក្រុមនិស្សិតមានការអាក់អន់ចិត្តទើបបណ្តាលឲ្យផ្ទុះរឿង នេះឡើង។
លោកជួប និស្ស័យ បានបន្តទៀតថា មានរឿងមួយទៀតជិត ផ្ទុះឡើងហើយ ដោយក្រុមនិស្សិតជាង៤០នាក់ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ត បានប្រមូលលុយ យ៉ាង ច្រើនពីពួកគាត់ ហើយសន្យាថា បញ្ចូលក្របខណ្ឌពេញសិទ្ធិ តែរហូតដល់សព្វថ្ងៃនេះ និស្សិតពេទ្យជាង៤០នាក់នឹង កំពុង បំម្រើការតាមមណ្ឌលសុខភាពនានា តាមបណ្តាលស្រុក គ្មាន ប្រាក់ខែទេ រកលុយបានប៉ុន្មានចែកគ្នាចាយសិនទៅ។
ទាក់ទិនរឿងខាងលើ សារព័ត៌មានយើង បានសុំការបំភ្លឺ ពី លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា រឿងប្តឹងលោកជួប និស្ស័យនេះ សំំណុំរឿងនេះបាន ហួសពីដៃ គាត់ហើយ ចង់សួរទៅសួរសមត្ថកិច្ចប៉ូលិសនឹងតុលាការចុះ។
ដោយឡែកស្ថាប័នទាំងពីខាងលើសារព័ត៌មានយើងមិនអាច សុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ ដោយលោក ផែន ឌីណា ស្នងការរងទទួលបន្ទកព្រហ្មទណ្ឌ ដោយកូនចៅរបស់លោកប្រាប់ថា កំពុងជាប់ភ្ញៀវ។
គួរបញ្ជាក់ថា លោកជួប និស្ស័យ គាត់បានត្អូញត្អែរទាំងមិន សប្បាយ ចិត្តចំពោះលោកអ៊ុងរតនាប្រធានមន្ទីរសុខាភិបាល ដកភារកិច្ចដោយគ្មានជូនដំណឹងនិងក្លែងបន្លំក្លឹមសារលិខិត ទាំងតន់ហន់បែបនេះគាត់ខិតខំបំម្រើការងារវិស័យសុខាភិបាល អស់រយ:ពេល២៩ឆ្នាំមកហើយ ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!