ព័ត៌មានថ្មី
នាយឧត្តមសេនីយ៍គៀត ច័ន្ធ ថារិទ្ធ អគ្គនាយកនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ ពិនិត្យមើលលោកខួងទីន មេប៉ុស្តិ៍ច្រកទ្វារអន្តរ ជាតិអូរស្មាច់និងបក្ខពួក រងការិះគន់ពុករលួយ! @ សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ !
Comments Off

ជាពលរដ្ឋឃុំកំពង់អុសស្រុកពញាឮខេត្តកណ្ដាល សារទចំណាត់ការរបស់សម្ដេចតេជោហ៊ុនសែន និងក្រុមហ៊ុនអេងឌីប៉ូរ

.!
ប្រជាពលរដ្ឋឃុំកំពង់អុសស្រុកពញ្ញាឮនិងឃុំសំបូរមាសស្រុកមុខ កំពូលសាទរលើចំណាត់ការស្នើសុំអនុញ្ញាត្តិដ៍ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយរដ្ឋមន្ត្រីដើម្បីបន្តអនុវត្តការផ្តល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចល នាវត្ថុជំហ៊ានទី២ជូនដល់ប្រជាពលរដ្ឋដែលពាក់ពន្ធ័ជម្លោះជាមួយក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឈន៍៖
កាលពីថ្ងៃទីសុក្រ៧កើតខែចែត្រឆ្នាំរការនព្វសក្ក័ពស២៥៦១ ត្រូវនឹងថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៨នេះឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមទេ សរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីគនរូបនីយកម្មនិងសំណង់ លើករណីរបស់រដ្ឋបាលសាលាខេត្តកណ្តាលដោយគោរពស្នើសុំ ការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបន្តអនុវត្តការផ្តល់បណ្ណ័សម្គាល់សិទ្ធកាន់កាប់ដីជំហ៊ានទី២ ជូនដល់ប្រជាពលរដ្ឋដែលពាន់ពន្ធ័ជម្លោះស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់អុសស្រុកពញ្ញាឭខេត្តកណ្តាល។ដោយយោងតាមលិខិតលេខ១៦១ខន\០១៨សជណ ចុះថ្ងៃទី២២ខែមីនាឆ្នាំ២០១៨របសខុទ្ធការល័យសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លិខិតលេខ៦៥១ដនស ចុះថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៨របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដោយចំណារដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី២១ខែមីនា ឆ្នាំ២០១៨។សូមជម្រាបជូនឯកឧត្តមជ្រាបថា¬ .រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមជាគោលការណ៍ដូចតទៅ .អនុញ្ញាតិឲ្យបន្តចុះបញ្ជីផ្តល់បណ្ឌ័សម្គាល់សិទ្ធិអចលនវត្ថុ ចំពោះដីដែលសេសសល់ជូនប្រជាពលរដ្ឋក្នុងតំបន់ដិជម្លោះឃុំកំពង់អុស ស្រុកពញាឮខេត្តកណ្តាលស្របតាមនិតិវិធី។ហើយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបញ្ឈប់សកម្មភាពរបស់ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឈន៍ដែលកំពង់ឈួសឆាយដីក្នុងតំបន់ជម្លោះដែលស្ថិតនៅភូមិ សាស្ត្រខាងលើ ដែលនាំអោយមានការផ្ទុះការតវានិងជម្លោះរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋសារជាថ្មីឡើងវិញ។
គួរំលឹកផងដែរថាបន្ទាប់ពីមានការចុះផ្សាយតាមប្រពន្ធផ្សព្វផ្សាយ
ប្រជាពលរដ្ឋប្រមាណជាង២០០គ្រួសារនៅភូមិស្លែងឃុំសំបូរមាស ស្រុកមុខកំពូល បានចោទក្រុមហ៊ុនលោកឧកញ៉ាអេង ឌីបូ ប្រើសន្តិសុខមកពង្រាយដាក់ប៉ុស្តិ៍គោលដៅដើម្បីរំលោភយកដីពួ កគាត់នាព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០១៨ គឺជាលើកទី៣ហើយបន្ទាប់ពីមានក្រុមសន្តិសុខរបស់ឧកញ៉ា អេង ឌីប៉ូ បានបោះតង់លើដី អនុផលអាស្រាយផលរបស់គាត់ដោយដេកយាមទាំងយប់ទាំងថ្ងៃ និងហាមមិនអោយចេញចូលលើដីនោះ ធ្វើអោយ ប្រជាពលរដ្ឋមានការផ្ទុះការតវានៅតំបន់ដីស្រែចំណុចប្រលោះថ្កូ វដែលស្ថិតនៅភូមិអន្លុងស្លែងឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្ដាល តែម្តង ។
ជាចុងក្រោយប្រជាពលរដ្ឋនៅឃុំកំពុងអុសស្រុកពញ្ញាឮនិងឃុំសំបូរមាស ស្រុកមុខកំពូលខេត្តកណ្តាល.៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!