ព័ត៌មានថ្មី
ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន! @ សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យដកហូត កោះជាង៣០ពីក្រុមហ៊ុនឯកជនដែលគ្មាន ការអភិវឌ្ឍន៍! @ លោកវ៉ាថនអភិបាលរងខេត្តក្រចេះត្រូវ តែងតាំងជាអភិបាលនៃគណ:អភិបាល ជំនួសលោកសចំរ៉ុង! @ កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ជនជាតិចិន119នាក់ជម្រិតទាប្រាក់តាម ប្រពន្ធ័អិនធឺណែត(VOIP @ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ចំរើន​ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំង ជាឧកញ៉ា​មិនដល់​ ១០​ ថ្ងៃផង​បានបាញ់បោះ យ៉ាងអាណាធិបតេយ្យ​ ! @ លោកកុលផាន់ណា អតីតនាយរងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មានត្រូវផ្ទេរភារ:កិច្ចជា ប្រធានមន្ទីរព័ត៌មានជំនួសលោកឆាយបូរិន! @ មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.! @ មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន ការិយាល័យគយច្រកទំនប់រលក.! @ មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!
Comments Off

អគ្គស្នងការនគបាលជាតិហៅលោក ឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ មកសាកសួរ និងមន្រ្តីនគបាលចំនួន8នាក់ទៀត

ភ្នំពេញ៖ មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យ ដឹង មុន​នេះបន្តិចថា អគ្គស្នងការនគរបាលជាតិ បានហៅលោក ស្នងការរង​នគរបាលខេត្តតាកែវម្នាក់ និងមន្ត្រីនគរបាល ៨នាក់ ផ្សេងទៀត មកសាកសួរនៅក្រសួងមហាផ្ទៃ ដោយសង្ស័យ មានជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់ស្ត្រីមេម៉ាយ រូប ស្រស់ ម្នាក់ កាលពីចុងខែមករា ឆ្នាំ២០១៨​។

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ ថា លោកឧត្តមសេនីយ៍ត្រី ឡាយ ណារិទ្ធ ស្នងការរង នគរ បាលខេត្តតាកែវ និងមន្ត្រីនគរបាលខេត្តតាកែវ ៨ នាក់ទៀត ត្រូវបានហៅមកសាកសួរនៅអគ្គស្នងការដ្ឋាននគរបាលជាតិ តាំងពីយប់ថ្ងៃទី២៨ ខែមីនា។ ក៏ប៉ុន្តែ​ឯកឧត្តមនាយ​ឧត្តម សេនីយ៍ គៀត ច័ន្ទថារិទ្ធ​ មិនទាន់​បញ្ជាក់​លម្អិត​ពីលទ្ធផល​នៃការសាកសួរ​នោះនៅឡើយទេ​។
មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ បានឲ្យដឹងទៀតថា លោកស្នង ការរង និងមន្ត្រីនគរបាលខេត្តតាកែវ ដែលអគ្គស្នងការ​នគរ បាល​ជាតិ សាកសួរនោះ មិនទាន់អនុញ្ញាត​ឲ្យត្រឡប់ទៅ ផ្ទះ នៅឡើយទេ។
ឯកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទប្រធាននាយកកណ្តាល យុត្តិធម៌ បានមានប្រសាសន៍បដិសេធថា លោកមិនបានដឹង​ពី​ការហៅលោក ឡាយ ណារិទ្ធ និងមន្ត្រីនគរបាល៨នាក់ របស់ខេត្តតាកែវមកសាកសួរនៅអគ្គស្នងការនគរបាលជាតិទេ។

លោកឧត្តមសេនីយ៍ត្រី ឡាយ ណារិទ្ធ គឺជាបងប្រុសបង្កើត របស់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលត្រូវបាន រាជរដ្ឋាភិបាលដក ចេញពីតំណែងពីអភិបាលខេត្តតាកែវ។

លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មិនអាច ទាក់ទងបានទេ។ រីឯលោក សួន ផុន ស្នងការរងនគរបាល​ខេត្តតាកែវ ទទួលផ្នែកព្រហ្មទណ្ឌ ដែលបានកាន់សំណុំរឿង អត្តឃាត​ចងករបស់ស្ត្រីស្អាតម្នាក់ នៅខេត្តតាកែវនោះ បាន​បដិសេធ​ មិនធ្វើអត្ថាធិប្បាយជុំវិញករណីអគ្គស្នងការកោះហៅស្នងការរង​នគរបាលខេត្តតាកែវ មកសាកសួរនេះទេ។សូមបញ្ជាក់ថា តំណែងអភិបាលខេត្តតាកែវ ត្រូវបានរាជរដ្ឋាភិបាល បញ្ចប់ ភ្លាមៗ ដោយមិនមានការគ្រោងទុក បន្ទាប់ពីអភិបាលខេត្ តមួយនេះ ធ្លាយរឿងអាស្រូវជាច្រើន។
លោក អ៊ូច ភា ត្រូវបានគេដឹងថា ជាកូនប្រសាអតីតអភិបាល ខេត្តតាកែវ លោក ស្រី បេនដែលជាអតីតអភិបាលខេត្តតាកែវ។
ការដកតំណែងលោក ឡាយ វណ្ណៈ ភ្លាមៗនៅពេលនេះ បន្ទាប់ពីមានការលើកឡើងពីរឿងអាស្រូវជាច្រើន ពាក់ព័ន្ធនឹង អភិបាលខេត្តរូបនេះ ដែលក្នុងនោះ ក៏មានការដាក់ការសង្ស័យ ពាក់ព័ន្ធករណីធ្វើអត្តឃាតរបស់ស្ត្រី ម្នាក់នៅក្នុងវិឡា ដ៏ស្កឹម ស្កៃមួយ នាក្រុងដូនកែវ។
ជាមួយគ្នា ថ្មីៗនេះ គេក៏ឃើញមានមន្ត្រីមកពីក្រសួងមហាផ្ទៃ តែងចេញចូលខេត្តតាកែវ ជាញឹកញាប់ដើម្បីធ្វើការស៊ើបអង្កេត ពីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹង លោក ឡាយ វណ្ណៈ ផងដែរ៕

IMG-20180330-WA0003 IMG-20180330-WA0004

Filed in: ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!